អគ្គស្នងការនគរបាលរាជធានីភ្នំពេញធ្វើសន្និសីទ​ កាសែតបង្ហាញមុខជនសង្ស័យ២នាក់ក្លែង បន្លំប្រើហ្វេសបុកសម្ដេចតេជោហ៊ុនសែន

ដោយ ៖ សហការី ( CSN )

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អគ្គស្នងការ នគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសិទកាសែត បង្ហាញមុខជនសង្ស័យពីនាក់ ដែលបានក្លៃងបន្លំប្រើប្រាស់ ( ហ្វេសបុក ) ដោយប្រើឈ្មោះ របស់សម្តេច តេជោ ហ៊ុន សែន។

សន្និសីទ កាសែតនេះ ធ្វើឡើងក្រោមវត្តមាន លោក ឧត្តមសេនីយ៍ អ៊ី សុខ ឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិតកម្មឆ្លងដែន បានអោយដឹងថា ជនសង្ស័យ ទាំងពីរនាក់នេះ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងករណីពាក់ព័ន្ធនឹងបង្កើត Facebook ដោយប្រើឈ្មោះសម្តេចតេជោ ហ៊ុន សែន និងបង្កើតលិខិតក្លែងត្រា របស់រដ្ឋ ដែលតែងតាំងខ្លួនឯង ជាទីប្រឹក្សាគណៈរដ្ឋមន្រ្តី និងទីប្រឹក្សារដ្ឋលេខាធិកា។

ទន្ទឹមគ្នានឹងមានករណីនេះ សមត្ថកិច្ចបានអំពាវនាវឱ្យអ្នកប្រើប្រាស់ Facebook ទាំងអស់ គោរពច្បាប់ ហើយជៀសវាង ការប្រើប្រាស់ឈ្មោះ មន្រ្តីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាល ឬអ្នកដទៃ ដោយមិនមានកាអនុញ្ញាតពីសាមីខ្លួន ដែលនាំឱ្យ អ្នកដែលបានក្លែងបន្លំនោះ និងប្រឈមចំពោះមុខច្បាប់។

ជាពិសេសទៀតនោះ សូមជៀសវាង ការជេរប្រមាថ អសុរស ប្រើប្រាស់ពាក្យអសីលធម៌ នៅលើបណ្តេញសង្គម ដែលប៉ះពាល់ ដល់កត្តិយសអ្នកដ៏ទៃផងដែល។/

 

2016-11-10_20-48-12 img_20161110_203819 img_20161110_203952

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author