ដោយ ៖ រស់ សុភា ( កម្ពុជា ជោគជ័យ ) CSN
មណ្ឌលគិរី ៖ បុគ្គលិកក្រុមហ៊ុន metfone ម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានខាងក្រុមហ៊ុនបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ នៃប្រទេសវៀតណាម ដោយសារបុគ្គលិករូបនេះ បានបើករថយន្តម៉ាក Hilux VIGO ព័ណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2K.5838 ចេងជាមួយនឹងរថយន្តមួយគ្រឿងទៀត ដោយមិនមានការប្រុងប្រយ័ត្ន បានក្រឡាប់ផ្ងារជើង នៅវាលស្រែ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង០២ នឹង៤៥នាទីរសៀល ថ្ងៃទី១២ណខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចមុខសណ្ឋាគា ពេជ្រទេវី ស្ថិតនៅក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
បើតាមប្រភព័ អ្នកបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា រថយន្តខាងលើនេះ មុនកើតហេតុ បានបើក ចែងនឹងរថយន្តមួយគ្រឿង ក្នុងល្បឿនលឿនដូចព្យុះមកដល់ចំណុចកើតហេតុ បានបួងចង្កូតមិនទាន់ បណ្ដាលរថយន្តនោះ បានធ្លាក់ទៅក្នុងចង្អូទឹកលូ នៅតាមបណ្ដោយដងផ្លូវជាតិ លេខ៧៦អា ផ្ងារជើងឡើងលើតែម្ដង ក្រោយមកអ្នកជិតខាង បានផ្អើលនាំគ្នាទៅមើលនឹងជួយសង្រ្គោះ អ្នកនៅក្នុងរថយន្តផងដែរ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ លោក យឹម ចិន្តា នាយរការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរចរណ៍នេះគឺ បង្ករឡើងដោយខ្លួនឯងដោយសារការបើកបរមិនមានការប្រុងប្រយ័ត្ន នៅពេលដែលបើកបរចែងជាមួយនឹងរថយន្តដ៏ទៃទៀត នេះសំណាងហើយមានតែអ្នកបើកបរម្នាក់ឯង នៅក្នុងរថយន្ត។
លោកបន្តឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ សាន្ត ភេទប្រុស អាយុ ២៨ឆ្នាំ ជាជនជាតិវៀតណាម ធ្វើការងារនៅក្រុមហ៊ុន metfone រស់នៅក្នុងភូមិពូតាង ឃុំពូជ្រៃស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕