ដោយ ៖ នួន ពុទ្ធា ( កម្ពុជា ជោគជ័យ ) CSN
ស្ទឹងត្រែង ៖ រថយន្តយីឌុប ភ្លៅ៥មួយគ្រឿង ដឹកឈើគ្រឿងផ្ទះចាស់ ត្រូវបានគេសង្ស័យថា បន្លំលួចដាក់ឈើប្រណិត ខុសច្បាប់នៅខាងក្រោមឈើចាស់ ត្រូវបានប៉ូលិសសេដ្ឋកិច្ចខេត្ត បានធ្វើការសហការណ៍ ជាមួយរដ្ឋបាលព្រៃឈើ អូរពងមាន់ បានចាប់ឃាត់រថយន្ត ព្រមទាំងឃាត់ខ្លួន មនុស្ស៤នាក់ ដែររួមដំណើជាមួយនោះផងដែរ ករណីនេះ បានធ្វើឡើងកាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចត្រួតពិនិត្យអាវុធជាតិផ្ទុះ ស្ថិតនៅភូមិរាជានុកូល សង្កាត់ ក្រុង / ខេត្តស្ទឹងត្រែង ។
តាមប្រភពពីសមត្ថកិច្ចប៉ូលិស សេដ្ឋកិច្ចខេត្តម្នាក់ បានប្រាប់ឲ្យដឹងថា រថយន្តយីឌុប ដឹកឈើខាងលើនោះ ក្រោយពីបានទទួលព័ត៌មានថា មានរថយន្តយីឌុបធន់ធំមួយគ្រឿង ដឹកឈើគ្រឿងផ្ទះ ចេញពីឃំុព្រះរំកិល ក្នុងទឹកដី ស្រុកថាឡាបរិវ៉ាត់ ដោយឆ្លងកាត់ស្ពានមេគង្គមកកាន់ទីរួមខេត្ត បំរុងឆ្ពោះទៅខេត្តកណ្តាល លុះដល់
ចំណុចខាងលើ កម្លាំងសមត្ថកិច្ច ក៍បានធ្វើការចាប់ឃាត់រថយន្ត និងឈើព្រមទាំងមនុស្ស នៅក្នុងរថយន្តចំនួន៤នាក់ ដើម្បីធ្វើការសួរនាំ រកច្បាប់ទម្លាប់ បន្ទាប់មកតៃកុងឡាន និងម្ចាស់ឈើ បានបង្ហាញក្រដាស់ស្នាម ដែលបានបញ្ជាក់ពីមេឃំុ ហើយបានពិនិត្យមើលឃើញថា លិខិតស្នាមនោះ អស់សុពលភាព តាំងពីខែ១០មកម្លេះ ក្រោយមកខាងសមត្ថកិច្ច បានប្រគល់រថយន្ត និងឈើ ទៅឲ្យរដ្ឋបាលព្រៃឈើ អូរពងមាន់ យកមករក្សាទុក នៅឯថ្នាល់បណ្តុះកូនឈើ ភ្នំក្រហម ដើម្បីឲ្យសង្កាត់រដ្ឋបាលព្រៃឈើ អូពងមាន់ ធ្វើការបន្តជាមួយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដោះស្រាយទៅតាម
ច្បាប់នៃរដ្ឋបាលព្រៃឈើផងដែរ។
ជំុវិញក្នុងរឿង ចាប់ឃាត់រថយន្តដឹកឈើ ខាងលើនោះលោក លី កូន នាយផ្នែករដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង បានឲ្យដឹង កាលពីវេលាម៉ោង៥ និង១១នាទីល្ងាចថ្ងៃទី៧ ខែធ្នូនេះថា រថយន្តដឹកឈើគ្រឿងផ្ទះ ដោយគេបានសង្ស័យថា មានលាក់បង្កប់ ដាក់ឈើប្រណិតខុស
ច្បាប់ នៅខាងក្នុងឈើគ្រឿងផ្ទះនោះ លោកថា បានចាត់ឲ្យមន្ត្រីរបស់លោក ចុះទៅធ្វើការពិនិត្យមើលហើយ តែឥឡូវនេះ តែយ៉ាងណានោះ មិនទាន់ដឹងនៅឡើយទេ តែក្នុងរឿង ការសម្រេចដោះលែង ឫធ្វើការផាកពិន័យយ៉ាងណានោះ ចាំលោកសួរទៅលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសិន ទើបបានដឹង បើចង់ដឹងច្បាស ពីរឿងហ្នឹង លោកឲ្យសួរ ទៅនាយខណ្ឌដោយខ្លួនឯ។
សូមបញ្ជាក់ថា កន្លងមក ក៍ដូចបច្ចុប្បន្ន រាល់ដែរមានករណីបង្ក្រាប ឬចាប់ឃាតរថយន្ត ធ្វើសកម្មភាពដឹកឈើម្ដងៗ តែងតែហាក់ដូច ជាមានការលាក់បាំង ពីអ្នកព័ត៌មាន ទាំងរដ្ឋបាលព្រៃឈើខេត្ត ទាំងនាយសង្កាត់ និងនាយផ្នែក រាល់ការទំនាក់ទំនង របស់អ្នកសារព័ត៌
មានយើង គឺពិបាកក្នុងការសួរនាំខ្លាំងណាស់ ឲ្យតែទាក់ទងទៅ និងបទល្មើសព្រៃឈើ ។/