ស្រីម៉ីអាងប្ដីPMដឹកឈើប្រណិតធ្វើជំនួញឆ្លងដែនទៅវៀតណាម យ៉ាងរលូនគ្មានការរំខានពីលោកកែបកត់មេខណ្ឌទំនងជាត្រូវថ្នាំ

ដោយ ៖ អ្នកប្រម៉ាញ់ CSN

រតនគិរី ៖ គេនៅមិនទាន់ដឹងថា លោក កែប កត់ មេខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី នឹងមេឈ្មួញស្រីល្បីឈ្មោះ ស្រីមុី ដែលមានប្ដីជាមន្ត្រី PM រកស៊ីជំនួញឈើឆ្លងដែនខុសច្បាប់ ទៅវៀតណាម មិនដឹងថា មានការស្និតគ្នា បែបណានោះទេ? បានជាមេឈ្មួញឈើ ស្រី រូបនេះ ធ្វើសកម្មភាព ដឹកជញ្ជូនឈើប្រណិត ទៅលក់នៅប្រទេសវៀតណាម បានយ៉ាងរលូន នឹងយ៉ាងអនាធិប្បតេយ្យ បែបនេះ។

ប្រភពពីឈ្មួញតូចតាច ធ្លាប់រកស៊ីឈើកន្លងមក បានលួចបង្ហើបឲ្យដឹងថា ពួកគេមកទល់បច្ចុប្បន្ន ត្រូវបានឈប់រកស៊ី ក្នុងកាជំនួញឈើទៀតហើយ ដោយពួកគេគ្មានខ្សែ គ្មានខ្នង នឹងគ្មានបក្ខពួក ធ្វើរកបន្តិចបន្ទួច សម្រាប់ដូរបាយហូប តែងតែសមត្ថកិច្ច នឹងមន្ត្រីជំនាញតាមរំខាន នឹងជាន់ក រកដកខ្យល់មិនរួច? រីឯមេឈ្មួញស្រី ដ៍ល្បីល្បាញម្នាក់ ដែលគេស្គាល់ថា ឈ្មោះ ស្រីមុី ដែលមានប្ដី ជា PM បច្ចុប្បន្ន កំពុងតែសកម្ម ក្នុងការដឹកជញ្ជូនឈើប្រណិត ទៅលក់នៅប្រទេសវៀតណាម ដោយឆ្លងកាត់ក្រុងបានលុង ស្រុកបរកែវ នឹង
ស្រុអូរយ៉ាដាវ តាមណ្ដោយផ្លូវជាតិ លេខ78A យ៉ាអនាធិប្បតេយ្យ បើទោះបីជា មានបទបញ្ជារយ៉ាងដាច់ខាត ពីរប្រមុខរាជរដ្ឋាភិបាល យ៉ាងណាក៍ដោយ ក៍មេឈ្មួញជើងខ្លាំងរូបនេះ គ្មានការខ្លាចញញើតដែរ?។

តាមប្រភពព៌តមាន បានអោយដឹងថា ស្រីមុី ជាជើងខ្លាំង ក្នុងការដឹកជញ្ជូនឈើប្រណិត ដោយអាងខ្នង អាងខ្សែរ របស់ប្ដី ជា PM ? នឹងមានការឃុបឃិតគ្នា ជាមួយ មន្ត្រីជំនាញ គ្រប់គ្រងដោយ កែប កត់ មេខណ្ឌរដ្ឋបាលព្រៃឈើខេត្ត? ទើបគេធ្វើទៅបាន ដោយរលូនដោយគ្មានមន្ត្រីជំនាញ នឹងសមត្ថកិច្ច ណាហ៊ានប៉ះពាល់ដែរ? មានតែអស់លោកសមត្ថកិច្ច នាំគ្នាជួយមើលផ្លូវ អោយថែមទៀតផង? ហើយសូម្បីតែ មន្ត្រីប្រចាំនៅច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ក៍ចាំបើកបារ៉ាស រួចជាស្រេច? ដើម្បីអោយមេឈ្មួញ ដ៍មហាអស្ចារ្យរូបនេះចូលទៅយ៉ាងរលូនតែម្ដង?។

យោងតាមសម្ដី របស់ប្រជាពលរដ្ឋ នៅក្បែរច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ជាច្រើន បានអោយដឹងថា ករណីខាងលើនេះ គេឃើញមេឈ្មួញស្រីរូបនេះ រកស៊ី ជំនួញឈើឆ្លងដែន ជាយូឆ្នាំមកហើយ អាចនិយាយថា មេឈ្មួញដុះស្លែជាយូហើយ គ្មាននណាម្នាក់ ហ៊ានប៉ះពាល់គេទេ ព្រោះប្ដីរបស់ស្រីមុី ជា PM ? ដូច្នេះហើយបានជា ស្រីមុុី ធ្វើការដឹកជញ្ជូនឈើប្រណិត ទៅបានយ៉ាងសេរីបែបនេះ គ្មានការរំខានឡើយ ។

ពាក់ព័ន្ធករណីខាងលើ អង្គភាព CSN មិនបានទទួលការពន្យល់បកស្រាយ ណាមួយពីអស់លោកខាងលើទេ អង្គភាពយើង រងចាំការបកស្រាយ នឹងបំភ្លឺ ពីអស់លោក ដែរមានការពាក់ព័ន្ធ ក្នុងការចោទប្រកាន់ខាងលើនេះ នៅពេលក្រោយ បើគ្មានការបកស្រាយបំភ្លឺ អង្គភាពយើង នឹងចេញផ្សាយជាបន្តបន្ទាប់ ហើយអង្គភាពយើងរងចាំមើលថា តើដល់ពេលណា ទើបមន្ត្រីជំនាញ ក៍ដូចសមត្ថកិច្ច ធ្វើការទប់ស្កាត់ នឹងបងង្ក្រាប មេឈ្មួញឈ្មោះស្រីម៉ី នេះ ឬក៍មិនហ៊ានបង្ក្រាប ដោយខ្លាចប្ដីមេឈ្មួញស្រីម៉ី ជា PM ? ឬក៍មិនហ៊ានបង្ក្រាប ខ្លាចបាត់ខ្ទង់ប្រចាំខែរបស់ខ្លួន ដែរមេឈ្មួញស្រីរូបនេះ ផ្លាប់ផ្ទល់ អោយកន្លងមក? ៕ ដោយ អ្នកប្រម៉ាញ់ 097 777 6000

 

img_2016-12-07_05-38-57 img-20161206-wa0068 img-20161206-wa0073 img-20161206-wa0072

សូមជួយស៊ែរព័ត៌មាននេះផង: