បែកធ្លាយរឿងមេឈ្មួញឈើដុះស្លែគង់ក្រឹងយកឈ្មោះ ឧបកនាយករដ្ឋមន្ត្រីទៀបាញ់ទៅប្រើក្នុងការឈូសឆាយ ដីព្រៃធ្វើផ្លូវដឹកឈើទៅលក់នៅយួន

ចេញផ្សាយដោយ ៖ អង្គភាព CSN

ខេត្តក្រចេះ ៖ មិនយូឆាប់ មានការបែកធ្លាយព័ត៌មានករណីមេឈ្មួញឈើប្រណិតដដុះស្លែ ដ៍ល្បីឈ្មោះ គង់ ក្រឹង បានយកអំណាច ឧបកនាយករដ្ឋមន្ត្រី ទៀ បាញ់ ទៅប្រើប្រាស ក្នុងការឈូសឆាយដីព្រៃ នៅចំណុចឃុំត្រពាំងស្រែ ស្រុក ស្នួល ខេត្តក្រចេះ ឈូសឆាយធ្វើផ្លូវសម្រាប់ដឹកឈើប្រណិត យកទៅលក់នៅស្រុកយួន?តាមច្រក D3 ស្ថិតក្នុងចំណុចភូមិ ជ្រៃ ឃុំ2ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

យោងតាមប្រភពត័ត៌មាន ច្បាស់ការមួយ បានឲ្យដឹងថា? មេឈ្មួញ គង់ ក្រឹង បានធ្វើសកម្មភាពឈូសឆាយដីព្រៃ ខាងលើនេះ យូរមកហើយ ដោយមានសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធគ្រាក់ៗ ជាអ្នកជួយសម្រួលមើលការខុសត្រូវ និងជួយលាក់បាំងដល់ថ្នាក់លើ ដើម្បីមេឈ្មួញ គង់ ក្រឹង មានភាពងាយស្រួល ក្នុងការធ្វើ
សកម្មភាព ដឹកជញ្ជូនឈើប្រណិត យកទៅលក់នៅស្រុកយួន?។

ប្រភពខាងលើបានបន្តទៀតថា? ក្រោយពីមេឈ្មួញ គង់ ក្រឹង បានក្លាយខ្លួនជាមហាសេដ្ឋី ដ៌មហិមារ នៅក្នុងទឹកដីស្រុកស្នួលខេត្តក្រចេះ ទាក់ទងទៅនិងមុខជំនួញឈើប្រណិតនេះផងដែរ? នៅពេលថ្មីៗនេះ គេសង្កេតឃើញ មេឈ្មួញ គង់ ក្រឹង ត្រូវបានគេហៅ ងារជា ឯកឧត្តមៗ ពេញៗមាត់? ហើយគេមិនដឹងថា? មេឈ្មួញ គង់ ក្រឹង ឡើងជាឯកឧត្តម តាមរយះជួយសង្គមជាតិ ឬក៌តាមរយះបំផ្លាញព្រៃឈើនោះទេ?។

បើតាមសេចក្តីរាយការណ៍ ពីឈ្មួញរកស៊ីឈើ ម្នាក់នៅ ខេត្តក្រចេះ បានអោយដឹងថា? កាលពី ពីរខែមុន ក្រុមប៉េអឹម ផ្ទៃប្រទេស របស់ឯកឧត្តម ឧត្តមសេនីលោក សៅ សុខា បានចុះមកដល់ ស្រុកស្នួល ខេត្តក្រចេះ ភ្លាមក៏បាន ឡោមព័ទ្ធ កន្លែងស្តុបឈើ និងផ្ទះរបស់មេឈ្មួញ គង់ ក្រឹង ម្តងរួចមកហើយ តែតាមពិតវាគ្រាន់តែ ជាឆាក
ល្ខោន បំភ័ន្តភ្នែក ប្រជាពលរដ្ឋតែប៉ុណ្ណោះ? ក្រោយមកក៏ត្រូវរូវគ្នាទៅវិញ ហើយក៏ ដកកម្លាំង ចេញទៅវិញដោយមិនបានចាប់ឈើនេះឡើយ រហូតមក ទល់នឹង សព្វថ្ងៃនេះ ។

មេឈ្មួញ គង់ ក្រឹង កំពុងតែធ្វើផ្គរ ធ្វើភ្លៀង ចេញឈើ ប្រណិត រាប់សិបតោន ក្នុងមួយថ្ងៃៗ ដោយមិនខ្លាច សមត្ថកិច្ច ណាទាំងអស់ សូម្បីតែ កម្លាំងផ្ទៃ ប្រទេស កំពុងតែបំពេញ បេសកម្ម នៅលើ ទឹកដីខេត្ត ក្រចេះ សព្វថ្ងៃនេះ ជាបទបញ្ជា របស់ សម្តេចនាយក រដ្ឋមន្ត្រី ដែលជា ប្រមុខ រាជរដ្ឋាភិបាល ក៏ដោយនោះ មេឈ្មួញគង់ ក្រឹង នៅតែមិន ខ្លាចញញើត សូម្បីតែបន្តិច ។

ហេតុផលនេះ មហាជនបានដាក់ការសង្ស័យថា ពួកសមត្ថកិច្ច ទាំងនោះ រួមមាន មេព្រៃ និងប៉េអឹម ផ្ទៃប្រទេស ព្រមទាំង សមត្ថកិច្ច តាមដងផ្លូវ ពីស្រុក ចិត្របុរី រហូតដល់ ស្រុកស្នួល ត្រូវបាន មេឈ្មួញ គង់ ក្រឹង ដាក់ថ្នាំ សណ្តំអស់ទៅហើយ បានជាយក បទបញ្ជា របស់សម្តេច មកធ្វើជា ល្បែងលេង ហើយឃុបឃិត ប្រព្រឹត្តិ បទល្មើស យកលុយ ដាក់ហោប៉ៅ ស្រេចតែ អំពើចិត្ត ដោយហ៊ាន បណ្តោយឲ្យ លោក គង់ ក្រឹង ដែលគ្រាន់តែ ជាអនុវរៈសេនាតូចការពារ ព្រំដែន២០៤ ម្នាក់សោះ ហ៊ានប្រឆាំង បទបញ្ជា របស់សម្តេច បានទៅ តាមអំពើ ចិត្តយ៉ាង ដូច្នេះ ។

ប្រជាពលរដ្ឋ នៅតាមបណ្តោយផ្លូវក្នុង ស្រុកស្នួល កំពុងតែរិះគន់យ៉ាងខ្លាំង ទៅលើសមត្ថកិច្ច ខេត្តក្រចេះ ថាគ្មាន សមត្ថភាព ក្នុងការបង្ក្រាបបទល្មើសព្រៃឈើឡើយ គឺឈរនៅតាមដងផ្លូវចាំតែយកលុយពីបទល្មើសតែប៉ុណ្ណោះ ហើយ រាជរដ្ឋាភិបាល ដែលខំទុក ចិត្តលោក សៅ សុខា ដែលបាន តែងតាំង ជាប្រធាន គណៈកម្មាធិការ ទប់ស្កាត់ បទល្មើស ព្រៃឈើ ត្រូវបាន បរាជ័យ ហើយនៅពេលនេះ តើរាជរដ្ឋាភិបាល គួរតែ ទុកចិត្ត អ្នកណាទៅវិញ បើសូម្បី តែក្រុម បង្ក្រាប បទល្មើស របស់លោក សៅ សុខា ហើយនៅ តែបង្ក្រាប មិនបាន។

មន្ត្រី ថ្នាក់ក្រោម បែរជាព្រងើយកន្តើយ នឹងបទបញ្ជា ជាពិសេស មន្ត្រី ស្រុកស្នួល ខេត្តក្រចេះ នេះតែម្តង តើអង្គភាព ប្រឆាំងអំពើពុករលួយ គួរតែមានវិធានការ ចុះស៊ើប រឿងបទល្មើសព្រៃឈើ របស់មេឈ្មួញ គង់ ក្រឹង នេះទេ? ក្រែងលោ មានមន្ត្រីធំៗ មួយចំនួន នៅពីក្រោយ ខ្នងមេឈ្មួញ គង់ ក្រឹង ដែលជា អនុវរៈ ការពារ ព្រំដែន២០៤ នេះ ។

ខាងសារព័ត៍មានគ្រប់អង្គភាព ក្នុងប្រទេសកម្ពុជា សូមសំណូពរដល់ ព្រះមហាក្សត្រកម្ពុជា និង សម្ដេចតេជោរ ហ៊ុន សែន សូមជួយអន្តរាគមន៏ និងបេីកការសេីបអង្កេត ទៅលើមេឈ្មួញព្រៃឈេីខាងលេីផង ព្រោះថា មេឈ្មួញខាងលើ បានប្រើអំណាច និងទឹកប្រាក់សណ្ដំកងកម្លាំងគ្រប់ស្ថាប័ត្រក្នុងខេត្ត។

ប៉ុន្មានថ្ងៃមុននេះ ក្រុមអ្នកដឹកឈើតាមម៉ូតូអោយមេឈ្មួញ គង់ ក្រឹង បានជួបគ្រោះដោយសារ ប៉ូលីសវរះសេនាតូចលេខ៦១៩ ឃាត់សុំលុយ បណ្ដាលអោយឈើ ធ្លាក់សង្កត់បែកក្បាលស្លាប់ភ្លាមៗ យ៉ាអនោចអធម នេះហើយ ដោយសារតែមេឈ្មួញ គង់ ក្រឹង បានប្រើអំណាចទឹកលុយ ក្នុងការទិញឈើប្រណិត ក្នុងតំលៃថ្លៃទើប ធ្វើអោយប្រជាពលរដ្ឋស្លូតត្រង់ ប្ដូរអាជីពធម្មតាមកដឹកបទល្មើសព្រៃឈើអោយមេឈ្មួញគង់ក្រឹងវិញ។

ពាក់ព័ន្ធនិងករណីខាងលើនេះ អង្គភាព CSN មិនអាចសុំការបកស្រាយបំភ្លឺ ពីមេឈ្មួញ គង់ ក្រឹង បាននោះទេ? ដោយសារគ្នានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺនៅពេលក្រោយ ដោយទំនាក់ទំនងមកការិយាល័យ រាល់ម៉ោងធ្វើការ 078 55 11 12 / 097 777 6000 ។/

 

img_2016-12-15_18-31-48 fb_img_1481801072148 fb_img_1481801231458 img-20161215-wa0088

សូមជួយស៊ែរព័ត៌មាននេះផង: