ជិះម៉ូតូឌុបគ្នាបំរុងឆ្លងថ្នល់ត្រូវបានរថយន្តបុកប៉ើងជាង២០ម៉ែត្រ បណ្ដាលឲ្យរងរបួសស្រាលនឹងធ្ងន់ម្នាក់

កណ្ដាល ៖ ស្ត្រី២នាក់រងរបួសធ្ងននឹងស្រាល ដោយរថយន្តបុកពេញទំហឹង ខណ:ស្រី្តទាំង២នាក់ ជិះម៉ូតូឌុបគ្នា ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ នឹង៣៥នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ នេះ នៅលើកំណាត់ផ្លូវជាតិ លេខ៦អា នៅ ចំណុច ផ្លូវឆ្លងកាត់ ចូលវត្តឈើទាល ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

តាមប្រភពសាច់ញាតិ ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានធ្វើដំណើរួមគ្នាទាំងអស់ មានចំនួន៤ម៉ូតូ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុខាងលើ ពួកគាត់ឈប់បំរុងឆ្លងថ្នល់ ក្នុុងបំណងចូលផ្សារព្រែកអញ្ចាញ ស្រាប់តែមានរថយន្ត ម៉ាកឆ្លាម ពណ៍ប្រផេះ មិនស្គាល់ស្លាកលេខ បានបើកបរ ក្នុងទិសដៅស្របគ្នា មកបុកម៉ូតូ ស្ត្រីជនរងគ្រោះ C125សង់ សេរី២០១០ ពណ៍ខ្មៅ ពាក់ស្លាកលេេខ ភ្នំពេញ 1BF.5304 យ៉ាងពេញទំហឹង បណ្ដាលឲ្យម៉ូតូ នឹងស្ត្រីរងគ្រោះទាំង២ ប៉ើងជាង២០ម៉ែត្រ ហើយរថយន្តបង្ក បានបើករត់គេចបាត់ស្រមោលតែម្ដង។

ប្រភពខាងលើបានបន្តឲ្យដឹងថា ស្ត្រីរងគ្រោះទាំង២នាក់ ទី១ មានឈ្មោះ សៀន យ៉េប ភេទស្រី អាយុ៤៥ឆ្នាំរបួសស្រាល ទី២ ឈ្មោះ ភឹម ស្រីលក្ខ ភេទស្រីអាយុ២០ឆ្នាំ របួសធ្ងន់ សន្លប់បាត់មាត់ឈិង អ្នកទាំង២ រស់នៅភូមិអង់ ឃុំខ្នាសរ ស្រុកស្រីសន្ធ ខេត្តកំពង់ចាម ត្រូវបានរថយន្តសង្គ្រោះ មណ្ឌលសុខភាព ឃុំព្រែកអញ្ខាញ ដឹកទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយកើតហេតុ គេបានឃើញមានកម្លាំងប្រជាការពារ កម្លាំងនគរបាលឃុំ នឹងកម្លាំងនគរបាលចរាចរណ៍ស្រុក បានមកជួយអន្តរាគមន៍ នឹងធ្វើការវាស់វេងផងដែរ រីឯរថយន្តបង្កបើករត់បាត់ ក្រោយពីសមតត្ថកិច្ច ធ្វើកំណត់ហេតុរួច ម៉ូតូជនរងគ្រោះត្រូវបាន សមត្ថកិច្ចប្រគល់ទៅឲ្យ សាច់ញាតិ ជនរងគ្រោះវិញ ដោយសមត្ថកិច្ចបញ្ជាក់ ប្រាប់ទៅសាច់ញាតិថា បើសមត្ថកិច្ចស្រាវជ្រាវរកឃើញ រថយន្តបង្កខាងលើ សមត្ថកិច្ច នឹងខលហៅមកដោះ
ស្រាយគ្នា ទៅតាមនិតិវិធីច្បាប់ នៅពេលក្រោយ។/

 

 

dav
dav
dav
dav

dav

 

 

 

 

សូមជួយស៊ែរព័ត៌មាននេះផង: