ខ្សែភាពយន្តខ្នាតធំរបស់កម្ពុជាមួយ រឿង “កូនខ្ញុំចម្លែក” ទើបបានចេញវីដេអូ Trailer ផ្លូវការម្សិលមិញនេះ មុននឹងដាក់បញ្ចាំងផ្លូវការខាងមុខតាមរោងភាពយន្តនានានៅរាជធានី។
តាមលោក ស៊ុន សន្ដោស និងលោក លី ចាន់ឌី ជាអ្នកដឹកនាំរឿង បានឲ្យដឹងថា នេះគឺជាភាពយន្តខ្នាតធំបំផុតប្រចាំឆ្នាំ ២០១៤យើង។ “កូនខ្ញុំចម្លែក” ដែលបង្កប់ទៅដោយឈុត ភ័យរន្ធត់ កម្សត់ កំប្លែង និងស្នេហាបែបយុវវ័យ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកលេងបណ្ដាញសង្គម។ ឆ្លើយតបនឹងការទន្ទឹងរង់ចាំពីទស្សនិកជន លោក លី ចាន់ឌី ប្រាប់ថា ថ្ងៃទី ២៧ ខែតុលានេះ ប្រិយមិត្តនឹងបានទស្សនាភាពយន្តខ្នាតធំមួយនេះហើយ។
ឥឡូវទស្សនា Trailer ខាងក្រោមនេះទាំងអស់គ្នាណា!!!
ប្រភព៖ sabay