ចេញផ្សាយដោយ ៖ អង្គភាព CSN
កំពង់ឆ្នាំង ៖ កន្លងមកថ្មីៗនេះ ឯឧត្តម សាយ សំអាល់រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ធ្លាប់បានប្រកាសជាសាធារណ: ឲ្យដឹងផងដែរថា ការដឹកជញ្ជូនឈើ ចេញពីខេត្តចំនួន៤ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ស្ពឺ នឹងកោះកុង គឺគ្មានច្បាប់អនុញាត្តិទាំងអស់ ក៍ប៉ុន្តែ ការប្រកាសរបស់ឯឧត្តម សាយ សំអាល់ ក្រសួងបរិស្ថាន ហាក់ដូចជា មិនដូចអ្វីដែរលោក បានប្រកាស ជាសាធារណ:កន្លងមកនោះទេ ហើយថែមទាំងគ្មាន ប្រសិទ្ធភាពទៀតផង មិនខុសអ្វីពីពាក្យចាស់លោកថា ឆ្កែចេះតែព្រុះ មនុស្សចេះតែដើរ ព្រោះថា ការដឹកជញ្ជូនឈើ ចេញពីខេត្តទាំង៤ខាងលើ តាមរថយន្តយីឌុបធំៗ នៅពេលបច្ចុប្បន្ននេះ នៅតែគេសង្កេតឃើញ មានការដឹកជញ្ជូន ពីសំ
ណាក់ មេឈ្មួញធំៗ ដែរមានអំណាច មានលុយ មានខ្សែនឹងខ្នងបង្អែក នឹងឃុបឃិតគ្នា ជាមួយជំនាញ ក៍ដូចមន្ត្រីបរិស្ថាន នៅប្រចាំតំបន់នោះយ៉ាងសកម្ម ដដែរ?។
ជាក់ស្ដែងកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ គេបានឃើញមានរថយន្តយីឌុប ផ្លូវប្រាំ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A.4966 បានដឹកឈើប្រភេទលេរខ២ នឹងលេខ៣ បាននឹងកំពុងធ្វើសកម្មភាព ដឹកជញ្ជូនឈើចេញពីចំណុច ភូមិអន្លង់រាប ឃុំអន្លង់រាប ស្រុកវាវែង ខេត្តពោធិ៍សាត់ យ៉ាងរលូន ដោយគេសង្ស័យថា មានបង្កប់ឈើប្រណិតពីខាងក្នុង ដឹកឆ្ពោះទៅ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ។
ក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋ រាយការណ៍រាល់សកម្មភាព ដឹកជញ្ជូនឈើខាងលើ ក្រុមអ្នកព័ត៌មាន កាសែត នឹងទូរទស្ស បានចុះទៅយកព័ត៌មាននៅទីនោះ ហើយបានឃើញសកម្មភាព ការដឹកជញ្ជូនឈើ ដោយរថយន្តធំៗ របស់ឈ្មួញពិតមែន ពេលនោះផងដែរ ក្រុមអ្នកព័ត៌មាន បានទូរស័ព្ទ រាយការណ៍ ឲ្យទៅខាងជំនាញចុះមកធ្វើការត្រួតពិនិត្យ តែគ្មានជំនាញណាម្នាក់ ចុះមកនោះទេ ជាហេតុឲ្យរថយន្តយីឌុប ដឹកឈើខាងលើ ចរាចរណ៍បានយ៉ាងរលូន ពីចំណុចគោលដៅខាងលើ ទៅដល់ចំណុច ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកបូររិបូរ ខេត្តកំពង់ឆ្នាំង ។
ប្រភពរាយការណ៍ បានឲ្យដឹងថា នៅថ្ងៃទី៧ ខែធ្នូ ដោយឃើញភាព អសកម្ម របស់ជំនាញរដ្ឋបាលព្រៃឈើ រួមទាំងមន្ត្រីបរិស្ថាន នឹងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដែរមានតួនាទីឈជើង ការពារនឹងបង្ក្រាប រាល់បទល្មើសព្រៃឈើ តាមដងផ្លូវគ្មានចំណាត់ការ ទើបក្រុមអ្នកព័ត៌មាន ទូរស័ព្ទ រាយការណ៍ជូនទៅ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន នឹងលោកអភិបាលខេត្តកំពង់ឆ្នាំង ក្រោយមកទើបឃើញ មានកម្លាំងប៉ូលីស នឹងអាវុធហត្ថ រួមទាំងកម្លាំងជំនាញ រដ្ឋបាលព្រៃឈើ បានចុះមកដល់ ធ្វើការឃាត់រថយន្ត នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុង ភូមិ ឃុំ ខាងលើ
ក្នុងនោះ គេសង្កេតឃើញ មានវត្តមាន លោក ហោ តារា ដែរជានាយផ្នែក រដ្ឋបាលព្រៃឈើកំពង់ឆ្នាំងផងដែ។
ប្រភពរាយការណ៍ បានបន្តឲ្យដឹងថា ក្រោយពីមានការឃាត់រថយន្តខាងលើ ក៍មានទូរស័ព្ទអន្តរាគមន៍ មកពីមេៗលើផងដែរ? ក្រោយមកបន្តិច ត្រូវបានកម្លាំងប៉ូលីស នឹងកម្លាំងអាវុធហត្ថ ដកកម្លាំងទៅវិញអស់? នៅតែកម្លាំងរដ្ឋបាលព្រៃឈើតែប៉ុណ្ណោះ នៅពេលនោះគេឃើញតៃកុងឡាន យីឌុបដឹកឈើខាងលើ បានយក ប៉េសេ ១សន្លឹកមកបង្ហាញដល់ជំនាញ ប៉េសេនោះ ចេញដោយលោក ឡាយ វិសិដ្ឋ នឹងលោក ជា ហួត នាយផ្នែករដ្ឋបាលព្រៃឈើវាវែង តែអ្វីដែរគេចាប់ អារម្មណ៍នោះ គេឃើញលោក ហោ តារា នឹងឈ្មួញឈើឈ្មោះទី មានការខ្សឹបខ្សៀវគ្នាស្ងាត់ៗ ខុសប្រក្រតី ធ្វើឲ្យមហាជនសង្ស័យថា ជាការឃុបឃិតគ្នា ជាប្រព័ន្ធ គឺផ្គើនទៅនឹងអនុសាសន៍ របស់រាជរដ្ឋាភិបាល ដែរមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ដែរសម្ដេចតែងតែដាក់ បទបញ្ជា ឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដកខ្លួនចេញជាបន្ទាន់ រាល់ការពាក់ព័ន្ធ ជាមួយបទល្មើស ត្រូវតែទប់ស្កាត់ នឹងបង្ក្រាប ឲ្យខានតែបាន រាល់សកម្មភាព កាប់បំផ្លាញព្រៃឈើ នឹងដឹកជញ្ជូនឈើ ធ្វើជំនួញខុសច្បាប់។
ប្រភពរាយការណ៍ បានបញ្ជាក់ថា រថយន្តយីឌុបដឹកឈើខាងលើ មិនត្រូវបានជំនាញអូសយកទៅដាក់សង្កាត់ ឬផ្នែក ខណ្ឌនោះទេ គឺគេយកទៅដាក់ នៅដេប៉ូឈើមួយកន្លែង ស្ថិតនៅភូមិពោធិ៍ ឃុំសេដ្ឋី ស្រុកសាម គ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានន័យថា ជំនាញគិតបានល្អណាស់ ក្នុងការបង្ក្រាបបទល្មើស គឺជូនរថយន្តដឹកឈើ ដល់គោលដៅស្តុកឈើ របស់ឈ្មួញតែម្ដង? ។
ហើយអ្វីធ្វើឲ្យមហាជន កាន់តែឆ្ងល់ទៀតនោះគឺ ក្រោយពីអូសរថយន្តទៅដល់ ចំណុចខាងលើ នៅថ្ងៃទី៨ ខែធ្នូ ស្រាប់តែលេចចេញ មាន ប៉េសេថ្មី ១សន្លឹកទៀត ចេញដោយ ឡាយ វិសិដ្ឋ នឹងលោក ជា ហួត ដដែរ ដោយក្នុងនោះ បានបញ្ជាក់ថា ជាឈើមានច្បាប់ត្រិមត្រូវ ចេញពីក្រុមហ៊ុនទ្រី ភាព គ្រប់ ក្រោយពីជំនាញធ្វើការវាស់វែង ផទ្ធិផលចេញមក យោងតាមឯកសារ របស់មេព្រៃ បានបញ្ជាក់ថា ឈើនោះមានចំនួន ២៧.៨ម៉ែត្រគូប តែប៉ុណ្ណោះ ។
ទោះយ៉ាណា មតិមហាជមជាច្រើន បាននាំគ្នលើកឡើងថា នេះវាគ្រាន់តែជាការឡប់ប៊ី របស់មេព្រៃនោះទេ ជាការពិឈើនោះ ជាឈើរបស់មេឈ្មួញធំ គ្រាន់តែជ្រក ក្រោមស្លាក របស់ក្រុមហ៊ុនទ្រីភាពតែប៉ុណ្ណោះ ជាការបំភាន់ភ្នែកមហាជន ដើម្បីប្រយោជន៍ នឹងលាភសាក្ការ: ចែកលុយគ្នាដាក់ហោប៉ៅ ធ្វើឲ្យបាត់បង់ថវិកាចំណូពន្ធរដ្ឋ រាប់ពាន់រាប់ម៉ឺនដុល្លារក្នុង១ខែៗ ។/