កាំភ្លើងក្លាយជាកម្មខ្លួនជាប់ជាជនសង្ស័យបាញ់បោះ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត

ដោយ ៖ គង់ ករុណា ( កម្ពុជា ជោគជ័យ ) CSN

 

បាត់ដំបង ៖ ករណីមន្ត្រីប៉េអឹមម្នាកបាញ់បោះ បណ្ដាលឲ្យចុងភៅម្នក់ បំរើការងារក្នុសណ្ឋាគាក្លាស់ស៊ី រងរបួស កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ កន្លងមកនេះ ស្ថិតនៅចំណុជិតហាងស៊ុប ដែរមានយីហោ ពន្លីត្បូង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងនោះ ជនសង្ស័យជាមន្ត្រីប៉េអឹម ត្រូវបានបញ្ជូនខ្លួន ទៅកាន់សាលាដំដូង ខេត្តបាត់ដំបងហើយកាលពីថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០១៦នេះ ។

 

បើតាមប្រភពបានឲ្យដឹងថាក នៅមុនពេលកើតហេតុ គេបានឃើញ លោកអនុសេនីយ៍ទោ ទែន ភាន ជាជំនួយការមន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រើប្រាស់អាវុធខ្លីម៉ាក K54 លេខ31001971 បានបាញ់ចំនួន២គ្រាប់ ( មិនផ្ទុះ ០១គ្រាប់ ) ទៅលើជនរងគ្រោះ ដែរមានឈ្មោះ ព្រឿន រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាចុងភៅសណ្ឋាគារក្លាស់ស៊ី ដោយខឹងជនរងគ្រោះ រ៉ោម៉ូតូជាច្រើនលើក នៅមុខផ្ទះរបស់ខ្លួន ក៍បាញ់១គ្រាប់ចំកំភួនជើងខាងឆ្វេង បណ្ដាលឲ្យរងរបួស តែម្ដង។

 

សូមបញ្ជាក់ថា កងរាជអាវុធហត្ថជាមន្ត្រី ប្រតិបត្តិច្បាប់កាលណា អនុវត្តតួនាទីរបស់ខ្លួន មិនស្របនឹងច្បាប់ ត្រូវទទួលទោស ដូចប្រជាពលរដ្ឋផងដែរ។ សិទ្ធិនៃការប្រើប្រាស់អាវុធ ត្រូវបានផ្សព្វផ្សាយ និងអប់រំជាប្រចាំដល់នាយ នាយរង និងអាវុធហត្ថទូទាំងប្រទេសផងដែរ។/

 

2016-11-02_07-57-26 img-20161102-wa0012 img-20161102-wa0020

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author