លោកនាងសុខុមប្រធានការិយាល័យគយច្រកបាក់ដៃ ពុករលួយឃុបឃិតបើកដៃឲ្យឈ្មួញនាំទំនិញចូលគ្រប់ប្រភេទ ដោយបង់ពន្ធមិនគ្រប់នឹងមិនបង់ពន្ធកើបប្រមូលលុយដាក់ហោប៉ៅ

ខេត្តតាកែវ ៖ ប្រភពប្រជាពលរដ្ឋ នឹងមន្ត្រីតូចតាច បានលើកឡើងថា បច្ចុប្បន្ន គេសង្កេតឃើញមានទូកប៉ុកចាយ នឹងកប៉ាល់ធំៗ ចំណុះរាប់តោន បានដឹកទំនិញ ខុសច្បាប់ និងបង់ពន្ធមិនគ្រប់? មកពីប្រទេសវៀតណាម ចូលតាមច្រកទ្វារដែនទឹក ព្រែកបាក់ដៃ ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ យ៉ាងប្រសេចប្រសាច គេមិនដែលឃើញ លោក នាង សុខុម ប្រធានការិយាល័យគយ និងរដា្ឋករ ច្រកបាក់ដៃ ធ្វើការត្រួតពិនិត្យ ឬបង្ក្រាប យកស្នាដៃបង្អួតថ្នាក់លើ ម្តងណាឡើយ នាំឲ្យមានការសង្ស័យថា ការហូរចូលទំនិញ បង់ពន្ធមិនគ្រប់ គឺជាប្រភពចំណូល មិនចេះរីងស្ងួត របស់មន្ត្រីគយ និងសមត្ថកិច្ចពាក់ព័ន្ធ ច្រើនឆ្នាំមកហើយ។

អាជីវករ និងអ្នកជំនួញតូចតាច បានឲ្យដឹងថា នៅច្រកបាក់ដៃ ឈ្មួញធំៗ នាំចូលទំនិញ តាមទូកប៉ុកចាយដែលមានចំណុះ រាប់សិបតោន ក្នុងទូក ១គ្រឿង ចូលចតក្នុងស្រុកអង្គរបុរី។ ទំនិញគេចពន្ធទាំងនោះ មានដូចជា ប្រេងសាំង គ្រឿងទេស ទំនិញចាប់ហួយ គ្រឿងកំប៉ុង មេស្រា ម្សៅមី គ្រឿងម៉ាស៊ីន គ្រឿងបន្លាស់រថយន្ត គ្រឿងសំណង់ ដែក និងត្រីជាដើម។

ប្រភពបានខ្សិបខ្សៀវថា ការនាំចូលទំនិញ តាមច្រកបាក់ដៃ ឈ្មួញបង់ពន្ធមិនដល់ ៣០ភាគរយផងទេ? ហើយទំនិញខ្លះ គេចពន្ធទាំងស្រុងតែម្តង? ដោយឈ្មួញគ្រាន់តែ បង់លុយ ឲ្យជំនាញគយ តាមការព្រមព្រៀងគ្នា?។

ប្រភពបានឲ្យដឹងថា ឈ្មួញរកស៊ីនាំចូលដែក បង់ពន្ធមិនគ្រប់ ប្រចាំច្រកបាក់ដៃ គឺលោកវរសេនីយ៍ឯក អេង ឃាង មេបញ្ជាការ វរសេនាតូចលេខ៣០១ ការពារព្រំដែនគោក ហើយការរកស៊ី ដឹកដែករបស់ លោក អេង ឃាង គឺនាំចូលពី ប្រទេសវៀតណាម តាមច្រកបាក់ដៃ ស្រុកអង្គរបុរី រាប់សិបឆ្នាំមកហើយ? ដោយមានការឃុបឃិត ជាមួយមន្ដ្រីខិលខួច និងជំនាញគយ នៅច្រកព្រំដែននោះ? ដោយបង់ពន្ធនាំចូលមិនគ្រប់ និងដឹកយកទៅដាក់ឃ្លាំង នៅភ្នំពេញ ប្រើប្រាស់រថយន្តយីឌុប ផ្ទុកលើសទម្ងន់ បំផ្លាញផ្លូវជាតិលេខ២ ច្រើនឆ្នាំមកហើយ គ្មាននរណា ហ៊ានប៉ះពាល់នោះទេ?។

អាជីវករតូចតាចមួយចំនួន ដែលនាំទំនិញ ចូលតាមច្រកបាក់ដៃ បានឲ្យដឹងថា សមត្ថកិច្ចគយ ប្រចាំច្រកនេះបានគាបសង្កត់ ជំរិតយកលុយពីពួកគាត់ តាមអំពើចិត្ត ដោយពុំមាន ការយោគយល់ឡើយ?។ ផ្ទុយទៅវិញ មេគយច្រកបាក់ដៃ បានឃុបឃិតឲ្យឈ្មួញធំៗ នាំទំនិញគេចពន្ធ ចូលតាមទូក ដែលមានចំណុះ រាប់សិបតោន ធ្វើឲ្យរដ្ឋ ខាតបង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែៗ? ។ ដូច្នេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ គួរពិនិត្យមើលករណី ឈ្មួញនាំចូលទំនិញគេចពន្ធ តាមច្រកបាក់ដៃ ស្រុកអង្គរបុរី ឡើងវិញផង ដើម្បីកុំឲ្យរដ្ឋខាតបង់ ចំណូលពន្ធ តទៅទៀត។

ដោយឡែក កម្លាំងគយចល័ត របស់អគ្គនាយកដ្ឋាន ធ្លាប់បង្ក្រាបចាប់ឃាត់ រថយន្តដឹកទំនិញមិនប្រក្រតី របស់ក្រុមឈ្មួញ ដែលនាំចូលតាមច្រកបាក់ដៃ ជាញឹកញាប់ ដើម្បីធ្វើការត្រួតពិនិត្យ និងតម្រូវឲ្យបង់ពន្ធតាមច្បាប់ ប៉ុន្តែមន្ត្រីគយពុករលួយ ដែលឃុបឃិតឲ្យឈ្មួញ នាំចូលទំនិញ បង់ពន្ធមិនគ្រប់ មិនដែលមានទោសពៃរ៍ ឬត្រូវបានដាក់ពិន័យ ម្តងណាឡើយ។

ពាក់ព័ន្ធករណីខាងលើ មន្ត្រីសមត្ថកិច្ច ការពារព្រុំដែនទឺក មិនពេញចិត្តនូវកាពូករលួយ បានលូចខ្សឹបឲ្យដឹងថា ជំនាញគយ និងសមត្ថកិច្ច ប្រចាំច្រកបាក់ដៃ ក៏ធ្លាក់បានសើមមាត់ ពីការនាំចេញឈើប្រណីត និងសត្វព្រៃ ទៅប្រទេសវៀតណាម គួរឲ្យកត់សម្កាល់ផងដែរ? ហើយឈ្មួញធំៗ ដែលរកស៊ីដឹកទំនិញ តាមច្រកនេះ សុទ្ធតែស្គាល់ចិត្ត និងចេះចែករំលែក ផលប្រយោជន៍ ឲ្យមន្ត្រីគយ ទើបអ្វីៗ អាចដំណើរការ ដោយរលូន?។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើ ក្នុងករណីលំហូទំនិញបង់ពន្ធមិនគ្រប់ នឹងទំនិញមិនបង់ពន្ធ អង្គភាព CSN ពុំមានការបកស្រាយបំភ្លឺណាមួយ ពីលោកនាង សុខុម ប្រធានការិយាល័យគយ នឹងរដ្ឋករ ច្រកបាក់ដៃ នឹងលោក វរសេនីយ៍ឯក អេង ឃាង មេបញ្ជាកា វរសេនាតូចលេខ៣០១ទេ ព្រោះគ្នាមលេខធ្វើការទំនាក់ទំនង អង្គភាពយើង រង់ចាំការបកស្រាយ នៅពេលក្រោយ ការិយាល័ធ្វើការទំនាក់ទំនង 078 55 11 12 / 097 777 6000 ៕ ដោយអ្នក ប្រម៉ាញ់

 

img_2016-12-15_10-45-16 img_2016-12-15_10-20-36 img_2016-12-15_10-19-10

dav
dav

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author