សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងក្រុងបាត់ដំបងមួយចំអិនកំពិស ហាក់ដូចជាទ្រឹងមិនអនុវត្តន៍បន្តតាមបទបញ្ជារបស់សម្ដេច ក្រឡាហោមសខេងឬគ្រាន់តែធ្វើឲ្យល្អមើល?

ដោយ ៖ ករុណា ( កម្ពុជា ជោគជ័យ ) CSN

ខេត្តបាត់ដំបង ៖ ក្រុងបាត់ដំបង ត្រូវបានប្រជាពលរដ្ឋ ឲ្យចំណាក់ថ្នាក់លេខ១ នាពេលបច្ចុប្បន្ននេះ ទៅលើករណីបទល្មើស ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មានដូចជា ល្បែងផ្នាល់ទឹកភ្លៀង បៀរ អាប៉ោង កន្ទុយលេខយួន នឹងថៃ ហ្គេមបាញ់ត្រី ជាពិសេសនោះ គីកន្លែងចាក់បាល់ កើតមានស្ទើពេញ ក្រុងបាត់ដំបង ឡើងវិញម្ដងទៀត រីកដូចផ្សិតផងដែរ ក្រោយពីមានការបង្ក្រាប ពីកន្លាំងស្នងការដ្ឋាននគរបាលខេត្ត ទៅលើទីតាំងកត់កន្ទុយលេខ តូចតាចមួយកន្លែង កន្លងមកថ្មីៗនេះ ក្រោយពីមានបទបញ្ជា របស់ សម្ដរចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី នឹងជារដ្ឋមន្ត្រីក្រសួង
មហាផ្ទៃ បានដាក់ចេញបទបទបញ្ជា ឲ្យសមត្ថកិច្ចទប់ស្កាត់ នឹងបង្ក្រាប ឲ្យខាងតែបាននោះ ។

ក៍ប៉ុន្តែ ការបង្ក្រាប ទៅលើទីតាំងកត់កន្ទុយលេខ កន្លងមកនេះ ត្រូវបានមហាជន ធ្វើការរិះគន់យ៉ាងខ្លាំងផងដែរថា ការបង្ក្រាបកន្លងមកនេះ គ្រាន់តែជាការបង្ក្រាបគម្រប់កិច្ច តែប៉ុណ្ណោះ ធ្វើឡើងបែបបក្សពួកនិយម នឹងគ្មានតម្លាភាព ធ្វើបានតែទៅលើទី តាំងតូចតាច ដូរបាយស៊ី ទៅលើអ្នកដែរគ្មានខ្សែ នឹងគ្មានខ្នង រីឯទីតាំងធំៗ ដែរមានខ្សែ បែជាសមត្ថកិច្ចដើរហួស នឹងផ្ដល់ដំណឹងឲ្យបិទទ្វារផងដែរ បើទោះបីមានអ្នកឈចង្អុលបង្ហាញ ទីតាំង ក៍សមត្ថកិច្ច ធ្វើមិនលឺមិនឃើញដែរ។

ប្រភពប្រជាពលរដ្ឋ រស់នៅក្នុងក្រុងបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នគេសង្កេតឃើញ សមត្ថកិច្ចខេត្តបាត់ដំបង ហាក់ដូចជានៅទ្រឹង សម្ងំស្ងៀម មិនមានសកម្មភាព ក្នុងការអនុវត្ត នូវផែនការណ៍ទប់ស្កាត់ ឬបង្រ្កាប បនល្បែង ស៊ីសងខុសច្បាប់ជាបន្ត ដើម្បីឆ្លើយតប ទៅនឹងសេចក្ដីណែនាំ ឬបទបញ្ជា របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ធមន្ត្រី នឹងជារដ្ធមន្ត្រីក្រសួងមហាផ្ទៃ ដែលបញ្ជាឲ្យសមត្ថកិច្ច ធ្វើការចុះបង្ក្រាបល្បែងស៊ីសង ឲ្យខាងតែបាននោះទេ បែជាទុកឲ្យកើតមានកាន់តែច្រើនឡើង នឹងរក្សាទុក ធ្វើជាឆ្នាំងបាយ សម្រាប់ អាជ្ញាធរនឹងសមត្ថកិច្ច មួយក្ដាប់តូច ដែរតែតែមិនគោរពទៅតាមបទបញ្ជា របស់សម្ដេច ក្រឡាហោម ស ខេង ក្រុមទាំងនេះ ត្រូវបានគេមើលឃើញថា ជាអ្នកយកជើងរាទឹង នឹងជាអ្នក បំផ្លាញសន្លិកឆ្នោត របសគណៈបក្សប្រជាជនកម្ពុជា ថើមទៀតផងដែរ។

គួរំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ធមន្រ្តី រដ្ធមន្ត្រីក្រសួងមហាផ្ទៃ ទើបបានចេញសេចក្ដីណែនាំ និងបទបញ្ជាក្ដៅៗ កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅថ្មីៗនេះ ដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ខេត្ត ក្រុងរាជធានី ឲ្យធ្វើការទប់ស្កាត់ និងបង្រ្កាបឲ្យខាងតែបានរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ដែលកំពុងរីកដូចផ្សិត នៅតាមមូលដ្ធានរបស់ខ្លួន។ មិនត្រិមតែបង្ក្រាបប៉ុណ្ណោះទេ សម្ដេចក្រឡាហោម ថែមទាំងចេញបញ្ជាដាច់ខាត ត្រូវតែចាប់ខ្លួនម្ចាស់ទីតាំង ឬ ចាប់ខ្លួនអ្នកកាងល្បែង កសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ទៀតផង បើទោះជា អ្នកបើកល្បែង ឬអ្នកកាងល្បែងទាំងនោះ មានឋាន: ឬបុណ្យស័ក្ដិប៉ុណ្ណាក្ដី។ ប៉ុន្តែរហូតមកដល់ពេលនេះ គេសង្កេតឃើញអាជ្ញាធរ និងសមត្ថកិច្ចខេត្ត ហាក់កំពុងតែរារែក មិនហ៊ានចុះបង្ក្រាប ទៅតាមបទបញ្ជា ឬសេចក្ដីណែនាំរបស់សម្ដេច ក្រឡាហោម នៅឡើយទេ។

ជុំវិញករណី ល្បែងស៊ីសងរីកដូចផ្សិត នៅក្នុងក្រុងបាត់ដំបងនាពេលបច្ចុប្បន្ននេះ លោកឧត្ដមសេនីយត្រី ជេត វណ្ណនី ស្នងការរងខេត្ត បានមានប្រសាសន៍ថា អាជ្ញាធរខេត្តបានកោះប្រជុំ គណះបញ្ជាការកងឯកភាពខេត្ត កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា នៅសាលាខេត្ត ដើម្បីពិភាក្សាអំពីវិធានការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះហើយ នឹងកំពុងរៀបចំ ក្រុមគណះកម្មការចម្រុះ ដើម្បីចេញនូវគោលការណ៍មួយចំនួន ជាជំហ៊ានដំបូងជាមួយនឹង ការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ធ ឲ្យចូលរួមទប់ស្កាត់ និងលប់បំបាត់ រាល់ល្បែងស៊ីសងទាំងអស់ មុនពេលឈានដល់ការបង្ក្រាប។

ក្នុងការលើកឡើង របស់លោក ជេត វណ្ណនី ស្នងការរងខេត្តបាត់ដំបង ប្រជាពលរដ្ឋជាច្រើន រស់នៅក្រុងបាត់ដំបង រងចាំមើ ថាតើអនុវត្តន៍ ទៅតាមបទបញ្ជារបស់ សម្ដេចក្រឡាហោម ស ខេង ដែរបានដាក់មកដែរឬទេ? ឬមួយចេញអនុវត្តន៍បង្ក្រាប តែកន្លែងតូចតាច ដូរបាយស៊ី ដូចការកន្លងមកថ្មីៗនេះ? ពលរដ្ឋបានសុំណូមពរដល់ឯឧត្តម ចាន់ សុផល អភិបាលខេត្ត ដែរជាប្រធានគណៈបញ្ជាការឯកភាព នឹងលោកស្នងនគរបាលខេត្តមេត្តាបង្ក្រាបឲ្យចំគោលដៅ ឲ្យមានតម្លាភាព កំបង្ក្រាបតែកន្លែងតូចតាច គ្មានខ្នងគ្មានខ្សែ នឹងគ្មានបក្សពួក បើអនុវត្តន៍ ត្រូវតែអនុវត្តន៍ទាំងអស់ មិថាបក្សពួករបស់ខ្លួន ឬបងប្អូនរបស់ខ្លួននោះទេ ទើបឆ្លយតបតាមបទបញ្ជា របស់សម្ដេចក្រឡាហោម ស ខេង នឹងស្របទៅតាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ទាំង៩ចំណុចដែររាជរដ្ឋាភិបាល បានដាក់មកផងដែរ។/

 

2016-11-18_07-40-22 img_2016-11-18_08-34-50_1 fb_img_1478057512184 img-20160822-wa0033

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author