កំពត៖ យ៉ាងហោចណាស់មនុស្ស ៥នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ៩នាក់ផ្សេងទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ ដែលបង្កឡើងដោយរថយន្តនីសាន់មួយគ្រឿង បុកគ្នារថយន្តតួរីសដឹកអ្នកដំណើរ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅមុខវត្តរលួស ឃុំបឹង ទូក ស្រុកទឹកឈូ ខេត្តកំពត កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤។
ប្រជាពលរដ្ឋដែលនៅទីនោះបានឲ្យដឹងថា រថយន្តនីសាន់បានធ្វើដំណើរ យ៉ាងលឿនក្នុងទិសបញ្ច្រាស់គ្នា ជាមួយរថយន្តតួរីស លុះដល់ចំណុចកើតហេតុគេមិនដឹងថា មានមូលហេតុអ្វីនោះទេ បានជារថយន្តនីសាន់ជ្រុលទៅបុករថយន្តតួរីស ចំពាក់កណ្តាលលាន់ដូចរន្ទះ បណ្តាលឲ្យអ្នកដំណើរ ៥នាក់ស្លាប់ ក្នុងនោះមានស្រីម្នាក់ និងចំណែកឯអ្នក ដំណើរ ៩នាក់ផ្សេងទៀត បានរងរបួសធ្ងន់។
បើតាមមន្រ្តីនគរបាល ក៏បានឲ្យដឹងផងដែរថា ក្រោយពីបុករថយន្តតួរីសហើយ រថយន្តមួយគ្រឿងនេះ បានជ្រុល ទៅបុករថយន្ត ២គ្រឿងផ្សេងទៀត បណ្តាលឲ្យខូចខាតផងដែរ តែមិនបង្កគ្រោះថ្នាក់អាយុជីវិតមនុស្សនៅក្នុងរថ យន្តនោះទេ។ អត្តសញ្ញាណរបស់ជនរងគ្រោះទាំងអស់ នៅក្នុងរថយន្តតួរីស សមត្ថកិច្ចមិនទាន់បញ្ជាក់អត្ត សញ្ញាណនៅឡើយទេ។ ក្រោយបង្កហេតុអ្នកបើករថយន្តនីសាន់ បានរត់គេចខ្លួនបាត់៕