បញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាឃាតកដ៏សាហាវ ធ្វើឲ្យមនុស្សរបួសនឹងស្លាប់ជារៀងរាល់ថ្ងៃ

ដោយ ៖ ករុណា ( កម្ពុជា ជោគជ័យ ) CSN

បាត់ដំបង ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ នៅតែគំរាមគំហែង ដល់អាយុជីវិតអ្នកធ្វើដំណើរ តាមដងផ្លូវជារៀងរាល់ថ្ងៃ ធ្វើឲ្យមានការបែកបាក់ ពីក្រុមគ្រួសារ កូនបែកឪពុកម្ដាយ ប្ដីព្រាត់ប្រពន្ធ ប្រពន្ធព្រាត់ប្ដី នាពេលបច្ចុប្បន្ន គឺកើតមកពី កត្តាច្រើនយ៉ាង គឺបើកបរមិនគោរពច្បាប់ចរាចរណ៍ បើកលើសល្បឿនកំណត់ បើកបរឋិតក្នុងឥទ្ធិពលគ្រឿងស្រវិង បត់ឆ្លងផ្លូវគ្មានការប្រុងប្រយ័ត្ន ជាដើម។ល។

ជាក់ស្ដែង កាលពីវេលាម៉ោង ៤ នឹង ២៥នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចណ៍មួយ បានកើតឡើងរវាង រថយន្ត នឹឹងម៉ូតូ បណ្ដាល២នាក់បុរសនឹងស្ត្រី របួសធ្ងន់ផងដែរ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិអូរគ្រៀល ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាក់នីសាន់ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ត.0324-ភព2 បើកមានល្បឿនលឿនដូចហោះ ក្នុងទិសដៅ ពីកើតទៅលិច បានរ៉េចង្កូតទៅបុក ម៉ូតូ ម៉ាកហុងដា C125 ពណ៍ខ្មៅ សេរី២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1Q.9931 ក្នុងទិសដៅបញ្ជ្រាស់ទិសគ្នា យ៉ាងពេញទំហឹង ប៉ើងម៉ូតូ នឹងខ្ទាតមនុស្ស ជាង១០ម៉ែត្រ បណ្ដាលឲ្យបាក់ភ្លៅម្នាក់ នឹងនឹងម្នាក់ទៀតបាក់កំភួនជើង អ្នកទាំង២របួសធ្ងនដូចគ្នា រីឯអ្នកបើកបរ រថយន្តបង្ក ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ជនរងគ្រោះ ទី១ឈ្មោះ ញឹម ញឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកាប់ជ្រូក រស់នៅភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង របួសបាក់ភ្លៅខាងស្ដាំ(ធ្ងន់)និងជនរងគ្រោះទី២ ជាអ្នករួមដំណេីរជាមួយ ឈ្មោះ សូត្រ សុខា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង របួសបាក់កំភួនជេីងខាងស្ដាំ ( ធ្ងន់ ) ជនរងគ្រោះទាំងពីរនាក់ ត្រូវបានបញ្ជូន ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តបាត់ដំបង រីឯរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្ឋាននគបាលស្រុកមោងឫស្សី រងចាំការដោះស្រាយក្រោយ។/

 

2016-11-12_14-23-29 img-20161112-wa0031 img-20161112-wa0029

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author