លោកស៊ុនចាន់ថុលមិនគួមើលរំលងទង្វើលោកព្រុំវិរ: ប្រធានស្ថានីយថ្លឹងរថយន្តកូនដំរីចរិតពើងទ្រូង ប្រព្រឹត្តអំពើពុករលួយ

ចេេញផ្សាយដោយ ៖ អង្គភាព CSN

បន្ទាយមានជ័យ ៖ បច្ចុប្បន្ន ប្រជាពលរដ្ឋ ក៍ដូចមន្ត្រីរាជការ រស់នៅខេត្តបន្ទាយមានជ័យ បាននិយាយតៗគ្នាថា គេនៅមិនទាន់ដឹងទេថា មកទល់បច្ចុប្បន្ន លោក ព្រុំ វិរ: ប្រធានស្ថានីយ ថ្លឹងរថយន្តកូនដំរី ស្ថិតនៅផ្លូវជាតិលេខ៥ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវប៉ាន់ បានប៉ុន្មានពាន់ ប៉ុន្មានម៉ឺនដុល្លារទេ? ក្នុង១ខែៗ ដែរបានមកពីរថយន្តធុនធំៗ គ្រប់ប្រភេទ ផ្ទុកលើសទម្ងន់ ហើយមិនចូលថ្លឹង ជាពិសេស រថយន្តដឹកទំនិញធំៗ ឡានដឹកថ្ម ឡានដឹកខ្សាច់ របស់មេឈ្មួញធំៗ គេមិនដែរឃើញចូកស្ថានីយថ្លឹងម្ដងណាទេ? ឈប់នៅតែខាងក្រៅ ហើយរត់យកលុយមកដាក់ហោប៉ៅ ឲ្យលោក ព្រុំ វិរ: សម្រាប់ថ្លៃបាយទឹក ចាប់ពី ៨ម៉ឺនរៀល? ទៅ១៥ម៉ឺនរៀល? ទៅតាមប្រភេទទំនិញ តិចឬក៍ច្រើន ក្នុង១រថយន្ត ហើយឡើងឡានទៅបាត់។

ប្រភពខាងលើ បានលើកឡើងថា ទោះកន្លងមក មានបទបញ្ជាដាច់ខាតពី ឯឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ នឹងដឹកជញ្ជូនយ៉ាងណា ក៍គេនៅតែមើលឃើញ ភាពធូរលង់ នឹងភាពអសកម្ម របស់លោក ព្រុំ វិរ: ប្រធានស្ថានីយ ថ្លឹងរថយន្តកូនដំរី នៅតែ
ប្រព្រឹត្តអំពើពុករលួយ ថែមទាំងផ្គើន ទៅនឹងបទបញ្ជា របស់ឯកឧត្តម រដ្ឋមន្ត្រី ដដែរ ។

ប្រភពរាយការណ៍ បានឲ្យដឹងថា ដោយសាការបែកធ្លាយ ក្នុងករណីចាប់ឃាត់រថយន្ត ដឹកខ្សាច់១គ្រឿង កាលពីប៉ុន្មានថ្ងៃ កន្លងមកថ្មីៗនេះ ទើបលេចឬមកដល់ដៃអ្នកព័ត៌មាន ជាហូហែរឲ្យដឹងថា លោក ព្រុំ វិរ: បានបញ្ជាឲ្យមន្ត្រីកក្រោយឱវាទរបស់ខ្លួន ចាប់រថយន្តដឹកខ្សាច់១គ្រឿង ដោយបញ្ជាឲ្យម្ចាស់រថយន្ត ទាំង២នាក់ប្រពន្ធ បង់លុយ ចំនួន១៥លានរៀល? ជាថ្នូការដោះលែង ឲ្យយករថយន្តចេញទៅវិញ?។

តាមសម្ដី ពីម្ចាស់អាជីវកម្មដឹកខ្សាច់ បានលើកឡើងឲ្យដឹងថា ខាងស្ថានីយថ្លឹងរថយន្តកូនដំរី គ្រប់គ្រងដោយលោក ព្រុំ វិរ: ធ្វើការផាកពិន័យ មកលើរថយន្តរបស់គាត់ រហូតដល់១៥លានរៀល ហាក់ដូចគ្មានភាព យុត្តិធម៌ ទាល់តែសោះចំពោះគាត់ ព្រោះថា រថយន្ត របស់គាត់ ត្រូវបានខាងស្ថានីយ ឃាត់ទុកនៅទីនោះ ចំនួន២យប់ ហើយរូបគាត់ ក៍បាននៅទីនោះទាំង២យប់ផងដែរ រាល់សកម្មភាព នឹងទង្វើរបស់មន្ត្រីស្ថានីយ ថ្លឹងរថយន្ត គឺគាត់បានមើលឃើញទាំងអស់ គឺមានតែឈ្មោះថា កន្លែងថ្លឹងរថយន្តនោះទេ តែការពិត រថយន្តធំៗគ្រប់ប្រទេភ ដែរផ្ទុកទំនិញលើសច្បាប់កំណត់ ក្នុង១យប់ៗ មិនក្រោមពី៤០ ទៅ៥០គ្រឿងនោះទេ ដែរមិនត្រូវបានចូលថ្លឹង ឃើញតែរត់យកលុយមកបង់ រួចឡើងរថយន្តទៅបាត់។

ប្រភពខាងលើ បានបន្តថា កន្លែងស្ថានីយ១នេះ ធ្លាប់ធ្វើអញ្ចងកើតឡើង ជាច្រើនដងមកហើយ តែគ្មានអ្នកហ៊ាននិយាយ ទើបតែពេលនេះ ត្រូវតែនិយាយ ដើម្បីឲ្យអស់លោកប្រធានមន្ទីរ ខេត្តបន្ទាយមានជ័យ ដឹងនូវទង្វើរបស់លោក ព្រុំ វិរ: ប្រធានស្ថានីយ បាននឹងកពំពុង ប្រព្រឹត្ត អំពើពុករលួយពេញបន្ទុក ឬមួយលោកប្រធាន
មន្ទីរ ដឹងរឿងនេះដែរ តែលោកធ្វើមិនដឹង បើកដៃឲ្យ ព្រុំ វិរ: ប្រព្រឹត្តអំពើពុករលួយ ស្រេចតាមអំពើចិត្ត ប្រមូលលុយដាក់ហោប៉ៅ ចែកគ្នាធ្វើមានបាន យ៉ាងត្រជាក់ថ្លើម។

គួបញ្ជាក់ផងដែរថា ពាក់ព័ន្ធករណីខាងលើ អ្នកយកព័ត៌មាន បានទូរស័ព្ទ ទៅលោក ព្រុំ វិរ: ប្រធានស្ថានីយថ្លឹងរថយន្ត ខាងលើផងដែរ ដើម្បីសុំការពន្យល់បកស្រាយ ជុំវិញករណីខាងលើនេះ លោក ព្រុំ វិរ: បានឲ្យដឹងថា រឿងនេះត្រូវបានធ្វើការផាកពិន័យ ចប់សព្វគ្រប់អស់
ហើយ បើចង់ផ្សាយអីផ្សាយទៅ និយាយបានប៉ណ្ណឹង បិទទូរស័ព្ទបាត់ ទង្វើ ព្រុំ វិរ: ប្រធានស្ថានីយថ្លឹងរថយន្ត ធ្វើបែបននេះ មិនគួអង្គភាពប្រឆាំងអំពើពុករលួយ មើលរំលងរូបគាត់ទេ គួតែចាត់មន្ត្រីដាក់ការសើបអង្កេតជាបន្ទាន់ ជាពិសេស គួតែ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការនឹងដឹកជញ្ជូន ហៅរូបគាត់ទៅងូត
ទឹក ដុះក្អែល នឹងឆ្លុះកញចក់ ចេញម្ដងទៅ កំទុកឲ្យក្អែលកាន់តែរឹតរួត កាន់តែខ្លាំង នាំឲ្យកើតជំងឺឆ្លងដល់គេ ដែរខំប្រឹងងូតទឹកសម្អាតខ្លួន នឹងអាចធ្វើឲ្យបាត់បង់ សន្លឹកឆ្នោត របស់គណបក្ស ប្រជាជនកម្ពុជា ទៀតផង៕ ដោយអ្នកប្រម៉ាញ់ នូវមានចេញផ្សាយជាបន្តបន្ទាប់ទៀត

 

img_20161211_063643 img_20161211_062406 img_20161210_135708

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author