ឈ្មោះប្រុសអាងខ្នងឧបបង្កើតផែនឹងប៉េន ជាន់ករាស្ត្រនឹងបំផ្លាញផ្លូវប្រឡាយ០១

ចេញផ្សាយដោយ ៖ អង្គភាព( CSN )

តាកែវ ៖ មានសេចក្ដីរាយការណ៍ ពីពលរដ្ឋជាច្រើន ក៍ដូចអាជីវករ រកស៊ីដឹកទំនិញ ពីប៉េនកំពង់អំពិល ស្រុកបុរីជលសា ខេត្តតាកែវ បានឲ្យដឹងថា បច្ចុប្បន្ន ថៅកែផែកំពង់អំពិល ឬហៅថាប៉េន ដោយគេស្គាល់ថា ឈ្មោះ ប្រុស ជាថៅកែ ដ៍មានឥទ្ធិពល នៅខេត្តតាកែវ សូម្បីលោក ចៅវាយខេត្ត នឹងលោក ចៅវាយស្រុក បុរីជលសា ក៍ពុំហ៊ានក្អកផងដែរ គឺទុកឲ្យឈ្មួញរូបនេះ ធ្វើអ្វីស្រាចតែអំពើចិត្ត ជាហេតុធ្វើឲ្យពលរដ្ឋ មានការមិនពេញចិត្ត ទៅលើលោកចៅវាយស្រុក នឹងលោកចៅវាយខេត្ត អាចនឹងធ្វើឲ្យបាត់បង់ សន្លិកឆ្នោតគណៈបក្ស ប្រជាជនកម្ពុជា ផងដែរ។

បងប្រុសម្នាក់ ក្នុងចំណោមម្ចាស់រថយន្ត ដឹកទំនិញជាច្រើន សូមមិនបញ្ចេញឈ្មោះ បានឲ្យ អង្គភាព( CSN ) យើងខ្ញុំដឹងថា បច្ចុប្បន្ននេះ ថៅកែប៉េនខាងលើ មានការគាបសង្កត់ មកលើអាជីវករដឹកទំនិញ បន្តិចបន្ទួច ដូចជាពួកគាត់យ៉ាងខ្លាំង ដោយឈ្មោះ ប្រុស ជាថៅកែ បានឲ្យប្អូនថ្លៃម្នាក់ ឈ្មោះ រ៉ា ធ្វើជាមេការនៅទីនោះ ចាំយកលុយ ពីរថយន្តចូលទៅដឹកឥវ៉ាន់ នឹងពីទូកដឹកទំនិញ ពីប្រទេសវៀតណាម ចូលមកលើកទំនិញ នៅផែនោះ។

ម្ចាស់រថយន្តរកស៊ីដឹកឥវ៉ាន់ទាំងនោះ បានបន្តឲ្យដឹងទៀតថា ក្នុងការយកលុយពីរថយន្ត ចូលទៅដឹកឥវ៉ាន់ នៅទីនោះ គឺត្រូវបានឈ្មោះ រ៉ា ប្អូនថ្លៃ របស់ឈ្មោះ ប្រុសយកក្នុង១រថយន្ត ៤០០០០រៀល ទៅ៧០០០០រៀល រហូតទៅដល់ ៩០០០០រៀលផងដែរ ដោយគ្មានការកំណត់តម្លៃ ឲ្យបានច្បាស់លាស់ នៅក្នុងចុងសន្លិកនោះទេ គឺយកតាមតែអំពើចិត្ត ខ្លួននិកឃើញ ដោយមិនមានចេញចុងសន្លិកឲ្យទៀតផង។

សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធការលើកឡើងខាងលើ អង្គភាព CSN យើងបានទៅធ្វើការសុំបំភ្លឺផងដែ ពីលោក រ៉ា មេការមើលផែ នឹងប៉េន ក៍ត្រូវបានលោក រ៉ា និយាយមកកាន់ CSN យើងយ៉ាងប្រងើយថា កន្លងមក គឺមានការចេញចុងសន្លិកឲ្យ តែក្រោយមកមិនបានឲ្យពិតមែន ព្រោះគិតថា យកតែលុយមកវារួចហើយ ខ្ជីលចំណាយទៅលើក្រដាស់អត់ប្រយោជន៍ ។ ពាក់ព័ន្ធការលើកឡើង ទៅលើការយកលុយ ពីរថយន្ត ធុនតែមួយ ខ្លះ៤០០០០រៀល ខ្លះ៧០០០០រៀល ខ្លះទៀត៩០០០០រៀល នឹងទូកដឹកស្រូវ ទូកឈើធម្មតា១០ម៉ឺនរៀល ទៅ២០ម៉ឺនរៀល ក្នុង១ទូកនោះ នៅពេលដែរអង្គភាព CSN យើងសួរពាក់ព័ន្ធទាំងនេះ ត្រូវបានលោ រ៉ា ងើបឡើងដើរចេញ គេចខ្លួនបាត់ មិនមានការបំភ្លឺអ្វីទាំងអស់។

សូមបញ្ជាក់បន្ថើមផងដែរថា ពាក់ព័ន្ធផែ នឹងប៉េនខាងលើនេះ ពលរដ្ឋជាច្រើនរស់នៅតាមបណ្ដោយផ្លូវ ប្រឡាយ០១ ចាប់ពីផ្លូវជាតិលេខ២ មកដល់កំពង់អំពិល ស្រុកបូរីជលសា មានភូមិត្រពាំងលើក ភូមិគរ ភូមិត្រពាំងព្រៃ ភូមិដូងខ្ពស់ ភូមិកណ្ដាល ភូមិព្រៃម្លប់ ភូមិថ្មស នឹងភូមិកំពង់អំពិល មានការរអ៊ូរទាំយ៉ាងខ្លាំងថា សព្វ
ថ្ងៃនេះ មានការលំបាករស់នៅខ្លាំងណាស់ ធ្វើឲ្យប៉ះពាល់គ្រប់បែបយ៉ាង ដោយសាតែរថយន្តធុនធំៗ ដឹកដែកចេញពីផែ នឹងប៉េនខាងលើនេះ រំខានទាំងយប់ទាំងថ្ងៃ ធ្វើឲ្យខូចផ្លូវអស់ស្ទើតែទាំងស្រុង នៅក្នុងរដូវវស្សានេះ បើខែរាំងវិញ ហុយមើលអ្វីមិនឃើញ ពេលបាយរំខានដោយធូលីដី ហុយចូលចានបាយ ពេកយប់រំខានដោយសម្លេងរថយន្ត រកដេកមិនបាន។

ពាក់ព័ន្ធការលើកឡើងខាងលើ ពលរដ្ឋបានសុំណូមពរ ឯឧត្តមរដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ ចាត់វិធានការឲ្យមន្ត្រី ចុះពិនិត្យទៅលើរឿងនេះជាបន្ទាន់ ជាពិសេសគឺ លោក អភិបាលស្រុក លោក អភិបាលនៃគណ:អភិបាលខេត្ត នឹងលោកប្រធានមន្ទីរ សាធារណ:ការ នឹងដឹកជញ្ជូនខេត្តតាកែវ មេត្តាមើលផ្លូវប្រឡាយ០១ នេះផង ដែរកំពុងរងគ្រោះ ដោយសាឈ្មួញ នឹងមន្ត្រីពាក់ព័ន្ធមួយក្ដាប់តូច កំពុងមានការរីកថ្លើម សប្បាយកើបលុយដាក់ហោប៉ៅ មិនគិតពីប្រយោជន៍ជាតិ នឹងប្រយោជន៍សង្គម ផ្ទុយទៅនឹងគោនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេសនោះ គឺប្រឆាំងទៅនឹង អនុសាសន៍ របស់ សម្ដេច តេជោ ហ៊ុន សែន ដែរសម្ដេចខិតខំ បំរើប្រជាពលរដ្ឋ បែជាអស់លោក ខំនាំគ្នាបំផ្លាញ ការខិតខំរបស់សម្ដេចទៅវិញ ស្មើទៅនឹងកំពុងតែហែកបំផ្លាញ សន្លិកឆ្នោតគណ:បក្សប្រជាជនកម្ពុជាផងដែរ។/

 

2016-11-09_11-32-51

dav
dav
dav
dav
dav
dav
dav
dav
សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author