ដោយ ៖ កុសល ( កម្ពុជា ជោគជ័យ ) CSN
បាត់ដំបង ៖ ជនរងគ្រោះខ្មែរ ប្រុស ស្រីចំនួន ៣នាក់ ត្រូវបាសនសន្តិសុខថៃ ប្រើអំពើហឹង្សា បណ្តាលអោយរងរបួសធ្ងន់ផងដែរ កាលពីវេលាម៉ោង៤និង៣៥នាទីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងផ្សារឡែម ស្ថិតក្នុងភូមិបានឡែម ឃុំទេពនិមិត្ត ស្រុកប៉ូងណាមរ៉ន ខេត្តច័ន្ទបុរី ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង។
ប្រភពរាយការណ៍ បានឲ្យដឹងថា ជនរងគ្រោះដែរត្រូវក្រុមសន្តិសុខថៃ វាយឲ្យរងរបួសធ្ងន់នោះមាន ទី១ ឈ្មោះ ជា គង់ ភេទប្រុស អយុ៤៦ឆ្នាំ មុខរបរកម្មករ ផ្សារថៃ រងរបួសក្បាល ចំនួន២កន្លែង ដក់លលាក្បាល ទី២ ឈ្មោះ រឿត សារ៉ន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករ រងបួសក្បាលធ្ងន់ធ្ង នឹងទី៣ ឈ្មោះ ញ៉ាន រ៉េត ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ កម្មករ រងរបួសត្រង់កញ្ចឹង ( ក ) យ៉ាងធ្ងន់ធ្ងរ ដោយត្រូវនិងវត្ថុរឹងបណ្តាលអោយរងរបួសធ្ងន់។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បាននាំគ្នាមកតប័ណ្ណប្រចាំ សប្ដាហ៍ រួចក៍នាំគ្នាហូបចុង មានផឹកស៊ីបន្តិចបន្ទួចផងដែរ ធ្វើឲ្យស្រវិង ឡូឡា បះពាល់ដល់អ្នកជិតខាង ព្រមទាំងចោលសំរាម នឹងក្អួតនៅមុខហាងលក់ដូរ របស់គេ ក្រោយមកគេបានឃើញសន្តិសុខផ្សាររបស់ថៃ បានមកធ្វើការណែនាំ ក៍កើតមានទំនាស់ពាក្យសម្ដីគ្នា ឈានដល់សន្តិសុខថៃប្រើអំពើហឹង្សា មកលើកម្មករខ្មែរ ទាំងស្រវិង ដែរគ្មានកម្លាំងតបត បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ទាំង៣នាក់តែម្ដង។
បច្ចុប្បន្នជងរងគ្រោះទាំង៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថប ញ្ជូនទៅសង្គ្រោះ នៅមណ្ឌលសុខភាព ត្រាង ស្រុកកំរៀង និងមន្ទីរបង្អែក ស្រុកសំពៅលូន ខេត្តបាត់ដំបង។/