ឈើរាប់សិបឡានយីឌុបសម្រុកចូលតាមច្រកបុស្សមន ខេត្តស្វាយរៀងចេញទៅប្រទេសវៀតណាមដោយ ឈ្មោះសាយជាមន្ត្រីអាវុធហត្ថជាអ្នកកាងរត់បង់លុយ ឲ្យសមត្ថកិច្ចពាក់ព័ន្ធសង្ស័យទាំងចៅវាយខេត្តផង

ដោយ ៖ សហការី គេហទំព័រ ( CSN )

ស្វាយរៀង ៖ មានសេចក្ដីរាយការណ៍ ពីស្រុករំដួរ បានឲ្យគេហទំព័រ ( CSN ) បានដឹងថា បច្ចុប្បន្ន គេនៅតែសង្កេតឃើញ មេឈ្មួញធ្វជំនួញឈើ ដោយប្រើរថយន្តធុនធំៗ ដឹកជញ្ជូនឈើខុសច្បាប់ ចូលទៅប្រទេសវៀតណាម យ៉ាងគគ្រឹងគគ្រេង តាមច្រក ( បុស្សមន ) ស្ថិតកន្នុងស្រុករំដួរ ខេត្តស្វាយរៀង ដោយគ្មានញញើត ទៅនឹងបទបញ្ជា របស់រាជរដ្ឋាភិបាលឡើយ។

ការធ្វើជំនួញឈើ ទៅប្រទេសវៀតណាម បានយ៉ាងរលូនបែបនេះ មានមន្ត្រីសមត្ថកិច្ច នៅខេត្តស្វាយរៀង ដែរសុំមិនបញ្ចេញឈ្មោះ បានលួចខ្សិបប្រាប់ ឲ្យអង្គភាព ( CSN ) បានដឹងថា រឿងនេះ គឺមានមន្ត្រីអាវុធហត្ថ ម្នាក់ឈ្មោះ សាយ ជាអ្នកមានអំណាច នឹងមានលុយ នឹងមានការ៉ាសសាំង នៅផ្លូវកែងចូលទៅច្រកព្រំដែន ជអ្នកឈរកាង រាប់ក្បាលរថយន្តដឹកឈើ យកលុយ ដោយគិតទៅតាមចំនួនម៉ែត្រគូប។

ប្រភពខាងលើបានបន្តឲ្យដឹងថា ការបើកភ្លើងខៀវ ឲ្យនាំឈើប្រណីត ទៅប្រទេសវៀតណាម តាមច្រកខាងលើក្នុងខេត្តស្វាយរៀងនេះ គឺគេឃុបឃិតគ្នា អស់រយៈពេលបួនប្រាំខែ មកហើយ។ ចំណែកឯច្រកផ្សេងៗ ត្រូវបានអ្នកមានអំណាច មួយក្រុមតូច បានដើរហាមមិនឲ្យមានចេញឡើយ តែបើចេញតាមច្រក បុស្សមន ខេត្តស្វាយរៀង គឺដោយរលូនដោយគ្មានបញ្ហា ឱ្យតែប្រាប់ ឈ្មោះសាយ និងបង់លុយ ទៅតាមចំនួន ម៉ែត្រគូបច្បាស់លាស់វាជាការស្រេច។

ក្នុងនោះគេដឹងថា ឈ្មោះ សាយ ដែលជាអ្នកកាង និងឈរចាំយកលុយដើម្បីបង់ ទៅឱ្យសមត្ថកិច្ចផ្សេងៗទៀតនោះ បានកំណត់សំរាប់ឈើប្រណីត ដូចជាបេង ធ្នង់ និងឈើ សុក្រម ឈើម្រិញ ១ម៉ែត្រគូបយក៥០០ដុល្លារ ឈើលេខ២ យក ១ម៉ែត្រគូប ២០០ដុល្លារ និងឈើគ្រញូង ១ម៉ែត្រគូប ពី៧០០ ទៅ៨០០ដុល្លារ បើគេគិតជារថយន្តវិញ ឈើលេខ១ ត្រូវបង់អោយឈ្មោះ សាយ ជាង៧០០០ដុល្លារ និងឈើប្រណិត បង់ជិត១០០០០ដុល្លារ សំរាប់ឱ្យឈ្មោះ សាយ យកទៅចែកចាយសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរផ្សេងៗ នៅក្នុងខេត្ត តែឈើគ្រញូង និងឈើប្រណីត មាននាំចេញតិចតួច គឺសំបូរតែឈើសុក្រម ម្រិញ និងឈើលេខ២ ប៉ុណ្ណោះ។

ទោះយ៉ាងណា ក្នុងការលើកឡើងខាងលើនេះ អង្គភាពគេហទំព័រ ( CSN ) នៅមិនទាន់មានការពន្យល់ បកស្រាយបំភ្លឺ ពីមន្ត្រីពាក់ព័ន្ធណាមួយ នៅឡើយទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង បើលោក លោស្រី លោកឧកញ៉ា គិតថា ការលើកឡើងខាងលើ មិនត្រូវនៅចំណុចណាមួយ សូមទំនាក់ទំនង តាមរយ:ទូរស័ព្ទលេខ 078 55 11 12 / 097 777 6000 គ្រប់ម៉ោងធ្វើការ៕សូមអគុណ

 

2016-11-12_20-24-34 img-20161112-wa0044 img-20161112-wa0039

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author