លោកសៅប៉ុនរិទ្ធនាយនគរបាលអន្តោប្រវេសន៍ច្រកដូង នឹងលោកលក្ខរម្យនានាយរងកំពុងជាន់ករាស្តក្រីក្រយកលុយ តាមរបៀបពុករលួយបើកច្រករបៀងឲ្យពលករឆ្លងដែនខុសច្បាប់

ដោយ ៖ ករុណា ( កម្ពុជា ជោគជ័យ ) CSN

ខេត្តបាត់ដំបង ៖ ពលករឆ្លងដែន ដោយខុសច្បាប់ជាច្រើន បានរៀបរាប់ឲ្យដឹងផងដែរថា ពួកគាត់បានមកពីតាមបណ្ដាលខេត្តផ្សេងៗគ្នា តាមរយៈមេខ្យល់ ដើម្បីទៅរកការងារធ្វើ នៅក្នុងទឹងថៃ ដោយចូលតាមច្រករបៀង ដែរគេនិយមហៅថា ( ច្រក ដើមចាន់គិរី ) នៅចំណុចខាងលិចច្រកដូង ស្ថិតក្នុងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង គ្រប់គ្រងដោយ កម្លាំងប៉ូលិសអន្តោប្រវេសន៍ ក្រោមការដឹងនាំ នឹងបញ្ជា របស់លោក សៅ ប៉ុនរិទ្ធ នាយប៉ុស្តិ៍ ច្រកអន្តរជាតិដូង នឹងលោក លក្ខ រម្យនា នាយរងប៉ុស្តិ៍ នឹងជាស្តីទី ជាអ្នកចាំទទួលផលប្រយោជន៍? ដែរបានមកពីការច្របាច់ក រាស្ត្រខ្មែរ ក្រីក្រស្លូតត្រង មិនយល់ពីច្បាប់? ទៅរកការងារធ្វើ នៅប្រទេសថៃ។

ពាក់ព័ន្ធ នឹងពលករឆ្លងដែន ខុសច្បាប់ ត្រូវបានគេមើលឃើញថា ពលករទាំងនោះ ត្រូវបានតម្រួត ឬសមត្ថកិច្ចថៃ ចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ តាមច្រចអន្តរជាតិដូង ក្នុង១ខែៗ រាប់រយនាក់ផងដែរ ជាក់ស្តែង កន្លងមកថ្មីៗនេះ ពលករខ្មែរប្រុសស្រី ជាច្រើន ត្រូវបានតម្រួតថៃ រកឃើញថា គ្មានលិខិតឆ្លងដែននឹងអ្នកខ្លះ កាន់លិខិតឆ្លងដែនក្លែងក្លាយ មិនត្រឹមត្រូវទៅតាមច្បាប់ ហើយក៍បានចាប់បញ្ជូន ពលករទាំងនោះ មកមកប្រគល់ឲ្យសមត្ថកិច្ចខ្មែរវិញ នៅច្រកអន្តរជាតិដូងផងដែរ។

ពាក់ព័ន្ធរឿងនេះ មតិមហាជនបានលើកឡើងថា គួឲ្យខ្មាស់គេខ្លាំងណាស់ ចង់កុហកគេថា ពលករទាំងនេះ លួចឆ្លងដែន ដោយខ្លួនជាសមត្ថកិច្ចមិនដឹង ក៍មិនកើតដែរ ព្រោះនណាៗ ក៍គេដឹងដែរថា ពលករទាំងនេះ ឆ្លងដែនទៅបាន ក៍ដោយសាមានការឃុបឃិត ពីមន្ត្រីប៉ូលិសអន្តោប្រវេសន៍ តាមច្រករបៀងនានា ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង គ្រប់គ្រងដោយលោក សៅ ប៉ុនរិទ្ធ នឹងលោក លក្ខ រម្យនា នេះផងដែរ គឺថ្នូទៅនឹងលាភសក្ការៈ យកមកចែកគ្នាដាក់ហោប៉ៅ តែបក្ខពួកខ្លួនមួយចំនួនតូចតែប៉ុណ្ណោះ។

បើតាមប្រភព ផ្ទៃក្នុងសមត្ថកិច្ច ច្រកអន្តរជាតិដូង បានលួចបង្ហើបឲ្យដឹងថា លោក សៅ ប៉ុនរិទ្ធ ធ្វើព្យុះ ធ្វើភ្លៀងបានមកទល់បច្ចុប្បន្ននេះ ដោយអាងខ្នងរបស់ខ្លួន ជាខ្សែ ឧត្តមសេនីយ៍ នឹងជាខ្សែ របស់ ឧបក នៅពីក្រោយ ទើបប្រព្រឹត្តអំពើពុករលួយ មិនខ្លាចបែបនេះ ទោះកន្លងមក មានកាសែត នឹងគេហទំព័រ ក្នុងស្រុក ធ្វើការចេញផ្សាយ ពាក់ព័ន្ធក្នុងកាប្រព្រឹត្ត អំពើពុករលួយរបស់ខ្លួន យ៉ាងណាក៍ដោយ ក៍លោក សៅ ប៉ុនរិទ្ធ ធ្វើមិនដឹងមិនឮ នឹងមិនខ្វល់អ្វីទាំងអស់ សំខាន់គឺលោក សៅ ប៉ុនរិទ្ធ ចេះយកចឹត្តមេធំៗលើ សុបិនអាក្រក ក្លាយមកជា សុបិនល្អ វិញទាំងអស់។

ប្រភពខាងលើ បានអះអាងទៀតថា លោក សៅ ប៊ុនរិទ្ធ នាយនគរបាល ផ្នែកអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង បានដាក់កម្លាំង ក្រោមការគ្រប់គ្រងរបស់ខ្លួន ឲ្យបើកច្រករបៀងមួយទៀត ដែលគេនិយមដាក់ ឈ្មោះថា ច្រកដើមចាន់គីរី នៅចំណុចខាងលិចច្រកដូង ដែរស្ថិតនៅក្នុង ឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ដោយក្រុមប៉ូលិស អន្តោប្រវេសន៍ ក្រោមការគ្រប់គ្រង របស់លោក សៅ ប៊ុនរិទ្ធ អង្គុយចាំប្រមូលប្រាក់ ពីពលករចំណាកស្រុក ដែលមានបំណង វិលត្រឡប់ មកពីធ្វើការ នៅប្រទេសថៃវិញ ក្នុងម្នាក់ៗ ៣០០បាត បើពលករចេញទៅធ្វើការ នៅប្រទេសថៃ ដោយខុសច្បាប់ តាមរយៈមេខ្យល់ នាំមកចូលតាមច្រកនេះក្នុងម្នាក់ៗ ត្រូវបង់លុយឲ្យទៅកូនចៅ លោក សៅ ប៉ុនរិទ្ធ ចាប់ពី ២០០០បាត ទៅ ២៥០០បាតផងដែរ។

ទង្វើរបស់លោក សៅ ប៉ុនរិទ្ធ នឹងគូកនរបស់គេ ជាន់ក ពលករក្រីក្រ ចំណាក់ស្រុក ខាងលើនេះ ត្រូវបានមតិមហាជន បាននាំគ្នាលើកឡើង នឹងរិះគន់យ៉ាងខ្លាំង ទៅលើលោក សុខ សុផល ផងដែរថា ក្នុងករណីនេះ មិនមែន លោក សុខ ផល មេប៉ូលិសអន្តោប្រវេសន៌ ស្រុកខ្មែរ មិនដឹងពីទង្វើរបស់ លោក សៅ ប៊ុនរិទ្ធ នោះទ? ប្រហែលជាគាត់ដឹង ប៉ុន្តែគាត់មិនហ៊ាន ចាត់វិធានការ ទៅលើលោក សៅ ប៊ុនរិទ្ធ នោះទេ ទំនងគាត់ខ្លាចបាត់បង់លាភសក្ការ:? ដែរលោក សៅ ប៊ុនរិទ្ធ ធ្លាប់ផ្ដល់ជាទឹកតែ ទឹកស្ក ឲ្យកន្លងមក? ណាមួយប្រហែល ជា លោក សុខ សុផល ដឹងថា លោក សៅ ប៉ុនរិទ្ធ មានខ្សែឬខ្នងធំនៅពីក្រោយ ទើបបានជាចេះតែ បិទភ្នែក បិទត្រចៀក ខ្លះទៅ ដើម្បីសុខ នឹងដើម្បីផលប្រយោជន៌ ពីលោក សៅ ប៊ុនរិទ្ធ បន្តទៀត ទាន់នៅមានឱកាស? ។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើ អង្គភាព គេហទំព័រ CSN នៅមិនទាន់មានការពន្យល់ នឹងបកស្រាយបំភ្លឺ ពីលោក សៅ ប៉ុនរិទ្ធ នឹងលោក លក្ខ រម្យនា នៅឡើយទេ ដោយទូរស័ព្ទ មិនអាចធ្វើការទំនាក់ទំនងបាន គឺអង្គភាពយើង ចេញផ្សាយ យោងទៅតាមប្រភព ផ្ដល់ព័ត៌មាន នឹងសេចក្ដីរាយការណ៍ តែប៉ុណ្ណោះ គេហទំព័រ CSN រង់ចាំការបកស្រាយពន្យល់ នៅរឿងចោទប្រកាន់ខាងលើនេះ នៅពេលក្រោយ សូមធ្វើការទំនាក់ទំនង តាមរយ:ទូរស័ព្ទ 078 55 11 12 / 097 777 6000 រាល់ម៉ោងធ្វើការជារៀងរាល់ថ្ងៃ៕ សូមអគុណ

 

2016-11-27_10-42-14 img-20161118-wa0087 img-20161118-wa0086

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author