លោកនូវធឿងប្រធានព័ន្ធនាគារប៉ៃលិនរងការរិះគន់ ពីមហាជនថាមានបិទបាំងរឿងអាស្រូវមន្ត្រីរបស់ខ្លួន

ចេញផ្សាយដោយ ៖ ការិយាល័យ CSN

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋ នឹងមន្ត្រីព័ន្ធនាគារ បានហួសចិត្ត នឹងមិននិកស្មានថា លោក អ៊ុយ វិចិត្រ អនុប្រធានពន្ធនាគារ ខេត្តប៉ៃលិន ហ៊ានប្រព្រឹត្តរឿងមិនត្រឹមត្រូវ ទៅលើស្ត្រីទណ្ឌិតម្នាក់ ដោយហៅទៅអង្គុយស៊ីផឹក ជាមួយ ហើយឱបថែប យ៉ាងសប្បាយ ភ្លេចគិតពីតួនាទីខ្លួន ថែមទាំងគ្មានការអៀនខ្មាស អ្នកទោសជាច្រើនដែរ អង្គុយ នឹងឈរមើលនៅខាងក្រៅ ព្រមទាំងមន្ត្រីព័ន្ធនាគារ៧ទៅ៨នាក់ផង ដែរអង្គុរួមផឹកស៊ីជាមួយនោះ។

ពាក់ព័ន្ធរឿងរាវខាងលើ មន្ត្រីព័ន្ធនាគារ១រូប បានឲ្យដឹងថា ទណ្ឌិតស្រស់ស្អាត សាច់សខ្ចី ដែរអនុប្រធាន ហៅយកមកឱបថែបនោះ គឺជាអតីតតារាចម្រៀង គឺនាង អ៊ូ រស្មី មុនពេលផ្ទះរឿងកើតឡើង លោក អ៊ុយ វិចិត្រ អនុប្រធានព័ន្ធនាគារ បានហៅនាងទៅអង្គុយផឹកស៊ីជាមួយគ្នា នៅមុខពន្ធនាគារ ក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មាន ច្បាស់ការណ៍ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ២០១៦ នេះថា រឿងនេះមិនមែនទើបតែកើតឡើង ថ្មីៗនេះទេ គឺបានកើតឡើងតាំងពីថ្ងៃទី១៨ ខែវិច្ឆិកា កន្លងទៅ ដោយលោកអ៊ុយ វិចិត្រ អនុប្រធានពន្ធនាគារខេត្តប៉ៃលិន បានហៅទណ្ឌិតស្រីម្នាក់ឈ្មោះ អ៊ូ រស្មី ទៅអង្គុយផឹកស៊ីជាមួយ នៅអាគារខាងលើ នៅម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៦ល្ងាច ខណៈកំពុងតែផឹកស៊ី លោកអនុប្រធានពន្ធនាគាររូបនេះ បានអង្គុយកៀកក.នាង អ៊ូ រស្មី ជាប់រហូត ដោយមានមន្ត្រីពន្ធនាគារចំនួន៧ ទៅ៨នាក់ នៅអង្គុយជាមួយផងដែរ ។

មិនតែប៉ុណ្ណោះ អ្នកទាំងពីរ បាននាំគ្នាទៅឱបថើបគ្នា នៅខាងក្រោយអគារ កន្លែងផឹកស៊ី យ៉ាងស្រើបស្រាល ដូចលលកញីឈ្មោល រហូតដល់ពេលល្ងាច លោកអ៊ុយ វិចិត្រ បានកៀក.កអ្នកទោសស្រីរូបនេះ ចុះពីកន្លែងផឹកស៊ី ទៅខាងក្រោម លុះពេលចូលទៅដល់មុខទ្វារបន្ទប់ពន្ធនាគារ អ្នកទាំងពីរបាននាំគ្នាសំងំទីនោះជាងកន្លះម៉ោង ទើបកៀក.ក គ្នាចេញមក ដើរទៅដល់កន្លែងលក់ដូរ ក្នុងបរិវេណពន្ធនាគារ អ្នកទាំង២នាក់បានអង្គុយ ឱបថែបគ្នាប្រហែលកន្លះម៉ោងទៀត ។

ប្រភពបានបញ្ជាក់ទៀតថា ពេលនោះ អនុប្រធានពន្ធនាគាររូបនោះ បានចូលទៅក្នុងបន្ទប់ពន្ធនាគារ ជាកន្លែងអ្នកទោស ហើយក៏ឱបថើបគ្នា នៅក្នុងនោះទៀត រហូតដល់អ្នកទោសស្រីៗ នាំគ្នារត់ចេញទៅខាងក្រៅប្រសាច ព្រោះពួកគេទ្រាំមិនបាន នឹងទង្វើ ដ៏មិនចេះ អៀនខ្មាសបែបនេះ។ ដោយគេមានការសង្ស័យ ទៅលើលោកអ៊ុយ វិចិត្រ ចូលទៅក្នុងបន្ទប់ពន្ធនាគារ យូរពេក ទើបលោក សុខ សារូ អនុប្រធានពន្ធនាគារម្នាក់ទៀត ក៏ចុះ ពីលើកន្លែងផឹកស៊ី ទៅទាញដៃចេញពីបន្ទប់អ្នកទោស ចំណែកមន្ត្រីអនុរក្ស ពន្ធនាគារ មួយចំនួន និងអ្នកទោសចំនួន១៦០នាក់ បានត្រឹមឈរមើល ពួកគេឱបថើបគ្នាប៉ុណ្ណោះ មិនហ៊ានមាត់.កអ្វីនោះឡើយ ។

ទោះបីជាយ៉ាងណាក៏ដោយ ច្បាប់ពន្ធនាគារមិនអនុញ្ញាតិ ឲ្យអ្នកទោសណាម្នាក់ ជាប់ពាក់ព័ន្ធស្នេហាគ្នាក្នុងនោះឡើយ លើសពីនេះអ្នកទោស និងមន្ត្រីអនុរក្សពន្ធនាគារ ក៏មិនអាចឲ្យមាន ទំនាក់ទំនងស្នេហា យ៉ាងបើកចំហ បែបនេះដែរ ព្រោះអាចធ្វើឲ្យកន្លែងដាក់អ្នក
ទោស ក្លាយទៅជារឿងអាស្រូវ ។

ប្រភពដដែលបន្ថែមទៀតថា មូលហេតុដែលនាងសុំប្តូរចេញពីពន្ធនាគារព្រៃ.ស មករស់នៅក្នុងពន្ធនាគារខេត្តប៉ៃលិន ដោយសារនាងមានទំនាក់ទំនងស្នេហាជាមួយអ្នកទោសម្នាក់ទៀត ឈ្មោះ យ៉េន ការ៉ាត់ ដែលជាអាណិកជន រស់នៅប្រទេសអូស្ត្រាលី ជាប់ទោសពាក់ព័ន្ធ នឹងគ្រឿងញៀន បន្ទាប់ពីស្រឡាញ់គ្នារួច ទើបសុំប្តូរមកប៉ៃលិននេះតែម្តង ។

លោកសុខ សារូ អនុប្រធានពន្ធនាគារ បានឲ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ខាងលោកអត់បានដឹងរឿងនោះទេ ហើយលោកក៏អត់បានចូលរួមផឹកស៊ីជាមួយស្រីម្នាក់នោះដែរ ។ ចំណែកលោកនៅ ធឿង ប្រធានពន្ធនាគារខេត្តប៉ៃលិន បានឲ្យដឹងថា នៅក្នុងពន្ធនាគារខេត្តប៉ៃលិន អត់មានរឿងឱបថើបគ្នាបែបនេះទេ ហើយនេះជារឿងបំផ្លើសប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ក្រោយបើកសវនការ កាលពីថ្ងៃទី២១ សីហា ឆ្នាំ២០១៤ នាងអ៊ូ រស្មី ជាអតីតតារាចម្រៀង ត្រូវបានកំណត់ទោសចំនួន៧ឆ្នាំ ពីបទសញ្ចារកម្ម ដែលមានស្ថានទម្ងន់ទោស និងពីបទការជួញដូរមនុស្សខុសច្បាប់ ។ នាងត្រូវសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ប្រកាសសម្រាលទោស ពី៧ឆ្នាំ មកត្រឹម៥ឆ្នាំ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ និងត្រូវគេបញ្ជូនចេញពីគុកព្រៃ.ស តែមិនមានដំណឹងថា យកទៅឃុំនៅឯណានោះទេ ទើបបែកធ្លាយរេឿងអាស្រូវនាង អូ រស្មី ប្តូពន្ធនាគារទៅខេត្តប៉ៃលិនវិញ ។

ទោះយ៉ាងណា ក្នុងរឿងនេះ មតិហាជនបានលើកឡើងថា ការឆ្លើតតប របស់ប្រធានព័ន្ធនាគារ និយាយយកល្អ សម្រប់ខ្លួនតែប៉ុណ្ណោះ ព្រោះរឿងនេះបានកើតឡើងយូបន្តិចមែន តែបានបែកធ្លាយ ចេញពីមាត់អ្នកទោសជាច្រើន តៗគ្នាតាមក្រុមគ្រួសារ ទៅសួរសុខទុកអ្នកទោស ទើបបែកធ្លាយមកដល់អ្នកព័ត៌មាន ។

ពាក់ព័ន្ធករណីនេះ អង្គភាព CSN យើងមិនអាចសុំកាពន្យល់នឹងបំភ្លឺពីលោក អ៊ុយ វិចិត្រ អនុប្រធានព័ន្ធនាគារខាងលើបានទេ អង្គភាពយើង រងចាំការបកស្រាយនៅពេលក្រោយ៕ ដោយអ្នកប្រម៉ាញ់ 079 777 6000

 

img_20161208_152317 img_20161208_145250

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author