លោកស្រីម៉ុកច័ន្ទសោភាសាច់ឈាមស្អាតមានតួនាទីជាក្រុម ប្រឹក្សាសង្កាត់ផ្សារកណ្ដលរងការចោទប្រកាន់ថាបោកអស់ផ្លង់ដី នឹងខ្លះអស់លុយខ្លះទៀតអស់ម៉ូតូចំនួន២១គ្រួសារ

ដោយ ៖ រ៉មសាវី ( កម្ពុជា ជោគជ័យ )

បន្ទាយមានជ័យ ៖ យោងតាមពាក្យបណ្ដឹង ពីប្រជាពលរដ្ឋ ចូលទៅលោកមេភូមិព្រៃគប់ មានសេចក្ដីរាយការណ៍ បានឲ្យដឹងថា ពលរដ្ឋ្ធចំនួន២១គ្រួសារ កំពុងមានការភ័យខ្ខាច ខាងធានាគារិបអូសដីនឹងផ្ទះ ខណៈពួកគាត់ទាំងនោះ ចាញ់បោក លោកស្រី ម៉ុក ច័ន្ទសោភា ជាក្រុមក្រឹក្សា សង្កាត់ផ្សារកណ្ដាល នឹងជាប្រធានកិច្ចការនារីផងនោះ ដែរបានកួងលោមពួកគាត់ ឲ្យឈឈ្មោះដាក់ផ្លង់ដី ខ្ចីលុយពីធានាគា ឲ្យលោកស្រី ដោយគ្មានលិខិតស្នាមអ្វីទាំងអស់ គឺសន្យាតែមាត់ទទេ តែប៉ុណ្ណោះ។

ប្រភពព័ត៌មាន ពីពលរដ្ឋរងគ្រោះ បានឲ្យដឹងថា ពូកគាត់ទាំងអស់គ្នា រស់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានចាញ់បោកលោកស្រី ម៉ុក ច័ន្ទសោភា ដែលមានឋានៈ ជាក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាល និងជាប្រធានកិច្ចការនារី មានទីលំនៅ ភូមិ ឃុំខាងលើ ដោយអ្នកខ្លះអស់ភ្លង់ដី និងអ្នកខ្លះទៀត អស់លុយនឹងអស់ម៉ូតូផងដែរ។

តាមប្រភពដដែរ បានបន្តទៀតថា លោកស្រី ម៉ុក ច័ន្ទសោភា បានលួងលោមឲ្យពួកគាត់ ឈរឈ្មោះដាក់ភ្លង់ដីខ្ចីលុយ ពីធានាគារឲ្យលោកស្រី ដោយគ្មាលិខិតស្នាមអ្វីនោះទេ គ្រាន់តែលោកស្រីនិយាយថា ទុកឲ្យលោកស្រីជាអ្នកបង់ ធានាគារវិញ មិនចាំបាច់ព្រួយបារម្មណ៍ឡើយ ក៏ប៉ុន្តែការសន្យាខ្យល់នេះ វាគ្មានន័យអ្វីឡើយព្រោះលោកស្រី ម៉ុក ច័ន្ទសោភា ពុំបានធ្វើទៅតាមការសន្យានោះទេ។

ក្រុមគ្រួសា១ នៅក្នុងចំណោម ពលរដ្ឋរងគ្រោះ២១គ្រួសា បានបញ្ជាក់ឲ្យដឹងថា ២១គ្រួសារនោះ គឺមានគ្រួសាខ្លះអស់ម៉ូតូ ដោយសារ ជនលោកស្រីនេះផងដែរ ដោយខ្ចីម៉ូតូថា សុំខ្ចីជិះទៅធ្វើការ ២ទៅ ៣ថ្ងៃសិន ប៉ុន្តែបែរជាយកទៅបញ្ចាំទៅវិញ។

តាមប្រភពប្រជាពលរដ្ឋ ដែរជាជនរងគ្រោះ បានអះអាងនឹងបន្តឲ្យដឹងទៀតថា មានចំនួន១៤ភ្លង់ដី ដែលលោកស្រី ម៉ុក ច័ន្ទសោភា បានលួងលោកបោកបញ្ឆោតឲ្យពួកគាត់យកទៅដាក់នោះ មានចំនួន ៣ធានាគារទី១.ធានាគារអេសុីលីដា ចំួន៤ភ្លង់ ទី២. វីសិនហ្វាចំនួន
៤ភ្លង់ ទី៣. កូនខ្មែរ ចំនួន១ភ្លង់ និងកន្លែងផ្សេងទៀត ចំនួន៥ភ្លង់ នឹងដៃគូអភិវឌ្យន៍ ប្រជាជនខ្មែរ កាតគ្រីម៉ូតូ១ច្បាប់ ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ២០១២ ស្លាកលេខ ប.ជ.1H.8016( បញ្ចាំ ) អត្តញ្ញាណប័ណ្ណឈ្មោះ មុី គិមសៀង ( បញ្ចាំ5000បាត ) ខ្សែកមាស ( 5ជី ) ។

ពាក់ព័ន្ធករណីឆបោកខាងលើ លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្ដាល បានឲ្យដឹងថា រឿងនេះលោកទើបតែទទួលបានផងដែរ ពីលោកមេភូមិព្រៃគប់ បានរាយការណ៍មកថា មានប្រជាពលរដ្ឋ បានននាំគ្នាទៅដាក់ពាក្យបណ្ដឹង តែមិនដឹងថាមានប៉ុន្មាននាក់នោះទេ ហើយក្នុងរឿងនេះ រូបលោកជាចៅសង្កាត់ ក៍មិននៅស្ងៀមដែរ ឲ្យតែមានពាក្យបណ្ដឹងមកដល់ លោកនឹងធ្វើការជូន ពួកគាត់ហើយ គឺមិបណ្ដោយឲ្យពលរដ្ឋណាម្នាក់ រថការអយុត្តិធម៌នោះឡើយ។ ដោយឡែក លោកស្រី ម៉ុក ច័ន្ទសោភា ដែរកំពុងរងការចោទប្រកាន់ ពីប្រជាពលរដ្ឋទាំង២១គ្រួសាខាងលើ អង្គភាព CSN មិកអាចសុំការបកស្រាយបំភ្លឺបានទេ ដោយអង្គភាពយើង ទូរស័ព្ទ ទៅលោកស្រីចូលទាំង២ខ្សែ ២-៣ដង តែគ្មានអ្នកទទួល។

សូមបញ្ជាក់ផងដែរថា ចំនួនទឹកលុយសរុបទាំងអស់ នៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ដោយគ្រាន់តែដឹងថាវាស្ថិតនៅក្នុងខ្ទង់មុឺនដុល្លា។ ប្រជាជនដែលបានឈរឈ្មោះ ខ្ចីលុយពីធានាគារ ខ្លះរត់ចោលផ្ទះទៅថៃ ហើយខ្លះទៀត រត់ពួនផងដែរ នៅពេលខាងធានាគារមកទាលុយម្ដងៗ ។/

 

img-20161122-wa0102 img-20161122-wa0100 img-20161123-wa0076 img-20161123-wa0078

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author