ពលរដ្ឋសាទរក្នុងការជិះកង់ក្រោមការរៀបចំរបស់ ឯកឧត្តមចាន់សុផល់អភិបាលខេត្តបាត់ដំបង ក្នុងគោលបំណងបរិស្ថានល្អទីក្រុងស្អាត

ដោយ ៖ សុខ កុសល់ ( កម្ពុជា ជោគជ័យ ) CSN

 

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានបង្កើតជាក្បួនជិះកង់ដង្ហែរជុំវិញក្រុងបាត់ដំបង ដើម្បីលើកកម្ពស់បរិស្ថាន និងទីក្រុងស្អាត ក្នុងគោលបំណងអោយពលរដ្ឋ ក្នុងខេត្តបាត់ដំបង ក៍ដូចជាពលរដ្ឋទូទាំងប្រទេសកម្ពុជា អោយចេះថែរក្សាបរិស្ថាននិងមិនត្រូវបោះចោល សម្រាមពាស់វាលពាស់កាល ធ្វើអោយខូចសណ្តាប់ធ្នាប់ និងប៉ះពាល់សុខភាព។

 

កម្មវិធីនេះមានការចូលរួម ដោយមន្ត្រីរាជការ និងសិស្សានុសិស្ស មកពីបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបង។

 

ក្បួនដង្ហែនេះ មានចម្ងាយ១៨០០ ម៉ែត្រ ហាក់បីដូចជាការជិះកង់ហាត់ប្រាណ ដើម្បីសុខភាព និងធ្វើអោយពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង អបអរសាទរយ៉ាងក្រៃលែង ក្រោមការដឹកនាំរបស់លោក ច័ន្ទ សុផល ជាអភិបាលខេត្តគំរូ និងមិនមានភាពរើសអើង ចំពោះពលរដ្ឋណាម្នាក់ឡើយ។/

 

2016-10-31_13-22-18-1 img-20161029-wa0053 img-20161029-wa0056

 

 

សូមជួយស៊ែរព័ត៌មាននេះផង: