ភាពល្បីល្បាញឧកញ៉ាទ្រីភាពក្នុងការជំនួញឈើឥឡូវ ល្បីទៀតហើយក្នុងការបើកសង្វៀនបញ្ជល់មាន់ជ្រកក្រោម ស្លាកការស៊ីណូពលរដ្ឋខ្មែរចូលលេងរាប់ពាន់នាក់

ខេត្តរតនគិរី ៖ ធ្លាប់តែឭល្បីលោក ឧកញ៉ា ទ្រី ភាព ធ្វើជំនួញឈើ មកទល់បច្ចុប្បន្ននេះ បែជាពលរដ្ឋនឹងមន្ត្រីរាជការ ១ចំនួន និយាយតៗគ្នាថា លោកឧកញ៉ាប្ដូរអាជីពពីជំនួញឈើ មកបើកសង្វៀនបញ្ជល់មាន ដុះស្លែមួយកន្លែង ដែលកំពុងតែជ្រកក្រោមស្លាក់ កាស៊ីណូ ដែលមានទីតាំង នៅជាប់ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរញ៉ាដាវ ខេត្ត
រតនគិរី ។ បាននឹងកំពុង ដំណើរការ លេងយ៉ាងគក្រឹកគគ្រេង យ៉ាងអាណាធិបតេយ្យ ដោយមិនមានសមត្ថកិច្ច ពាក់ព័ន្ធទៅបង្ក្រាប តាមបទបញ្ជារបស់សម្តេចក្រឡាហោម សខេងនោះឡើយ?។

តាមប្រភពព័ត៌មានច្បាស់ការ បានឲ្យដឹងថា? អ្នកចូលទៅលេងសុទ្ធសឹងតែជាជនជាតិខ្មែរ មិនមានជនជាតិបរទេសនោះទេ ? ដែលជាដេីមហេតុ ធ្វេីឱ្យប្រជាពលរដ្ឋខ្មែរ វង្វេងក្នុងល្បែងភ្នាល់ តាមរយះល្បែងបញ្ជល់មាន់មួយនេះ ធ្វេីឱ្យពលរដ្ឋមានបញ្ហាក្នុងគ្រួសារ កាន់តែខ្លាំងជពាក់បំណុលគេកាន់តែច្រេីន ដោយសាយកប្រាក់ទៅភ្នាល់ល្បែង បញ្ជល់មាន់នេះ ទាំនេះគឺបំពានទៅលេីច្បាប់ភូមិ-ឃុំ មានសុវត្ថភាព ទាំង៩ចំណុច ដែលរាជរដ្ឋាភិបាល ប្រកាសឱ្យអនុវត្តន៏ ឲ្យបានជាដាច់ខាត។

គួបញ្ជាក់ថា នាពេលកន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស ហាមជាដាច់ខាតថា? រាល់កាស៊ីណូទាំងអស់ មិនអនុញ្ញាត ឲ្យប្រជាពរដ្ឋខ្មែរ ចូលលេងនោះទេ? ក៏ប៉ុន្តែ រាល់បទបញ្ជាផ្សេងៗ របស់សម្តេច ហាក់បីដូចជា មិនមានប្រសិទ្ធភាពសោះ ជាក់ស្តែង ដូចជាកាស៊ីរបស់ឧកញា ទ្រី ភាព ដែលកំពុងធ្វេីសកម្មភាព យ៉ាងគ្រឹកគគ្រេង នៅល្បែងបញ្ជល់មាន់ ដែរបេីកឲ្យប្រជាពលរដ្ឋខ្មែរ ចូលទៅលេង ដោយបេីកជំហរ ផ្គើនទៅនឹងបទបញ្ជារបស់សម្ដេច ក្រឡាហោម ស ខេង នឹងពុងតែនាំគ្នា បំផ្លាញសន្លិកឆ្នោត របស់គណបក្ស ប្រជាជនកម្ពុជា ផងដែរ។

នាពេលកន្លងទៅថ្មីៗនេះផងដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជា ឱ្យសមត្ថកិច្ចបង្រ្កាប ឱ្យបានជាដាច់ខាតនៅល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទដេីម្បីអនុវត្តន៏ឱ្យបាននៅច្បាប់ភូមិ-ឃំុមានសុវត្ថភាព។

បើតាមសេចក្តីរាយការណ៍ ចេញពីកន្លែងសង្វៀនបញ្ជល់មាន់ ខាងលើនោះថា? ម្ចាស់សង្វៀនបញ្ជល់មាន់ដុះស្លែ ដែលជ្រកក្រោមផ្លាក់កាស៊ីណូ របស់លោកឧកញ៉ា ទ្រី ភាព នេះមានឈ្មោះ សុខ គឹមសាន្ត ( ហៅ ឧកញ៉ាមាន់ សុខ គឹមសាន្ត ) បានបើកលេងក្នុង
១សប្តាហ៍ ចំនួន៣ថ្ងៃ ទៅ៤ថ្ងៃ គឺថ្ងៃច័ន្ទ ថ្ងៃព្រហស្បត្តិ៍ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ប៉ុន្តែបើមានគូរណាត់ពិសេស ដែលមកពីតាមខេត្តផ្សេងៗ ដូចជាខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង។ល។ គេលេងច្រើនថ្ងៃ ជាងនេះទៅទៀត ដោយគូរពិសេសៗ គេដាក់ដើមផាន់ ចាប់ពី៥០០០ដុល្លារ ៨០០០ដុល្លារ រហូតដល់១០០០០ដុល្លារឯណោះក្នុង១គូៗ? ។

ប្រភពបានបន្តឲ្យដឹងទៀតថា? មានក្រុមអ្នកញៀនល្បែងបញ្ជល់មាន់នេះ ច្រើននៅក្រុងបានលុង ខេត្តរតនគិរី ដែលអ្នកទាំងនោះភាគច្រើន សុទ្ធសឹងតែជាសមត្ថកិច្ចទៀតផង ដូចជាប៉ូលិសវរៈព្រុំដែន និងយោធា។ មិនតែប៉ុណ្ណោះ នៅក្នុងបរិវេណសង្វៀនបញ្ជល់មាន់នេះ បានបង្កប់នូវល្បែងស៊ីសង ជាច្រើនប្រភេទ ដូចជាបៀរ អាប៉ោង និងយ៉ូគី។ល។ ដែលជាហេតុ ធ្វើអោយមានប្រជាពលរដ្ឋខ្មែរ ជាច្រើននាក់ បាននាំគ្នាឆ្លួកវង្វេងចូលទៅលេងល្បែងទាំងនោះ ខ្លះអស់ម៉ូតូ ខ្លះអស់ឡាន ខ្លះទៀតអស់ដីផងដែរ។

ពាក់ព័ន្ធជុំវិញករណីខាងលើនេះ អង្គភាព CSN មិនអាចសុំការពន្យល់ណាមួយ ពីលោកឧកញ៉ា ទ្រី ភាពនោះទេ? ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ដើម្បីសុំការបំភ្លឺរឿងនេះ អង្គភាពយើងរងចាំ បកស្រាយពន្យល់នៅពេលក្រោយ ចំណែកលោក ម៉ា វិចិត្រ អភិ
បាលស្រុកអូរយ៉ាដាវ បានឆ្លើយថា កន្លងមកលោកធ្លាប់បានមើលស ជ ណ ដែរ ប៉ុន្តែឥឡូវនេះ មិនដឹងថាយ៉ាងម៉េចនោះទេ។ ប៉ុន្តែពាក់ព័ន្ធទៅនឹងពលរដ្ឋខ្មែរដែលបានចូលលេងនោះ លោកបានទទួលស្គាល់ថា វាពិតជាមានពិតមែន៕ ដោយអ្នកប្រម៉ាញ់ 097 777 6000

 

img_20161207_152837

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author