លោកសុខផលមេប៉ូលីសអន្តោប្រវេសដុះស្លែសង្ស័យបានទទួល លាភសក្ការ:ពីខាត់សារ៉ាត់បានជាធ្វើមិនដឹងមិនឭទុកឲ្យ ធ្វើព្យុះធ្វើភ្លៀងប្រព្រត្តិអំពើពុករលួយតាមតែអំពើចិត្ត

ចេញផ្សាយដោយ ៖ អង្គភាព CSN

ខេត្តស្វាយរៀង ៖ ប្រភពពត៏មានមួយបានឲ្យដឹងថា ច្រកអន្តរជាតិបាវិត បច្ចុប្បន្នគេសង្កេតឃើញមានក្រុមឈ្មួញធំៗ បាននឹងកំពុង ធ្វើសកម្មភាព ដឹកជញ្ជូនទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? ចូលមកកម្ពុជា យ៉ាងគគ្រឹកគគ្រេង ទំនិញទាំងនោះ ត្រូវបានគេក្លែងបន្លំ ជាទំនិញវិនិយោគ? ដែលបន្ទុកពន្ធអាក ជារបស់រដ្ឋ នាំឲ្យខាតបង់ ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់។

ប្រភពបានបន្តទៀតថា ការដឹកជញ្ជូន ទំនិញគេចពន្ធ បង្កប់តារថយន្តក្រុង នៅតែកើតមានជាហូរហែ តាមច្រកអន្តរជាតិបាវិត ក្នុងមួយថ្ងៃៗ ទំហំនៃការដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់ បង្កប់តាមរថយន្តក្រុងមិនតិចជាង ២៥តោននោះទេ? បើគិតជាប្រាក់ពន្ធវិញ មួយថ្ងៃៗ ខាតបង់ចំណូលថវិកាជាតិ ដល់ទៅរាប់ម៉ឺន រាប់សែន រាប់លានដុល្លារអាមេរិក ក្នុង១ខែៗ? ។

ពាក់ព័ន្ធមានការធូរលុង នឹងឃុបឃិតគ្នាជាមួយក្រុមឈ្មួញ បណ្ដោយឲ្យកើតមាន ការនាំទំនិញចេញចូលសេរីនេះ ត្រូវបានមតិមហាជន នាំគ្នាលើកឡើងផងថា ព្រោះតែមានការលោភលន់ នឹងលាភសក្ការៈ ធ្វើមានបាន មិនយូប៉ុន្មាន លោកស័ក្តិ៥ អុឹង សុងយូ អតីតជានាយប៉ុស្តិ៍ច្រកទ្វារព្រំដែនបាវិត ខេត្តស្វាយរៀង ត្រូវបានដកបញ្ឈរជើង នៅក្រសួងមហាផ្ទៃ មកទល់សព្វថ្ងៃនេះ ហើយបានដាក់ លោកស័ក្តិ៥ ខាត់ សារ៉ាត់ ដែរជាអតីតនាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ ច្រកព្រំដែនអន្តរជាតិ ក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល មកជំនួសលោក អុឹង សុងយូ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅនេះ ក៍ចាប់ផ្តើម បង្កើតឲ្យមានបណ្តាញ ពុករលួយ កាន់តែខ្លាំងឡើង ផ្គើនទៅនឹង ការកែទម្រង់ ស៊ីជម្រៅរបស់រដ្ឋាភិបាល ដែរមានសម្ដេច តេជោ ជាប្រមុខ ស្មើទៅនឹងបំផ្លាញ សន្លិកឆ្នោត គណបក្សប្រជាជនកម្ពុជា។

ប្រភពខាងក្នុងបានទម្លាយ ឲ្យដឹងថា លោក ខាត់ សារ៉ាត់ មិនត្រឹមតែមានការឃុបឃិត ជាមួយក្រុមឈ្មួញធំៗ នាំទំនិញចូលស្រុកនោះទេ គាត់បានធ្វើមិនដឹងមិនឭ ឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួន បន្តចេញប័ណ្ណ ឬរក្សាទុកប័ណ្ណវីអាយភី ឲ្យជនជាតិវៀតណាម ដែលធ្វើការតាមកាស៊ីណូ ជាប់ព្រំដែន ប្រើប្រាស់ចេញចូល ឆ្លងកាត់ព្រំដែននៅពេលណាក៏បាន? ហើយការចេញប័ណ្ណ វីអាយភី ឲ្យជនជាតិវៀតណាមប្រើប្រាស់ ក្នុងការឆ្លងដែនមកបម្រើការងារ នៅកាស៊ីណូលើកទឹកដីខ្មែរ ដែលមានសុពលភាព រយៈពេល ៦ខែ ឬ ១ឆ្នាំ គឺផ្ទុយពីគោលការណ៍ របស់ក្រសួងមហាផ្ទៃ។

ប្រភពខាងលើបានបន្តឲ្យដឹងថា ការចេញប័ណ្ណ វីអាយភី ឲ្យជនជាតិវៀតណាម ឆ្លងកាត់ព្រំដែនដោយសេរី និងមានលក្ខណៈពិសេសនេះ ត្រូវបានលោក ខាត់ សារ៉ាត់ ក្ដាប់យកសេដ្ឋកិច្ច ដាក់ហោប៉ៅ យ៉ាងច្រើនសន្ធឹក សន្ទាប់? ហើយប្រាប់មន្ត្រីក្រោមឱវាទ របស់ខ្លួនថា យកទៅបង់ឲ្យមេៗលើ? រហូតមកដល់ពេលនេះ លោក ខាត់ សារ៉ាត់ មិនមានឆន្ទៈ លុបបំបាត់ការកិបកេងនោះទេ គឺនៅតែបន្ត ឲ្យមន្ត្រីក្រោមឱវាទ អនុវត្តន៍ តាមគោលការណ៍ចាស់របស់ខ្លួន ក្នុងការប្រមូលលុយ តាមរបៀបពុករលួយជាបប្រព័ន្ធ យកទៅចែកគ្នា ធ្វើមានធ្វើបានផ្ទាល់ខ្លួន មិនគួក្រុមអធិការកិច្ច ក្រសួងមហាផ្ទៃ នឹងអង្គភាព ប្រឆាំងអំពើពុករលួយ មើលរំលងសកម្មភាព របស់គាត់នោះទេ។

ព្រោះតែការបែងចែក លុយខ្មៅ ក្រោមតុ មិនមានភាពស្មើគ្នានេះ បានជាមួយរយៈចុងក្រោយនេះ ចេះតែមានការបែកធ្លាយ រឿងមិនប្រក្រតី មកដល់ដែអ្នកព័ត៌មាន។

ប្រជាពលរដ្ឋដែលធ្លាប់ធ្វើដំណើរ ឆ្លងកាត់ច្រកអន្តរជាតិបាវិត បានបង្ហើបឲ្យដឹងផងដែរថា សម្រាប់ប្រជាពលរដ្ឋ ដែលមានការចាំបាច់ ត្រូវឆ្លងដែន ទៅកាន់ស្រុកយួន ដោយមានជំងឺ ត្រូវសង្គ្រោះបន្ទាន់ ហើយគ្មានលិខិតឆ្លងដែន ត្រូវបានមន្ត្រីនគរបាល អន្តោប្រវេសន៍ ក្រោមការដឹកនាំ របស់លោក ខាត់ សារ៉ាត់ បញ្ជាឲ្យបង់ចំនួន ២០ដុល្លារ អាមេរិក? ហើយមានការ បង់លុយតាមរយៈអ្នកគួកជេ មួយចំនួនទៀត ទើបអាចឆ្លងដែន ចេញទៅស្រុកយួនបាន? បើមិនដូច្នេះទេ នឹងជួបបញ្ហា នៅពេលត្រឡប់ ចូលប្រទេសកម្ពុជាវិញមិនខាន? នេះសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលគ្មានលិខិតឆ្លងដែន ត្រូវតែបង់
ប្រាក់ចំនួន ២០ដុល្លារ ផ្សេងទៀត ហើយបើសរុបថ្លៃបង់សេវា នៅច្រកអន្តរជាតិបាវិតនេះ សម្រាប់ប្រជាពលរដ្ឋ ដែលគ្មានលិខិតឆ្លងដែន ត្រូវចំណាយលុយក្នុងម្នាក់យ៉ាងតិច ៥០ដុល្លារអាមេរិក ទាំងទៅ ទាំងមក?។

ប្រភពដដែរបាន បញ្ជាក់ឲ្យដឹងថា ក្រុមនគរបាលអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិបាវិត ក្រោមការដឹកនាំ របស់លោក ខាត់ សារ៉ាត់ បានតម្រូវឲ្យរថយន្ត ដឹកទំនិញ ទាំងស្របច្បាប់ ទាំងមិនស្រប់ច្បាប់ និងរថយន្តក្រុង ដែលត្រូវធ្វើដំណើរឆ្លងកាត់ព្រំដែន ត្រូវតែបង់លុយថ្លៃបារ៉ាស់ ក្នុងកម្រិតមួយខ្ពស់ មិនអាចសុំចុះថ្លៃបានទេ? ព្រោះនេះជាសិទ្ធិអំណាច របស់ពួកគាត់គ្រប់គ្រងច្រកព្រុំដែន អន្តរជាតិបាវិត?។ ក្នុងករណីដែលមិនបានបង់លុយ ទៅតាមការតម្រូវ ច្បាស់ជាជួបឧបសគ្គ ត្រូវនគរបាលអន្តោប្រវេសន៍ របស់លោក ខាត់ សារ៉ាត់ បង្ខំឲ្បបង់លុយ ទៅតាមជំនាញ? ។

ពាក់ព័ន្ធករណីខាងលើ អង្គភាព CSN មិនអាចសំកាពន្យល់ បកស្រាយបំភ្លឺ ពីលោក ខាត់ សារ៉ាត់ មេប៉ូលីស អន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិបាវិតបានទេ ព្រោះគ្នានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង សុំការបំភ្លឺ អង្គភាពយើង រងចាំការពន្យល់បកស្រាយនៅពេលក្រោយ តាមរយៈទូរស័ព្ទលេខ 078 55 11 12 / 097 777 6000៕ ដោយ ៖ អ្នកប្រម៉ាញព័ត៌មាន

2016-12-04_08-36-34

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author