មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

បុរសវ័យចំណាស់ដើរមើលចំការពោតជាន់ចំមីនស្គ

ដោយ ៖ ករណា ( កម្ពុជា ជោគជ័យ ) CSN

ខេត្តប៉ៃលិន ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ កប់នៅក្នុងដី ដែរបន្សល់ កាលពីសម័យសង្គ្រាម បានធ្វើឲ្យពលរដ្ឋម្នាក់រងរបួសធ្ងន់ ដោយដាច់ប្រអប់ជើងខាងស្ដាំ ខណៈរូបគាត់ដើរទៅមើលចំការពោត របស់គាត់ដូចសព្វមួយដង ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨ នឹង១៥នាទីពឋ្រឹក ថថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០១៦នេះ នៅចំណុច ចន្លោះបង្គោលព្រុំដែន លេខ ៦៧.៦៨ ស្ថិតក្នុងភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ភ្លាមៗនោះ គេសង្កេតឃើញ ក្រុមការងារដោះមីន របស់អង្គការ ( HALO TRUST ) បានចុះទៅដល់កន្លែងកើតហេតុ ជួយសង្គ្រោះ នឹងព្យាបាលបឋម ហើយបញ្ជូនជនរងគ្រោះ មកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីព្យាបាលបន្តផងដែរ។

លោក ជ ម៉ាញ នាយប៉ុស្ត៏រដ្ឋបាល សង្កាត់បរយ៉ាខាបានឲ្យអ្នកព័ត៌មានដឹងថា ជនរងគ្រោះមាសនឈ្មោះ យឿម យឿត ភេទប្រុស អាយុ៥៦ឆ្នាំ ជាកសិករ មានទីលំនៅ ភូមិ សង្កាត់ កើតហេតុខាងលើ មុនពេលកើតហេតុ ជនរងគ្រោះ បានដើរទៅមើល ចំការពោតរបស់ខ្លូន ដែលបានដាំនៅចំណុច បង្គោលសីម៉ាខាងលើ ដោយដើរ
មើលតាមព្រំដី ក៏បានជាន់មីនស្គ ដែលសេសសល់ពីសម័យសង្គ្រាម បណ្តាលឲ្យបែកប្រអប់ជើង ខាងស្តាំ រងរបួសធ្ងន់តែតែម្តង ។

គួរបញ្ជាក់ថា តំបន់បង្គោលសីម៉ាឡាក់៦៧.៦៨ នោះ លោកអភិបាលខេត្តប៉ៃលិន លោក តែងតែបានប្រាប់ដល់មន្ត្រីជំនាញ និងប្រជាពលរដ្ឋផងដែរ ថែមទាំងមានជូនដំណឹង ដល់ពួកគាត់ផងដែរ ឲ្យនាំគ្នាមានការប្រុងប្រយ័ត្ន ទៅលើគ្រាប់យុទ្ធភណ្ឌ មិិនទាន់ផ្ទុះគ្រប់ប្រភេទ ដែេសេសសល់ពីសម័យសង្គ្រាមនោះ៕

 

img_20161111_205659

Share on Facebook