ដោយ ៖ សហការី ( CSN )
កំពង់ធំ ៖ កម្លាំងចម្រុះ ដឹកនាំដោយលោក ស៊ីម ស៊នប្រធានសហគមន៍ ការពារព្រៃឡង់ សហការជាមួយ មន្ត្រីដែនជម្រក បរិស្ថានការពារព្រៃឡង់ បានធ្វើការដើរល្បាត ចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា មកទល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចអូងាវ ក្នុងភូមិសាស្រ្តឃុំដងកាំបិត បានប្រទះឃើញ មនុស្សមួយក្រុម ប្រើដោយរណាយន្ត ដែលកំពុងធ្វើសកម្មភាព អារនិងកាត់ផ្តួលរំលំឈើ ដោយខុសច្បាប់។
គួបញ្ជាក់ផងដែរថា ជនសង្ស័យទាំងនោះ មិនត្រូវបានឃាត់ខ្លួនណាម្នាក់នោះទេ ដោយគ្រាន់តែពួកគេទាំងនោះ ដឹងថាមានកម្លាំងចុះទៅដល់ ពួកគេទាំងនោះ បានដាក់មេប្រូច យកព្រះអាយូស បន្សល់នៅរណាត្រង់ន័រ ហៅថារណាយន្ត ចំនួន៥គ្រឿង តែប៉ុណ្ណោះ។
ចំណែកវត្ថុតាងទាំងនោះ ត្រូវបានកមក្លាំងសហគមន៍ ការពារព្រៃឡង់ សហការ ជាមួយកម្លាំងដែនជម្រកបរិស្ថានព្រៃឡង់ យកមករក្សាទុក នៅស្នាក់ការដែនជម្រក បរិស្ថានអូងាវ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ៕