បើកម៉ូតូលឿនមិនប្រយ័ត្នទៅបុកគូទរថយន្ត ចតចោលបណ្ដាលឲ្យស្លាប់ភ្លាមៗ

ដោយ៖ សហការី ( CSN )

ស្វាយរៀង ៖ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍បានកើតឡើងរវាងរថយន្ត នឹងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ នៅលើផ្លូវជាតិលេខ១ នៅម៉ោង៥ នឹង២៥នាទីព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិស្វាត សង្កាត់ចេក ក្រុស្វាយរៀង ។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត ម៉ាកយីឌុបដឹកឥវ៉ាន់១គ្រឿងពណ៍ស ពាក់ស្លាកលេខ ស្វាយរៀង 3A.0718 បានខូចឈប់ នៅចំណុចកើតហេតុខាងលើ ក្រោយមកមានម៉ូតូ១គ្រឿង ម៉ាកវីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CM.0986 បើកបរដោយបុរស់ម្នាក់ ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿនមកបុកពីក្រោយ រថយន្ត បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។

យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា តៃកុងបើករថយន្តបង្ក មាន ឈ្មោះ វ៉ាន់ សុភី ភេទប្រុស អាយុ ៥៦ ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង រត់គេចបាត់ស្រមោល បន្សល់តែរថយន្តបង្កនៅនឹងកន្លែងកើតហេតុ រីឯជនរង
គ្រោះ មានឈ្មោះ នាង ឡាវី ភេទប្រុស អាយុ២៣ឆ្នាំរស់នៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប( ស្លាប់នៅកន្លៃងកើតហេតុ ) បានប្រគលសពអោយគ្រួសារយកទៅធ្វើបុឈ្យតាមប្រពៃណី។/

 

img-20161108-wa0047 img-20161108-wa0045

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author