មណ្ឌលគិរី ៖ មានសេចក្ដីរាយការណ៍ ពាក់ព័នគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តដឹកឈើ របស់ឈ្មួញ បុកនឹងរថយន្តរបស់មន្ត្រីបរិស្ថាន បណ្ដាលឲ្យស្លាប់ម្នាក់ នឹងរបួសធ្ងន់ម្នាក់ហេតុការណ៍នេះ បានកើតឡើងឍ កាលពីវេលាម៉ោង១២នឹង៥០នាទីយប់ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវបំបែកមុខផ្ទះយាយឡូ ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
តាមសម្ដីរបស់លោក ស៊ុន ប៊ុនធឿនអធិកាស្រុកកែវសីមា បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ឈានដល់មានកាស្លាប់មនុស្សម្នាក់ នឹងរបួសម្នាក់នេះ គឺបណ្ដាលមកពី រថយន្ដរបស់មន្ទ្រីបរិស្ថាន ឈ្មោះ ណាក់ បានបើកប្រដេញ ហើយយករថយន្ដរបស់ខ្លួន ស្កាត់រថយ្ន្តដឹកឈើ ទៅពាំងពីមុខរថយន្ដ ទើបបណ្ដាលឲ្យរថយន្តដឹកឈើ ជាន់ហ្វាំងមិនទាន់ កជ្រុលទៅបុកយ៉ាងពេញទំហឹងតែម្ដង បណ្ដាលឲ្យឈើ ដែលនៅក្នុងរថយន្ត បានបុករុញផ្ទុប មកលើតៃកុងឡាន ដឹកឈើ ចំដើមទ្រូងបណ្ដាលឲ្យគាបជាប់ ក្នុងឡានស្លាប់ភ្លាមៗម្នាក់ និងរបួសធ្ងន់ម្នាក់។
លោកបន្តឲ្យដឹងទៀតថា ទី១.ជនរងគ្រោះស្ទើស្លាប់ស្ទើរស់នោះ មានឈ្មោះ ញ៉ាញ់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ជាតៃកុងឡាន ទី២ ឈ្មោះ ប្រុស ភេទប្រុស អាយុ២០ឆ្នាំ ជនជាតយិខ្មែរ ស្លាប់ ជនរងគ្រោះទាំង២ ជាអ្នកស្នាក់នៅបណ្ដោះអាសន្ន ក្នុងស្រុកកែវសីមា ចំណែករថយន្ដ ខូចខាតស្ទើទាំងស្រុង។
បច្ចុប្បន្ន វត្ថុតាងទាំងរថយន្តនឹងឈើ ត្រូវបានសមត្តកិច្ចអូសយកមករក្សាទុក នៅអធិការដ្ឋាននគបាល ស្រុកកែវសីមា រងចាំដោះស្រាយនៅពេលក្រោយ៕