បាតុភូត​ចំឡែក​ “ចន្រ្ទគ្រាស” មាន​ឈ្មោះ​ “Selenelion” ដ៏​កម្រ​នឹង​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា

ទាំងអ្នកសង្កេតការណ៏ពត៌មានអន្តរជាតិ ទាំងអ្នកផ្នែកខាងតារាសាស្រ្ត​កំពុង​តែ​ជ្រួល​ច្របល់​ជា​មួយ​នឹង​ហេតុការណ៍​ ដែល​កម្រ​កើត​បំផុត​នៅ​លើ​ពិភពលោក ​ហើយ​ហេតុការណ៍​ដ៏​កម្រ​នេះ​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ពុធ​ ទី8 ខែ​តុលា​ ក្នុង​សប្តាហ៍​នេះ​តែ​ម្តង។

    ហេតុការណ៏ដែលនឹងកើតមានឡើងនៅថ្ងៃពុធនេះដែល គេបានហៅថា “ចន្រ្ទគ្រាស” ​និង​ហៅ​បែប​ខ្មែរ​ម៉្យាង​ថា​ “រាហ៊ូ​ចាប់​ចន្ទ” ហើយ​ឈ្មោះ ​ចន្រ្ទ​គ្រាស​នេះ​ជា​ភាសា​ឡាតាំង​ថា​ “Selenelion” ព្រោះ​វា​មិន​ដូច​ការ​កើត​ឡើង​នៃ​ចន្ទ្រគ្រាស​ផ្សេង​ៗ​ឡើយ​ ព្រោះ​កាល​ពី​មុន​ “Selenelion” ក៏​ធ្លាប់​បាន​កើត​ឡើង​ម្តង​ដែល​ ប៉ុន្តែ​កាល​ពី​ 25​ ឆ្នាំ​មុន​ឯណោះ​ នៅ​ឆ្នាំ​ 1989​ ក្នុង​ខែ​សីហា​ ទើប​បាន​ជា​អ្នក​វិភាគ​និយាយ​ថា​វា​ពិត​ជា​កម្រ​ នឹង​បាន​ឃើញ​ខ្លាំង​ណាស់។

សំរាប់អភូតហេតុនេះនឹងកើតឡើងមុនព្រះចន្ទលិចប្រមាណ 30 ទៅ 45 នាទី សំរាប់​ប្រទេស​ប៉ែក​ខាង​អឺរ៉ុប​ និង​តំបន់​មួយ​ចំនួន​នឹង​កើត​ឡើង​នៅ​ចន្លោះ​ម៉ោង​ 3:15 នាទី​រសៀល​ ដល់​ម៉ោង​ 8:34 នាទីយប់ (គិត​ជា​ម៉ោង​ក្នុង​ប្រទេស​កម្ពុជា)​ ចំនែក​ឯ​ប្រទេស​កម្ពុជា​ ចន្រ្ទគ្រាស នេះ​អាច​នឹង​កើត​ឡើង​នៅ​ចន្លោះ​ម៉ោង​ 5:45 នាទីល្ងាច ដល់​ម៉ោង​ 7:30 នាទី​យប់​ ហើយ​តាម​ការ​ព្យាករណ៍​ព្រះចន្ទ​អាច​ងងឹត​បំផុត​នៅ​ម៉ោង​ 5:54 នាទី​ល្ងាច​ ដោយ​សារ​តែ​ព្រះចន្ទ​នេះ​មាន​ការ​គ្រប​ដណ្តប់​លើ​ប្រទេស​មួយ​ចំនួន​ធំ​ ទើប​បាន​ជា​ការ​មើល​ឃើញ​ និង​ការ​រំកិល​របស់​ចន្រ្ទគ្រាស​មាន​ស្ថាន​ភាព​ខុស​គ្នា ​និង​ម៉ោង​ខុសគ្នា​បែប​នេះ។

1

បំណងល្អ ៖

  • សូមកុំឲ្យស្ត្រីដែលមានផ្ទៃគត៌សម្លឹងមើលចំចន្រ្ទគ្រាស ឬ​នៅ​ក្រោម​ចន្រ្ទ​គ្រាស​ផ្ទាល់​ (អាច​ចូល​ក្នុង​ផ្ទះ​ដើម្បី​ជៀសវាង​ការ​ប៉ះ​ពាល់​ដល់​គត៌)
  • សូមកុំព្យាយាមមើលដោយភ្នែកអ្នកផ្ទាល់់ចំ​ចន្រ្ទគ្រាស​ក្នុង​រយៈ​ ពេល​យូរ​ (ជំនួស​ដោយ​ការ​ពាក់​វែន​តា​ខ្មៅ​នៅ​ពេល​ដែល​មើល​ចំ​ចន្ទ្រ​គ្រាស)

សំរាប់អ្នកដែលចូលចិត្តមើលផ្កាយ ច្បាស់ជាមានភាពរីករាយ ហើយមើលទៅ ដោយសារ​តែ​ពួក​គេ​អាច​ថត​យក​រូប​ភាព​ដែល​កម្រ​រក​បាន​ ដែល​មិន​ងាយ​នឹង​កើត​មាន​ក្នុង​រយៈ​រាប់​ឆ្នាំ​ ទើប​អាច​កើត​អភូតហេតុ​ម្តង​ ដូច​នេះ​សូម​កុំ​រំលង​ឲ្យ​សោះ​ មិត្ត​អ្នក​អាន​អាច​ត្រៀម​ខ្លួន​ ជា​មួយ​នឹង​ម៉ាស៊ីន​ឌីជីថល​ទំនើប​ សំរាប់​ថត​យក​រូបភាព​ ហើយ​សូម​កុំភ្លេច​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម​ផង។

2

ប្រភពៈ Discovery News  

ដកស្រង់ពី៖ cambo-report

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author