លោកឆែសុធាមេសាខាគយបន្ទាយមានជ័យអាងខ្នង លោកគុណញឹមបើកដៃឲ្យមន្ត្រីក្រោមឱវាទប្រព្រឹក៊ត្តអំពើ ពុករលួយដាក់កុងត្រូជជុះគាបជម្រិតអ្នករត់តាក់ស៊ីដឹកទំនិញ

ចេឍញផ្សាយដោយ អង្គភាព CSN

បន្ទាយមានជ័យ ៖ ការនិយាយតៗគ្នា ពីអ្នករត់តាក់ស៊ី នឹងអ្នកបើករថយន្តឈ្នួល ដឹកជញ្ជូនទំនិញ ពីច្រកប៉ោយប៉ែត មកខេត្តបន្ទាយមានជ័យ នឹងខេត្តសៀមរាប បានឲ្យដឹងថា៖ មន្ត្រីគយដាក់កុងត្រូជជុះ នៅចំណុចផ្លូវ៥០ ស្ថិតក្នុងភូមិកូនដំរី ក្រុងប៉ោយប៉ែត កំពុងប្រព្រឹត្តអំពើពុករលួយ? ជំរិតយកលុយពីពួកគាត់ តាមអំពើចិត្ត មន្ត្រីគយប្រចាំកុងត្រូជជុះនេះ ឲ្យក្រុមពួកគាត់អ្នករត់តាក់ស៊ី នឹងអ្នកបើករថយន្តដឹកទំនិញ បង់លុយពី១ខែ ១៥០ដុល្លារ ទៅ២០០ដុល្លារ? ដោយពុំមានវិក្កយបត្រត្រិមត្រូវឡើយ?។

ប្រភពខាងលើបានបន្តថា៖ ប្រសិនបើអ្នករត់តាក់ស៊ី និងអ្នកបើករថយន្តដឹកទំនិញ ពុំមានទំនាក់ទំនង ជាមុនជាមួយមន្ត្រីគយ ដែលឈរជើងនៅកុងត្រូលជជុះចំណុចផ្លូវ៥០ ភូមិកូនដំរីទេនោះ ប្រាកដជាត្រូវប្រឈមនឹងការដេញបង្ក្រាប?។ បើតាមមន្ត្រីគយ ក្នុងខេត្តបន្ទាយមានជ័យ បានខ្សឹបឲ្យដឹងថា៖ ក្រោយពេល លោក ឆែ សុធា មកកាន់តំណែង ជាប្រធានសាខាគយ ខេត្តបន្ទាយមានជ័យរួចមក លោក ឆែ សុធា និងបក្ខពួកមួយក្ដាប់តូច កំពុងសប្បាយប្រមូលលុយ តាមរបៀបពុករលួយ យ៉ាងម៉ាសប្បាយ ។

បញ្ហានេះហើយ ដែលមន្ត្រីខ្សឹបលើកឡើង ស្នើសុំទៅលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនត្រូវមើលរំលង នូវទង្វើមិនប្រក្រតីប្រព្រឹត្តអំពើពុករលួយ របស់លោក ឆែ សុធា និងបក្ខពួកក្នុងការបើកដៃ ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែៗនោះទេ។

ជាងនេះទៅទៀត តាមមន្ត្រីគយតូចតាចនៅខេត្តបន្ទាយមានជ័យ បានទម្លាយឲ្យដឹងទៀតថា? ការដែលលោក ឆែ សុធា ប្រធានសាខាគយខេត្តបន្ទាយមានជ័យហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត គឺដោយសារអាងមានខ្សែអំណាច ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ជាបង្អែកដ៏រឹងមាំផង ទើបបានជាជននេះ គ្រាន់តែបានកាន់តំណែងភ្លាម ក៏ចាប់ផ្តើមធ្វើព្យុះធ្វើភ្លៀង គាបកជម្រឹតក្រុមឈ្មួញយ៉ាងល្បីរន្ទឺរ ពេញខេត្តបន្ទាយមានជ័យ ទាំងមូលភ្លាមដែល គួរអោយថ្នាក់ដឹកនាំគយ ស្ញើចសរសើរបំផុត មិនគួរភ្លេចចេញប័ណ្ណសរសើរគាត់នោះទេ។

មិនតែប៉ុណ្ណោះ បើតាមការបង្ហើបពីមន្ត្រីគយ ដែលស្អប់ខ្ពើមអំពើពុករលួយ របស់លោក ឆែ សុធា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ ថ្មីៗ និង បក្ខពួកបានឲ្យដឹងទៀតថា៖ សម្រាប់រថយន្តក្រុងដែលមានដឹកទំនិញគេចពន្ធហូរហែរ និង ទំនិញបង់ពន្ធមិនគ្រប់ ត្រូវបង់លុយឲ្យមនុស្សរបស់ លោក ឆែ សុធា និងបក្ខពួកក្នុង១ខែចាប់ពី៥០០ដុល្លារ ទៅ១០០០ដុល្លារ។

ចំណែកឈ្មួញធំៗមួយចំនួន ដែលរកស៊ីនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់ធំៗភាគច្រើន ម៉ូយចាស់របស់មេគយអតីតះ ថោង សុខាំភូ គឺសុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ឆែ សុធា ដែលមានការផ្ដាំផ្ញើរបន្ដ ពីបក្ខពួកគយចាស់ទើបបានជារចនាសម្ព័ន្ធអ្វីៗ អាចប្រព្រឹត្តទៅដោយរលូនក្រោមឃ្លាករបស់លោក ឆែ សុធា យ៉ាងរលូនដោយគ្មានការទប់ស្កាត់ទាល់តែសោះ រហូតទាល់តែបែកធ្លាយថា៖ជិះសេះលែងដៃ ជាមួយឈ្មួញទំនិញគេចពន្ធ និងក្រុមឈ្មួញបង់ពន្ធមិនគ្រប់ ស្ទើតែគ្រប់រូបភាព។

ព័ត៌មានទម្លាយពីឈ្មួញ ដែលរកស៊ីដឹកទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ ក្នុងទ្រង់ទ្រាយធំ តែងតែធ្វើការសម្របសម្រួល ជាមួយលោក ឆែ សុធា ទាំងអស់ដោយផ្ញើរូបភាពរថយន្ត និងលេខរថយន្ត តាមហ្វេសប៊ុកដើម្បីចៀសផុតពីការរំខាន ឫបង្ក្រាបដែលជាអាទ៌នាំអោយបែកការ។

ប្រភពដែលស្និទ្ធនឹងលោក ឆែ សុធា ដ៏ដែលក៏បានឲ្យដឹងដែរថា លុយដែលឈ្មួញរកស៊ី នាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ គឺគេមិនយកលុយទៅបង់ឲ្យលោក ឆែ សុធា ដល់ស្នាក់ការសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យនោះទេ។

ផ្ទុយទៅវិញ ឈ្មួញទាំងនោះផ្ញើលុយឲ្យលោក ឆែ សុធា តាមវីង គ្រប់ចំនួន រហូតដល់ឈ្មួញមួយចំនួន និយាយលេងបន្លំមែនថា សម័យនេះមិនបាច់បង់លុយដល់ការិយាល័យគយតទៅទៀតទេ គឺជាសម័យបង់ពន្ធតាមវីងហេស៎ដែលករណីនេះសុវត្ថភាពបំផុត សូម្បីតែអង្គភាពប្រឆាំងអំពើពុករលួយ ក៏មិនអាចតាមទាន់សកម្មភាព ល្មើសច្បាប់របស់មេគយ ឆែ សុធា ទាន់ទេ។

ពាក់ព័ន្ធនឹងភាពអសកម្មនេះ ក៏មានការលើកឡើងពីក្រុមមន្ត្រីគយ ចំណុះអង្គភាពស្នើសុំអោយ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញជាបន្ទាន់ផង ព្រោះថា តាមសកម្មភាព៖ លោក ឆែ សុធា កំពង់តែជិះសេះលែងដៃគាបសង្កត់យ៉ាងខ្លាំងដៃ ទៅលើក្រុមអ្នករត់តាក់ស៊ី និងអ្នកបើករថយន្តដឹកទំនិញ បន្តិចបន្តួចនោះ មិនធម្មតាទេ ហើយបែរជាបើកដៃព្រលែងជាមួយក្រុមហ៊ុនធំលោតឆ័ត្រគេចពន្ធយ៉ាងពេញបន្ទុក!៕

ទោះយ៉ាងណា ការលើកឡើងខាងលើ អង្គភាព CSN មិនទាន់បានទទួល ការបកស្រាយបំភ្លឺណាមួយពី លោក ឆែ សុធា មេសាខាគយនៅឡើទេ អង្គភាពយើង រងចាំការបកស្រាយនៅពេលក្រោយ ។/ ដោយអ្នក ប្រម៉ាញ់ 097 777 6000

 

img_20161214_084601

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author