មានការបែកធ្លាយកាន់តែធំឡើងក្នុងរឿងដកតំណែង លោកម៉ៅពៅស្នងការនគរបាលខេត្តត្បូងឃ្មុំ

ដោយ ៖ សហការី គេហទំព័រ CSN

ត្បូងឃ្មុំ ៖ ខ្សឹបដាក់ត្រចៀក,មានការបែកធ្លាយ ចេញពីអង្គភាពស្នងការខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មានការសម្រេចផ្លាស់ប្តូរ ( ដក ) លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មំុ ចេញពីតំណែង ដោយក្រសួងមហាផ្ទៃ !!។

ប្រភពបានខ្សឹបឲ្យដឹងទៀតថា លោកស្នងការ ម៉ៅ ពៅ ប្រឈរមុខនឹងការដកតំណែង តែគេមិនបានដឹងអំពីមូលហេតុច្បាស់លាស់ឡើយ គេគ្រាន់តែបង្ហើបមូលហេតុខ្លះៗ ដូចជាកំហុសក្នុងការដឹកនាំបញ្ជា មិនមានតម្លាភាព បក្ខពួកនិយម ខ្វះសាមគ្គីភាពផ្ទៃក្នុងអង្គភាព មិនមានស្នាដៃ ក្នុងការដឹកនាំបង្រ្កាប បទល្មើស ពិសេសស្នាដៃក្នុងការកសាងអង្គភាពតែម្តង គឺមិនមានទាល់តែសោះ តែបើមាន គឺមានតែស្នាដៃខាងធ្វើសេដ្ឋកិច្ចជាមួយបទល្មើស ពិសេស បទល្មើសព្រៃឈើ ដែលឆ្លងដែន ទៅប្រទេសវៀតណាម និងសីុដាច់កូនចៅយកតែឯង។

តាមប្រភពច្បាស់ការបានឲ្យដឹងថា ក្រសួងមហាផ្ទៃបានសម្រេចផ្លាស់ប្តូរ ( ដក ) លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មំុ ចេញពីតំណែងហើយ បន្ទាប់ពីមានពាក្យបណ្តឹងជាច្រើនករណី ដាក់ទៅក្រសួង លើការដឹកនាំរបស់ស្នងការរូបនេះ ពីសំណាក់មន្ត្រីក្រោមឱវាទ។ ចំណែកមកដល់ថ្ងៃទី១១ ខែវិច្ឆិការ ឆ្នាំ២០១៦នេះ មានរយៈពេល២ថ្ងៃមកហើយ ដែលជំនាញអធិការកិច្ចក្រសួងមហាផ្ទៃ កំពុងចុះមកបើកការសើុបអង្កេត តាមនីតិវិធីអំពីករណីនេះ។

ប្រភពក៏បានបញ្ជាក់ដែរថា ចំពោះការដកដូរតំណែងនេះ អ្នកដែលត្រូវមកកាន់ ជាស្នងការនគរបាលខេត្តត្បូងឃ្មំុជំនួសលោក ម៉ៅ ពៅ នូវមិនទាន់ត្រូវដឹងថា បានទៅលើលោកណា ឲ្យពិតប្រាកដនោះទេ គេគ្រាន់តែបង្ហើបប្រាប់ថា អាចបានទៅលើលោក ស្នងការរងម្នាក់ មកពីខេត្ត ភូមិភាគឦសាន្ត ៕

 

img-20161113-wa0039 img-20161113-wa0044 img-20161113-wa0043

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author