ឯកឧត្តមស្វាយសំអ៊ាងដឹកនាំមន្ត្រីរាជការកង កម្លាំងជុំវិញខេត្តចុះជួយច្រូតស្រូវប្រជាពលរដ្ឋ នឹងចែកមេគោលជូនពលរដ្ឋ១២ក្បាល

ដោយ ៖ រស់ សុភា ( ជោគជ័យ ) CSN

មណ្ឌលគិរី ៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ឯកឧ
ត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរ ដោយលោកឧ.ត្រី តូច យ៉ុន ស្នងការ នគរបាលខេត្ត និងលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចុះទៅច្រូតស្រូវបង្ហាញ និងចែកពូជគោមេចំនួន១២ក្បាល់ ជូនដល់ប្រជាកសិករ នៅឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ក្នុងការចុះទៅច្រូតស្រូវបង្ហាញនោះ ឯកឧត្តម អភិបាល
ខេត្ត បានជួបសំណេះសំណាល ជាមួយប្រជាកសិករនៅភូមិអបួន ឯកឧត្តម បានណែនាំឲ្យប្រជាកសិករទាំងអស់ ត្រូវចេះជ្រើរើសពូជស្រូវ ណាដែរល្អ ម្យ៉ាងទៀត ឯកឧត្តម បានជម្រុញឲ្យប្រជាកសិករ ត្រូវពង្រីកផ្ទៃដីដាំដុះស្រូវស្រែវស្សាបន្ថែមផ៨ទៀត ដោយក្នុងមួយគ្រួសារ ឲ្យបានចាប់ពី ៥ហិកតាឡើងទៅ ដើម្បីទទួលបានទិន្នផលខ្ពស់ ហើយអាចធ្វើឲ្យ របស់ប្រជាកសិករមានជីវភាពធូរធារ ទទឹមនឹងនេះ ប្រជាកសិករទាំងអស់ត្រូវខិតខំចិញ្ចឹមសត្វ និងដាំដុះ ដំណាំរួមផ្សំផ្សេងៗ បន្ថើម ទៀតផងដែរ។

តាមការបញ្ជាក់ពីលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា នៅទូទាំងខេត្ត ការប្រមូលផលស្រូវរដូវវស្សា ដោយគិតចាប់ពីដើមរដូវប្រមូលផលមកត្រឹមសប្តារហ៍ទី០១ខែវិច្ឆិកា ឆ្នាំ ២០១៦ មានផ្ទៃដីប្រមូលស្រូវស្រាលសរុប មានចំនួន១.៥៩៥ហិកតា ទិន្នផលជាមធ្យមស្មើនិង ២,៨៦១តោន ក្នុងមួយហិកតា បរិមាណផលសរុបមានចំនួន៤.៥៦៤តោន (តម្លៃស្មើស្រូវនិង៧៣០៛-៧៥០៛/គ.ក្រ )។

លោកបានបញ្ជាក់ថា បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៥ ផ្ទៃដីប្រមូលផលស្រូវសរុប កើនលើសឆ្នាំមុន ចំនួន៦២៩ហិកតា ទិន្នផលមធ្យម លើសឆ្នាំមុនចំនួន០,៧០៩តោន/ហិកតា និងបរិមាណផលសរុបលើសឆ្នាំមុនចំនួន២.៤៩៤តោន។

លោកបានបន្ថែមថា ចំពោះប្រជាកសិករ ដែលធ្វើស្រូវស្រែបានល្អគឺមានកត្តាពីរ កត្តាទី១. ប្រជា កសិករចេះជ្រើសរើសស្រូវពូជបានល្អ កត្តាទី២. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ ប្រជាកសិករឲ្យធ្វើតាមបច្ចេកទេស ដើម្បីទទួលបានទិន្នផលខ្ពស់។ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត បានផ្តល់ជាវត្ថុអនុស្សាវរីយ ជូនដល់ប្រជាកសិករ មានសារុង ក្រមា និងអាវយឺតផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានចែកពូជគោមេចំនួន១២ក្បាល ជូនដល់ ប្រជាពលរដ្ឋចំនួន១២គ្រួសារ មកពីបីភូមិ គឺភូមិអបួន ភូមិទួល និងភូមិអន្រ្តេះ ក្នុងឃុំអបួនលើ ក្នុងមួយ គ្រួសារទទួលបានគោមេ១ក្បាល។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ចំពោះគោ ដែលចែកជូននេះ ដើម្បីឲ្យប្រជាពលរដ្ឋដែលអត់មានគោយកទៅចិញ្ចឹម ម្យ៉ាងទៀត នៅពេលដែលប្រជាពលរដ្ឋចិញ្ចឹមទៅ បានពីរទៅបីឆ្នាំបានកូនដំបូង ត្រូវយកមកជូនអាជ្ញាធរឃុំ ដើម្បីអាជ្ញាធរឃុំ និងមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត បន្តចែកជូន ប្រជាពលរដ្ឋណា ដែលខ្វះខាត ធ្វើយ៉ាងណា ចែកជូនឲ្យបានគ្រប់គ្នាដើម្បីជួយកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ៕

 

img-20161108-wa0119 img-20161108-wa0123 img-20161108-wa0122 img-20161108-wa0118

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author