គួឲ្យអាសូណាស់ស្លាប់ដោយមិនដឹងខ្លួនក្នុងហេតុការ គ្រោះថ្នាក់ចរាចរណ៍

ដោយ ៖ ករុណា ( កម្ពុជា ជោគជ័យ ) CSN

បាត់ដំបង ៖ ហេតុការណ៍ដ៍រន្ធត់មួយ បានកើតឡើងរវាងរថយន្ត ម៉ាកហ៊ីណូ នឹងរថយន្តលិចស៊ិស បុកគ្នា ឮលាន់ដូនរន្ទះទាំងថ្ងៃ បណ្ដាលឲ្យមនុស្ស ប្រុស ស្រី៥នាក់ ស្លាប់ដោយមិនដឹងខ្លួន កាលពីវេលាម៉ោង៣ នឹង៤៥នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិព្រៃព្រាល ឃុំព្រៃស្វាយលើ ខេត្តបាត់ដំឋបង។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹេងថា មុនពេលកើតហេតុគេបានឃើញរថយន្ត លិចស៊ីស ១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2Q.0998 បើកបរយ៉ាងលឿន ធ្វើដំណើក្នុងទិសដៅពីភ្នំពេញ ទៅបាត់ដំបង លុះមកដល់ចំណុចកើតហេតុខាងលើ មិនដឹងជាយ៉ាងមិចស្រាប់តែរ៉េចង្កូត ទៅបុករថយន្ត១គ្រឿងទៀត ម៉ាកហ៊ីណូ ពាក់ស្លាកលេខ ភ្នំពេញ 3C.7509 បើកបរក្នុងទិសដៅច្រាសទិសគ្នាយ៉ាងពេញទំហឹងតែម្ដង។

ប្រភពខាងលើ បានបន្តឲ្យដឹងទៀតថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ គឺបង្កឲ្យមនុស្ស ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំនួន៤នាក់ ក្នុងនោះប្រុសម្នាក់ ស្រី៤នាក់ រីឯតៃកុង ក្រោយពីតើតហេតុ រត់គេចខ្លួនបាត់សដ្រមោល។ ចំណែករថយន្តទាំង២ រងកាខូចយ៉ាងធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ច យកមករក្សាទុក នៅកន្លែងអធិការដ្ឋាននគរបាល រងចាំដោះស្រាយ នៅពេលក្រោ ទៅតាមនិតិវិធី ច្បាប់ចរាចរណ៍ជើងគោក។/

img-20161124-wa0160 img-20161124-wa0152 img-20161124-wa0157 img-20161124-wa0158 img-20161124-wa0151 img-20161124-wa0156

សូមជួយស៊ែរព័ត៌មាននេះផង: