ជនសង្ស័យម្នាក់សមត្ថកិច្ចឃាត់ខ្លួនរួមទាំងវត្ថុតាងមួយចំនួន ក្រោយពីធ្វើសកម្មភាពលួចទ្រព្រសម្បត្តិប្រជាពលរដ្ឋ

ដោយ ៖ ករុណា ( កម្ពុជា ជោគជ័យ ) CSN

បាត់ដំបង ៖ ក្រោពីមានករណីចោរលួចទ្រព្រសម្បត្តិ ប្រជាពលរដ្ឋ កាលពីថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅចំណុច ក្រុមទី១៥ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឯឧត្តម ឧត្តមសេនីយ៍ទោ ស ថេត ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ដាក់វិធានការជាក់ស្ដែង ឲ្យឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ទទួលផែននគរបាលយុត្តិធម៌ សហការជាមួយកម្លាំងនគរបាលក្រុងបាត់ដំបង ស្រាវជ្រាវជាបន្ទាន់ មកទល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ក៍ឈានទៅឃាត់ខ្លួជនសង្ស័យម្នាក់ ឈ្មោះ ស៊ី ទិត្យ ភេទប្រុសអាយុ៣២ឆ្នាំ មានទីលំនៅក្រុមទី៣០ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែរត្រូវជនសង្ស័យ លួចទ្រព្រសម្បត្តិ មានឈ្មោះ វ៉ាន់ រស្មី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅផ្ទះកើត ហេតុខាងលើ។ ក្នុសកម្មភាពលួចនេះជនរងគ្រោះ បាត់បង់សម្ភារៈ រួមមាន ទូរស័ព្ទដៃម៉ាកអាយហ្វូូន7 ពណ៌ផ្កាឈូក ចំនួន០១គ្រឿង ទូរស័ព្ទដៃម៉ាកអាយហ្វូន5 S ពណ៌ខ្មៅចំនួន ០១គ្រឿងទូរស័ព្ទដៃម៉ាកអាយហ្វូន 5E ពណ៌ផ្កាឈូក ចំនួន ០១គ្រឿងប្រាក់ដុល្លារ ចំនួន800ដុល្លា ( ប្រាំបីរយ ដុល្លារ ) ប្រាក់ខ្មែរ 80.000រៀល ( ប្រាំបីមុឺនរៀល ) វ៉ែនតាស្រី ពណ៌ទឹកតែចំនួន ០១គ្រឿង ទឹកអប់ម៉ាក ឆាណែលចំនួន ០១ដប កាបូបពណ៌ខ្មៅចំនួន០១ ។

ប្រភពពីសមត្ថកិច្ច បានបន្តឲ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដកហូតភស្តុតាងរួមមាន ទូរស័ព្ទដៃម៉ាកអាយហ្វូន6 ពណ៌ទឹកមាស ចំនួន០១គ្រឿង ទូរស័ព្ទដៃម៉ាកអាយហ្វូន5 S ពណ៌ទឹក មាស ចំនួន០១គ្រឿង ទូរស័ព្ទដៃម៉ាកអាយហ្វូន5 SE ពណ៌ទឹកប្រាក់ ចំនួន ០១គ្រឿង កាបូបម៉ាក PEDRO ពណ៌ខ្មៅចំនួន០១ វ៉ែនតាស្រី ពណ៌ទឹកតែ ចំនួន០១
ខ្សែករ កាឡៃ ចំនួន០១ខ្សែរ បន្តោងរូបផ្លែត្រប់ ថ្នាំញៀន
( ម្សៅស ស្រអាប់ ) ០១កូនថង់តូច កូនសោ ទួនណឺវីស
មួយចំនួន។

ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បាន បញ្ជាក់នៅមុននេះថា ករណីខាងលើ មន្រ្តីជំនាញកំពុងធ្វើការស្រាវជ្រាវបន្តតាមនីតិ វិធី៕

 

img-20161122-wa0008 img-20161122-wa0009

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author