សមត្ថកិច្ចខេត្តបាត់ដំបងរក្សាទុកល្បែងស៊ីសង បៀរអាប៉ោងធ្វើជាឆ្នាំងបាយប្រឆាំងបទបញ្ជា សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រី នឹងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ដោយ ៖ សុខ កុសល

បាត់ដំបង ៖ មតិមហាជនជាច្រើន រស់នៅក្នុងក្រុងបាត់ដំបង បានរិះគន់ទៅលើលោក ស ថេត ស្នងការដ្ឋាននគរបាល ព្រមទាំងលោក អភិបាលក្រុងបាត់ដំបងតែម្ដង បញ្ហាល្បែងស៊ីសង បៀរ អាប៉ោង ដុះស្លែមួយកន្លែង ទុលមុខយឿត្រី ច្រកចូលក្បែរ ( វីង វេរលុយ ) ស្ថិតនៅក្នុងសង្កាត់ស្លាកើត ក្រុងបាត់ដំបង ខេត្តបាត់ដំបង លេងរាល់ថ្ងៃរាល់យប់ ចាញ់ឈ្នះរាប់រយ រាប់ពាន់ដុល្លារ ក្នុង១ថ្ងៃៗ ពុំដែរឃើញលោក ស ថេត ស្នងការ នឹងលោក អភិបាលក្រុង ដាក់បទបញ្ជាឲ្យអធិការ ឬនាយប៉ុស្តិ៍ ធ្វើការបង្ក្រាបទាល់តែសោះ ឬមួយលោកស្នងការ នឹងលោកអភិបាលមិនដឹង ? ឬក៍ដឹងហើយតែធ្វើមិនដឹង ? ។

 

បើយោងតាមអនុសាសន៍ នឹងបទបញ្ជា របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី នឹងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនាព្រឹង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ កន្លងមកថ្មីៗនេះ ឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ទូទាំងខេត្តក្រុង ល្មមដល់ពេលបង្ក្រាប ល្បែងស៊ីសងគ្រប់ប្រភេទ ដែរកើតមានសព្វថ្ងៃនេះឲ្យខាងតែបាន មិនអនុញ្ញាតឲ្យកើតមាន តទៅទៀតឡើយ។

 

ពាក់ព័ន្ធ ទៅនឹង ករណីល្បែងស៊ីសង ខាងលើ   ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់នោះ កំពុងតែ មានការងឿងឆ្ងល់ យ៉ាងខ្លាំង ថាតើលោក ចៅសង្កាត់ស្លាកើត បានដឹងដែរឬទេ ព្រោះលោកជាអាជ្ញាធរ នៅទីនោះ ហេតុអីមិនមានរាយការណ៍ មកឲ្យលោកអភិបាលក្រុង នឹងលោកស្នងការ បានជាបណ្ដោយ ឲ្យកើតមានយ៉ាងអនាធិបតេយ្យ បង្កឲ្យកើតមាន ចោរលួច ចោរប្លន់ នឹងអំពើហឹង្សាក្នុងគ្រួសារ ជាពិសេសនោះ គឺប្រឆាំងទៅនឹងបទបញ្ជា របស់សម្ដេចក្រោឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី នឹងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃតែម្ដង។

 

ពលរដ្ឋជាច្រើន បានសម្ដែងនូវការមិនពេញចិត្ត រាល់ល្បែងដែរបានកើតមាន នៅក្នុងទឹកដីក្រុងបាត់ដំបង នាពេលបច្ចុប្បន្ននេះគឺពោលពេញទៅដោយ ល្បែងស៊ីសងគ្រប់ប្រភេទ ធ្វើឲ្យពលរដ្ឋ មានការភ័យខ្លាចយ៉ាងខ្លាំង នៅផ្នែកសន្តិសុខ ហេតុនេះពលរដ្ឋរស់នៅក្រុងបាត់ដំបង ស្នើសុំឲ្យលោក ស ថេត ស្នងការ នឹងលោក អភិបាលក្រុង មេត្តាចាត់វិធានការ ជាបន្ទាន់ទៅលើល្បែងស៊ីសងទាំងឡាយ ដែរកើតមាននៅក្នុងក្រុង /ខេត្តបាត់ដំបង នាពេលបច្ចុប្បន្ននេះ ឲ្យស្រប់ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ ឃុំ មានសុវត្តិភាព ទាំង៩ចំណុច នឹងស្រប់ទៅតាមបទបញ្ជា របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី នឹងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យខាងតែបាន។/

 

2016-11-01_15-28-40 2016-11-01_15-30-06 2016-11-01_15-33-20 2016-11-01_15-32-34

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author