ដោយ ៖ រស់ សុភា ( កម្ពុជា ជោគជ័យ )
ខេត្តរតនគិរី ៖ មានសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រោយពីឯកឧត្តម អភិបាលខេត្ត រតនះគិរី បញ្ជាចាប់ឡានធុន់ធំ១គ្រឿង ដឹកឈើប្រណិត ខុសច្បាប់លោតឆ័ត្រ ទៅវៀតណាម កាលពីវេលាម៉ោង២ អាធ្រាត ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ត្រូវបានក្រុមឈ្មួញ
កណ្ដាល មិនសប្បាយចិត្ត ហើយបានទម្លាយឲ្យដឹងថា ក្នុងរយៈពេល១ខែ មុនការចាប់រថយន្តរបស់ពួកគេនេះ ពួកគេក៍ធ្លាប់ប្រើប្រាស រថយន្តធុនធំៗដូចគ្នាចិង ជិត១០០គ្រឿង ដឹកសណ្ដែកសៀង នឹងដំឡូងមីជាដើម នឹងមានបង្កប់ឈើ់ប្រណិត ពីក្រោម ចូលទៅវៀតណាម តាមច្រកទ្វារព្រំដែន អន្តរជាតិអូរយ៉ាដាវ ដែលគ្រប់គ្រងដោយលោក កង សារឿន ប្រធានស្នាក់ការ នឹងលោក អ៉ី ចំរើន ប៉ូលិសច្រកទ្វារព្រុំដែន មិនដែរមានបញ្ហាឡើយ ។
ប្រភពខាងលើបានបន្តទៀតថា ពួកគាត់គ្រាន់តែជាអ្នកស៊ីឈ្នួលគេតែប៉ុណ្ណោះ មិនមែនថៅកែធំឡើយ ថៅកែធំគឺជាជនជាតិវៀតណាម ជាអ្នកទំលាក់លុយ មកឲ្យដើរប្រមូលទិញ ឈើប្រណិតទាំងអស់នេះ នឹងជាអ្នករត់ដោះស្រាយផ្លូវ នឹងធ្វើការដឹកជញ្ជូនទៅឲ្យគេដល់ទឹកដីវៀតណាម ។ ក្នុងរយៈពេល១ខែនេះ បើគ្មានការត្រូវរ៉ូវគ្នា ជាមួយអស់លោក សមត្ថកិច្ចតាសមផ្លូវ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី នឹងមានការសម្រប់សម្រួល ពីលោក កង សារឿន ប្រធានស្នាក់ការ ច្រកទ្វារព្រុំដែនអន្តរជាតិអូយ៉ាដាវ នឹងលោក អ៉ី ចំរើន មេប៉ូលិសច្រកទ្វារព្រុំដែនទេ ក៍មិនបានមកដល់ថ្ងៃនេះដែរ ។
ប្រភពដដែរ បានបញ្ជាក់បន្ថើម ឲ្យដឹងថា រាល់ការដឹកចេញ គឺមានគេតម្រូវឲ្យ មានដឹកដូចជាសណ្ដែង ឬដំឡូងមី ដាក់ពីលើ ឈើពីក្រោម ដើម្បីជាការរៀបចំ ល្បែងស្ពឹនភ្នែក អ្នកកាសែត នឹងទូរទស្សន៍ ព្រោះគេដឹងថា កាសែតនឹងទូរទស្សន៍ គ្មានសិទ្ធ ហៅរថយន្តធ្វើការឆែកឆេបានទេ ធ្វើបែបនេះ ទើបឆ្ពោះទៅប្រទេសវៀតណាម បានយ៉ាងរលូន ដោយគ្មានអ្នករំខាន។ ហើយ ឈើប្រណិតខុសច្បាប់ទាំងនោះ គឺពួកគេដឹកចេញពីក្នុងព្រៃ សហគមន៍ ដែនជម្រកសត្វព្រៃលំផាត់ និងឧទ្យានជាតិវរៈជ័យ ជាដើម ដោយឈ្មួញធំវៀតណាម ជួលក្រុមពួកគេ ជាឈ្មួញកណ្ដាល ឲ្យយករថយន្តធំៗ ដូចជារថយន្ដហុីយ៉ានដាយ២.៥ តោនកន្លះ ទៅ៥តោន ដឹកទៅវៀតណាម ដោយក្នុង១តោន តម្លៃ ៥០០ដុល្លារ ទៅ៥៥០ដុល្លារ មិនថាពេលយប់ឬពេលថ្ងៃឡើយ។
ពាក់ព័ន្ធការដឹកជញ្ជូនឈើប្រណិត ធ្វើជំនួញឆ្លងដែន នឹងមានការឃុបឃិត ជាប្រព័ន្ធខាងលើនេះ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ស្នើសុំ ឲ្យអភិបាលខេត្តរតនគីរី អនុវត្តន៍ បន្តទៀត ដើម្បីឆ្លើយតប ទៅនឹងបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន ដែរបានដាក់បទបញ្ជាថ្មីៗ កន្លងមកនេះ ឲ្យស្ថាប័នទាំងអស់ ឆាប់ដកខ្លួនចេញ ហើយប្រញ៉ាប់ នាំគ្នាធ្វើការទប់ស្កាត់ នឹងបង្ក្រាប ឲ្យខាងតែបាន រាល់ការដឹកជញ្ជូនឈើប្រណិត នឹងធ្វើអាជីវកម្មឈើឆ្លងដែន។ មន្ត្រីរាជការនឹងប្រជាពលរដ្ឋ បានលើកឡើងថា បើចង់ដឹងថារឿងនេះពិតឬយ៉ងណានោះ សូមលោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់មន្ត្រី ចុះអង្កេតជាបន្ទាន់ កំទុកបណ្ដោយឲ្យ ត្រីងៀតឆ្លៀតពង តទៅទៀត។
រាល់ការចេញផ្សាយខាងលើនេះ អង្គភាព CSN យើងមិនអាចសុំការពន្យល់ នឹងបកស្រាយបំភ្លឺ ពីលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ នឹងលោក កង សារឿន ប្រធានស្នាក់ការច្រកទ្វារ ព្រមទាំងលោក អ៉ី ចំរើន មេប៉ូសិសច្រកទ្វារព្រុំដែនបានទេ បើចង់បកស្រាយ អង្គភាពយើង រងចាំការបកស្រាយពីអស់លោក រាល់ថ្ងៃ នឹងរាល់ម៉ោងធ្វើការ តាមរយៈទូរស័ព្ទលេខ 078 55 11 12 / 097 777 6000 បើគ្មានការបកស្រាយនឹងបញ្ឈប់សកម្មភាពទាំងនេះទេ អង្គភាព CSN យើងនឹងចេញផ្សាយ ជាបន្តៗទៀត៕ សូមអគុណ