ចេញផ្សាយដោយ អង្គភាព CSN
ខេត្តកំពង់ឆ្នាំង ៖ រថយន្តយីឌុប មួយគ្រឿង ដឹកឈើប្រភេទរាជថ្កុល ពេញស្មើទ្រុងលើ ចេញពីខេត្ត ពោធិ៍សាត់ ឆ្លងកាត់ ខេត្តកំពង់ឆ្នាំង បម្រុងយកទៅប្រទេសវៀតណាម ត្រូវបានប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ស្ទាក់ចាប់បាន កាលពីវេលាម៉ោង២ នឹង២៥នាទី រំលងអធ្រាត ឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ នៅចំណុចភ្នំដើមផ្កា ស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នឹងបានបញ្ជូន មកកាន់មន្ទីរកសិកម្មខេត្តផងដែរ។
ករណីឃាត់រថយន្ត ខាងលើនេះ ប្រភពបានបង្ហើបថា៖ ធ្វើឡើងដោយ ប្រធានមន្ទីរកសិកម្មខេត្ត ដឹកនាំអនុប្រធាន១រូប និងកូនចៅរបស់មន្ទីរសិកម្មខេត្តម្នាក់ គេមិនបានឃើញសមត្ថកិច្ច ដូចជា ប៉េអ៊ឺម ប៉ូលីស និងមន្ត្រីព្រៃឈើចូលរួមឡើយ ។ ការឃាត់រថយន្តដឹកឈើដ៍ធំនេះ ត្រូវបានគេគិតថា ប្រហែលជាប្រធានមន្ទីរមិនបានប្រាប់ទៅសមត្ថកិច្ច ទាំងអស់នោះ ដើម្បីសហការ ឫក៍ប្រធានមន្ទីរ ធ្វើការទំនាក់ទំនង ដើម្បីឲ្យជួយសហការដែរ តែគេមិនមក ប្រហែលជា សមត្ថកិច្ចទាំងនោះ ត្រូវបានគេដាក់ខែឲ្យ រួចអស់ទៅហើយ? ។
ប្រភពបានបង្ហើបអោយដឹងថា? រថយន្តដឹកឈើខាងលើជារបស់ឈ្មួញឈើម្នាក់ ឈ្មោះ ចែផល្លឺ ដោយក្រុមរបស់គេឈ្មោះ ងូវ ទី ជាជនជាតិវៀតណាម ហើយក៍ជាមនុស្ស ដែលស្និទ្ធបំផុត របស់លោក ម៉ៅ ធនិន ចៅហ្វាវខេត្ត ពោធិ៍សាត់? ។ ហើយត្រូវបានគេបានសង្កេតឃើញផងដែរថា? កន្លងមក រថយន្តដឹកឈើប្រណិត ដែលចេញពីខេត្តពោធិ៍សាត់ ជាពិសេស ឈើរបស់មេឈ្មួញ ឈ្មោះ ង៉ូវ ទី និងឈ្មោះ ចែផល្លឺ នេះតែម្តង ដែលបានដឹកចេញពីស្រុកវាលវែង ជ្រកក្រោមផ្លាក ក្រុម ហ៊ុន លោកឧញ៉ាទ្រី ភាព។
ប្រភពបានបញ្ជាក់ថា មេឈ្មួញឈើ ឈ្មោះ ង៉ូវ ទី រស់នៅភូមិត្រពាំងជង ឃុំស្នាមព្រះ ស្រុកបាកាន និងឈ្មោះ ចែផល្លីរស់នៅបឹងខ្នា ស្រុកបាកានដូចគ្នា ជាឈ្មួញឈើដុះស្លែ និងធំជាងគេក្នុងខេត្តពោធិសាត់ បានធ្វើសកម្មភាព ដឹកជញ្ជួនឈើ មិនញញើត ដោយគេឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ ស៊ីសសុះគ្នា ជាមួយអាជ្ញាធរខេត្តនិងមន្រ្តីជំនាញ រៀបចំឯកសារ អោយទៅជាឈើមានច្បាប់ដោយយក ប៉េ សេ ( PC ) ក្លែងក្លាយ? មកជំនួស ដោយបាន ឆ្លងកាត់ស្នាក់ការ រដ្ឋបាលព្រៃឈើ ជាច្រើនកន្លែង និងមន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធជាច្រើន តាំងពីខេត្តពោធិ៍សាត់ មករហូតដល់ប្រទេសវៀតណាម៕
ទោះយ៉ាងណា ជំវិញការលើកឡើងខាងលើ អង្គភាព CSN មិនមានការបកស្រាយបំភ្លឺ ណាមួយពីលោក ម៉ៅ ធនិន អភិបាលខេត្តទេ អង្គភាពយើងរងចាំ ការបកស្រាយបំភ្លឺពេលក្រោយ បើរឿងនេះ ដូចជាការលើកឡើង ខាងលើពិតមែននោះ លោក ម៉ៅ ធនិន ធ្វើឲ្យសម្ដេច ហ៊ុន សែន អស់សង្ឃឹមហើយ ហាក់ដូចជាកំពុង ព្យយាមបំផ្លាញសន្លឹកឆ្នោត គណបក្សប្រជាជន កម្ពុជា ផងដែរ។/ ដោយអ្នក ប្រម៉ាញ់ 097 777 6000