ដោយ ៖ កុសល់ ( កម្ពុជា ជោគជ័យ ) CSN
បាត់ដំបង ៖ ក្នុងរយះពេលពីរថ្ងៃ ដើមខែធ្នូ ឆ្នាំ២០១៦គេសង្កេតឃើញថា ការចុះអនុវត្តន៍ របស់មត្ថកិច្ចជំនាញ ទៅលើរថយន្ត កែច្នៃទ្រុងខុសបច្ចេកទេស មកធ្វើការកាត់ទ្រុង នឹងផាកពិន័យ ទៅលើរថយន្ត កែច្នៃទ្រុងទាំងនោះ ប៉ុន្តែ ការអនុវត្តន៍ ហាក់ដូចជាគ្មានប្រសិទ្ធភាព ដោយគេសង្កេតឃើញថា សមត្ថកិច្ចធ្វើបានតែល្អមើល នៅពេលថ្ងៃ ដោយឡែកនៅពេលយប់ រថយន្តកែច្នៃទាំងនោះ បើកចូលក្រុង កើនឡើងលើសកាលពីមុនអនុវត្ត ។
យោងតាមសេចក្តីរាយការណ៍ របស់លោកខាន់ ម៉ាណេ ប្រធានមន្ទីរ សាធារណ:ការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បានឲ្យដឹងថា ការចុះអនុវត្តន៍នេះ ចាប់បានរថយកែច្នៃ នឹងរថយន្តដឹកសំពីងសំពោង សរុបចំនួន១៣០គ្រឿង នៅផ្លូវវៀងក្រុង។
ក្នុងនេះផងដែរ លោក ធួក ចាន់ថន ម្ចាស់រថយន្តដឹកខ្សាច់ ក៍បានទទួលស្គាល់ កំហុសរបស់ខ្លួនផងដែរ ប៉ុន្តែលោកបានសំណូមពរ អោយសមត្ថកិច្ចជំនាញ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ មេត្តាអនុវត្តន៍ អោយបានគ្រប់ជ្រុងជ្រោយ កុំធ្វើអោយតែល្អមើល ត្រឹមតែមួយភ្លេតដើម្បីបង្ហាញថ្នាក់លើ។
ជុំវិញបញ្ហាទាំងអស់នេះ ក្រុមអាជីវករ នឹងមតិមហាជន បានលើកឡើងថា អាជ្ញាធរនិងសមត្ថកិច្ច ជំនាញ ចាប់តែរថយន្តណា ដែលមិនបានសែនលុយ បើរថយន្តរបស់ក្រុមហ៊ុន ដែរគេចេះពិធីសែន ជាកញ្ចប់ឲ្យប្រចាំខែគឺ ងងឹតភ្នែក មើលលែងឃើញអ្វីទាំងអស់ ទោះរថយន្តទាំងនោះ ដឹកកម្ពស់ទុលមេឃ ដឹកស្រុតអស់ផ្លូវ ក៍អស់
លោកជំនាញទាំងនោះ ធ្វើមិនដឹងមិនឃើញដែរ ចង់ដឹកទំនិញ ដោយរបៀបណាក៍បាន ឲ្យតែមានប្រយោជន៍ ដល់ពួកគេ។/