លោកសៅប៉ុនរិទ្ធមេប៉ូលិសអន្តោប្រវេសន៍ច្រកអន្តរជាតិដូង អាងខ្នងលោកសុខសុផលបើកច្រករបៀងតូចៗប្រមូលលុយ ពីពលករចំណាកស្រុកខុសច្បាប់ចែកគ្នាដាក់ហោប៉ៅ

ដោយ ៖ ករុណា ( កម្ពុជា ជោគជ័យ ) CSN

ខេត្តបាត់ដំបង ៖ ពលករដែលឆ្លងដែន ដោយខុសច្បាប់ប្រុស ស្រីចំនួន១៦៥នាក់ ត្រូវបានតម្រួតថៃចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងមកថ្មៗនេះ តាមច្រកដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បន្ទាប់ពីតម្រួតអន្តោប្រវេសន៍ ថៃ រកឃើញថា ពួកគាត់មករកការងារធ្វើ ដោយគ្មានច្បាប់ឆ្លងដែនត្រឹមត្រូវ។

ពាក់ព័ន្ធនឹងករណី តម្រួតថៃ ចាប់បញ្ជូនពលករ មកកម្ពុជាវិញនេះ ប្រភពព័ត៌មានមួយ ចេញពីមន្ត្រីសមត្ថកិច្ច បំរើការងារ នៅច្រងដូង ស្រុកកំរៀង បានបង្ហើបឲ្យដឹងថា បច្ចុប្បន្ននេះ គេបានមើឃើញ ភាពអនុវត្តច្បាប់ របស់ប៉ូលិសអន្តោប្រវេសន៍ ក្រោមការដឹកនាំរបស់លោក សៅ ប៉ុនរិទ្ធ មិនគោរពតាមតួនាទីខ្លួន នឹងបង្កើតអំពើពុករលួយ នៅក្នុងអង្គភាព ចាប់តាំងពី លោក សៅ ប៊ុនរិទ្ធ មកកាន់ជាមេប៉ូលិស អន្តោប្រវេសន៍ នៅច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបងនេះ បច្ចុប្បន្ន លោក សៅ ប៉ុនរិទ្ធ បាននិងកំពុងតែត្រូវប៉ាន់ តាមរយៈការបើកដៃ ឲ្យកូនចៅក្រោមឧវាទ របស់ខ្លួន បើកច្រកឲ្យពលករខ្មែរ ចំណាក ស្រុកចេញទៅរកការងារធ្វើ នៅក្នុងប្រទេសថៃ ដោយខុសច្បាប់ ជាថ្នូរនឹងការទទួលបាន លាភសក្ការះ ចែកគ្នា ដាក់ ក្នុងហោប៉ៅ តាមរបៀបពុករលួយជាប្រព័ន្ធ ។

ប្រភពខាងលើ បានអះអាងទៀតថា លោក សៅ ប៊ុនរិទ្ធ នាយនគរបាល ផ្នែកអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង បានដាក់កម្លាំង ក្រោមការគ្រប់គ្រងរបស់ខ្លួន ឲ្យបើកច្រករបៀងមួយទៀត ដែលគេនិយមដាក់ ឈ្មោះថា ច្រកដើមចាន់គីរី ស្ថិតនៅខាងលិចច្រកដូង ដែរស្ថិតនៅក្នុង ឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ដោយក្រុមប៉ូលិស អន្តោប្រវេសន៍ ក្រោមការគ្រប់គ្រង របស់លោក សៅ ប៊ុនរិទ្ធ អង្គុយចាំប្រមូលប្រាក់ ពីពលករចំណាកស្រុក ដែលមានបំណង វិលត្រឡប់ មកពីធ្វើការ នៅប្រទេសថៃវិញ ក្នុងម្នាក់ៗ ៣០០បាត បើពលករចេញទៅធ្វើការ នៅប្រទេសថៃ ដោយខុសច្បាប់ តាមរយៈមេខ្យល់ នាំមកចូលតាមច្រកនេះក្នុងម្នាក់ៗ ត្រូវបង់លុយឲ្យទៅកូនចៅ លោក សៅ ប៉ុនរិទ្ធ ចាប់ពី ២០០០បាត ទៅ ២៥០០បាតផងដែរ។

បើតាមយោងប្រភព ពីពលករឆ្លងដែនខុសច្បាប់ បានរៀបរាប់ ឲ្យដឹងថា ពេលចូលទៅក៍លំបាក នៅពេលដែលត្រឡប់មកវិញ ក៍លំបាក មកដល់ព្រុំដែន ត្រូវបង់លុយឲ្យទៅទាហានថៃ ចំនួន២០០បាត ក្នុងម្នាក់ៗ បង់ទៅឲ្យ ក្រុមប៉ូលិសអន្តោប្រវេសន៍ របស់ លោក សៅ ប៊ុនរិទ្ធ ចំនួន ៣០០បាតបន្ថែមទៀត ទើបឲ្យចូលមកទឹកដីកំណើតរបស់ខ្លួនវិញ ប្រសិនបើមិន បង់លុយទៅឲ្យក្រុមប៉ូលិស លោក សៅ ប៊ុនរិទ្ធ គឺមិនអាច ចូលមកស្រុកកំណើតទាន់ពេល វេលានោះទេ? គឺត្រូវបានអាជ្ញាធរទាហានរបស់ថៃ គំរាមចាប់ វាយដំមិនខាន ប្រសិនបើយឺត យ៉ាវនោះ? ។

បើតាមសេចក្តីរាយការណ៍ ពីប្រឍជាពលរដ្ឋ រស់នៅក្បែរតំបន់នោះ បានបញ្ជាក់បន្ថែមថា លោក សៅ ប៊ុនរិទ្ធ បានដាក់បណ្តាញមេខ្យល់ របស់ខ្លួនជាច្រើននាក់ ដើម្បីប្រមូលលុយយ៉ាងស្ងាត់ៗ ទើបមិនល្បីដល់ខាងអង្គការ ប្រឆាំងអំពើពុករលួយ នេះគឺជាយុទ្ធវិធីថ្មី ដែល
ពួកគេនាំគ្នា ច្របាច់.ក ពលករក្រីក្រចំណាក ស្រុកតាមច្រករបៀងតូចៗ ដែលមួយថ្ងៃៗ មានពលករឆ្លងដែនយ៉ាងតិច មិនក្រោម ចំនួន២០០នាក់ ទៅ២៥០នាក់នោះឡើយ។

ទង្វើរបស់លោក សៅ ប៉ុនរិទ្ធ នឹងគូកនរបស់គេ ជាន់ក ពលករក្រីក្រ ចំណាក់ស្រុក ខាងលើនេះ ត្រូវបានមតិមហាជន បាននាំគ្នាលើកឡើង នឹងរិះគន់យ៉ាងខ្លាំង ទៅលើលោក សុខ សុផល ផងដែរថា ក្នុងករណីនេះ មិនមែន លោក សុខ ផល មេប៉ូលិសអន្តោប្រវេសន៌ ស្រុកខ្មែរ មិនដឹងពីទង្វើរបស់ លោក សៅ ប៊ុនរិទ្ធ នោះទ? ប្រហែលជាគាត់ដឹង ប៉ុន្តែគាត់មិនហ៊ាន ចាត់វិធានការ ទៅលើលោក សៅ ប៊ុនរិទ្ធ នោះទេ ពីព្រោះគាត់ខ្លាចបាត់បង់លាភសក្ការ: ដែរលោក សៅ ប៊ុនរិទ្ធ ធ្លាប់ផ្ដល់ជាទឹកតែ ទឹកស្ក ឲ្យកន្លងមក ទំនងជាអញ្ចឹងហើយ បានជាចេះតែ បិទភ្នែក បិទត្រចៀក ខ្លះទៅ ដើម្បីទទួលផលប្រយោជន៌ ពីលោក សៅ ប៊ុនរិទ្ធ បន្តទៀត ទាន់នៅមានឱកាស។ ឬក៍ករណីខាងលើនេះ លោក សុខ សុផល មិនដឹងមែន ទើបភាពមិនប្រក្រតីនេះ បានកើតមាន យ៉ាងផុសផុលយ៉ាងនេះ?។

ពាក់ព័ន្ធការចេញផ្សាយខាងលើ អង្គភាព គេហទំព័រ CSN នៅមិនទាន់មានការពន្យល់ នឹងបកស្រាយបំភ្លឺពីមន្ត្រីពាក់ព័ន្ធ ខាងលើនៅឡើយទេ គឺអង្គភាពយើង ចេញផ្សាយ យោងទៅតាមប្រភព ផ្ដល់ព័ត៌មាន នឹងសេចក្ដីរាយការណ៍តែប៉ុណ្ណោះ គេហទំព័រ CSN រង់ចាំការបកស្រាយពន្យល់ នៅរឿងចោទប្រកាន់ខាងលើនេះ នៅពេលក្រោយ បើមន្ត្រីនានា ធ្វើការទំនាក់ទំនង តាមរយ:ទូរស័ព្ទ 078 55 11 12 /097 777 6000 រាល់ម៉ោងធ្វើការជារៀងរាល់ថ្ងៃ៕សូមអគុណ

2016-11-17_06-17-59 img-20161115-wa0121 img-20161115-wa0119 img-20161115-wa0118 img-20161115-wa0116

សូមជួយស៊ែរព័ត៌មាននេះផង: