អាជ្ញាធរស្រុកចន្ទ្រានឹងមន្ទីរពាក់ព័ន្ធខេត្តស្វាយរៀង ល្មមមើលផ្លូវ១ខ្សែនេះផងសម្ដេចលោកខំណាស់

ដោយ ៖ ប៉ុន ធឿន ( កម្ពុជា ជោគជ័យ ) CSN

ស្វាយរៀង ៖ ពលរដ្ឋរស់នៅខេត្តស្វាយរៀង បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើ អាជ្ញាធរឃុំ នឹងស្រុក ជាពិសេសនោះគឺមន្ទីរសាធារណ:ការ នឹងដឹកជញ្ជូនខេត្តតែងម្ដង មិនយកភ្នែកមើល បណ្ដោយឲ្យផ្លូវលំ១ខ្សែ ស្ថិតនៅភូមិកោះក្បាន ខាងជើង ភូមិបារាយ នឹងភូមិស្វាយគុយ នៅក្នុងឃុំសំរោង ស្រុកចន្ទ្រា នេះ ខូចកាន់តែធ្ងន់ធ្ងរ ខ្លាំងឡើងៗ ពី១ថ្ងៃ ទៅ១ថ្ងៃ នៅក្នុងរដូវឲ្យភ្លៀងធ្លាក់នេះ ជាហេតុធ្វើឲ្យ ពលរដ្ឋមានការលំបាក យ៉ាងខ្លាំងក្នុងកាធ្វើដំណើរ ជាពិសេសនោះ អាសូក្មេងៗ ជាកូន ជាចៅ របស់ពួកគាត់ ពេលទៅរៀន រអិលដួលប្រឡាក់សំលៀកបំពាក់ នឹងទៅរៀនមិនទាន់ពេលវេលាផងដែរ។

 

ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិ.ឃុំ ខាងលើ ពួកគាត់បានឲ្យដឹងថា ផ្លូវ១ខ្សែនេះ មានប្រវែង៧៦០០ម៉ែត្រ រងការខូចជាយូឆ្នាំមកហើយ មិនដែរឃើញអាជ្ញាធរឃុំ នឹងអភិបាលស្រុក នឹងមន្ទីរពាក់ព័ន្ធខេត្ត ចុះមកពិនិត្យមើលផ្លូវនេះទេ និយាយរួមគឺពួកគាត់មិនដែរខ្វល់ ពួកគាត់តាំងខ្លួនជាមន្ត្រីជើង៤ ពួកគាត់មិនបានធ្វើខ្លួនជាមន្ត្រីជើង២ ដូចអនុសាសន៍ របស់សម្ដេច តេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងកន្លងមកនោះទេ ពាក្យដែរមន្ត្រីជើង៤ នឹងមន្ត្រីជើង២នេះ គឺសម្ដេចតេជោ ហ៊ុន សែន សម្ដេចចង់និយាយទៅឲ្យ មន្ត្រីគ្រប់រូប កំធ្វើខ្លួនអង្គុយតែក្នុងការិយាល័យ ត្រូវចេះចុះដើរមើលផ្លូវខ្លះផង។

 

ពលរដ្ឋខាងលើ បានបន្តឲ្យដឹងទៀតថា ដោយសាស្ថានភាពផ្លូវ មានការលំបាក ក្នុងការធ្វើដំណើរខ្លាំងពេក ពួកគាត់ខ្លះនៅមិនទាន់បានទៅចុះឈ្មោះ បោះឆ្នោតនៅឡើយទេ បើនៅតែគ្មាន អាជ្ញាធរឃុំស្រុក នឹងមន្ទីរពាក់ព័ន្ធខេត្ត មិនយកចិត្តទុកដាក់ នឹងជួសជុលផ្លូវ១ខ្សែនេះទេ គឺស្មើទៅនឹងការបំផ្លាញ សន្លិកឆ្នោត របស់ គណ:បក្ស ប្រជាជនកម្ពុជា ផងដែរ ។

 

ក្នុងការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋខាងលើនេះ អង្គភាព CSN យើងខ្ញុំ នៅមិនទាន់បានការបំភ្លឺណាមួយ ពីអាជ្ញាធរ ឃុំ.ស្រុក ឬក៍មន្ទីរសាធារណ:ការនឹងដឹកជញ្ជូន នៅឡើយទេជុំវិញការលើកឡើង របស់បងប្អូនប្រជាពលរដ្ឋខាងលើ ដោយអង្គភាព យើងខ្ញុំ មិនមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ។/

 

2016-11-03_08-17-49-1 img-20161028-wa0058

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author