ដោយ ៖ សហការី ( CSN )
ខេត្តព្រៃវែង ៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដ៍គួឲ្យរន្ធត់ មិនដែប្រទះ ឃើញទាល់តែសោះ រវាងរថយន្តនឹងរថយន្ត ព្រលះគ្នា កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៩ ខែវិច្ឆិកា ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៨អា ក្នុងភូមិក្រសាំងគយ ឃុំជ្រៃ ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង បណ្ដាលឲ្យបុរសម្នាក់ ជានាក់បើកបរ ដាច់ក្បាលចេញពីខ្លួបាត់តែម្ដង។
ប្រភពពីកន្លែងកើតហេតុ ឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះ សូ សុធា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានមុខរបរជា អនុប្រធានការិយាល័យ បេឡាសន្តិសុខសង្គម ខេត្តកំពង់ចាម។
លោកវរៈសេនីយទោ អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៌ខាងលើនេះ គឺបង្ករឡើង ដោយរថយន្ត ម៉ាកកាំម៉ារីពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB. 5813 បើកបរ ដោយជនរងគ្រោះ សូ សុធា ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ រថយន្តជនរងគ្រោះបានបើកឆ្លងទ្រូងថ្នល់ ចូលទៅខាងឆ្វេងដៃ ទៅ បុករថយន្តយីឌុប ១គ្រឿងផ្សេងទៀត ដែលបើកមកបញ្ច្រាស់ទិសគ្នា គឺម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A.1005 បណ្តាលអោយរថយន្តទាំង២ បុកគាបរួញក្បាលទាំងសងខាង ចំណែកជនរងគ្រោះ សូ សុធា មិនដឹងថាត្រូវនឹងអ្វីនោះទេស្រាប់
តែឃើញដាច់ក្បាល ធ្លាក់ចេញពីខ្លួន បាត់ទៅ ហើយនៅក្នុងរថយន្តនោះ មិនមានអ្នកផ្សេងជិះ រួមដំណើរនោះទេ។ ដោយឡែក អ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយក្រោយកើតហេតុភ្លាម បានរត់គេចខ្លួនបាត់ស្រមោលភ្លាម បន្សល់ទុកតែរថយន្ត នៅនឹងកន្លែងកើតហេតុ។
គួរបញ្ជាក់ផងដែរថា ក្រោយកើតហេតុភ្លាម សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុភ្លាម ហើយបានទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះ ទៅដើម្បីមកទទួលយកសពជនរងគ្រោះ ភ្លាមៗផងដែរ ចំណែករថយន្តទាំង២ត្រូវសមត្ថកិច្ច យកទៅរក្សាទុក នៅប៉ូស្តិ៍រដ្ឋបាលឃុំជ្រៃ ដើម្បីរងចាំការដោះស្រាយ ទៅតាមនិតិវិធីច្បាប់ នៅ
ពេលក្រោយ៕