ក្រុមហ៊ុនវែលបាយអូរបំពានច្បាប់ចូលកាប់ឈើ មិនទាន់គ្រប់អាយុនៅតំបន់ព្រៃការពារជម្រកត្វព្រៃស្រែពក? ដោយមានប៉េអឹមខេត្តជាអ្នកកាង?

ចេញផ្សាយដោយ ៖ អង្គភាព CSN ដោយ រស់ សុភា

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ នឹងប្រជាសហគមន៍ បានធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើមន្ត្រីជំនាញ នឹងស្ថាប័នពាក់ព័ន្ធ ក្នុងការឃុបឃិត ឲ្យក្រុមហ៊ុន ( វែលបាយអូរ )ដែលស្ថិតនៅ ក្នុងស្រុកពេជ្រាដា នឹងជនខិលខូច លួចកាប់បំផ្លាញ ព្រៃនៅក្នុងតំបន់ការពារ ជម្រកសត្វព្រៃ នឹងឧទ្យានជាតិស្រែពក ដែលព្រះរាជ្ញក្រឹត្យ ដាក់ឲ្យការពារ ក៍ប៉ុន្តែ ត្រូវជនខឹលខូចចូលកាប់បំផ្លាញ ឈើមិនទាន់គ្រប់អាយុ យកមកអាជ្រាក ធ្វើជាជន្លង់ ម្រេច លក់ឲ្យឈ្មួញ នឹងយលទៅធ្វើចំការ របស់ខ្លួន ។

ប្រជាពលរដ្ឋ នឹងប្រជាសហគមន៍ បានឲ្យដឹងថា ក្រុមហ៊ុន ( វែលបាយ អូរ ) គឺជាក្រុមហ៊ុន ដាំដំណាំ ម្រេច មានទីតាំងនៅ ក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុក ពេ ជ្រាដា រៀងរាល់ថ្ងៃពួកគាត់តែងតែ ឃើញក្រុមហ៊ុននេះបានយករថយន្តកែច្នៃ រថយន្តប៉ាកុង និងត្រាក់ទ័រសណ្តោង រ៉ឺម៉កមិនក្រោមពី ៣០ទៅ ៥០គ្រឿងទេដោយបើកចូលទៅលួចកាប់ឈើ អារជាជន្លង់ម្រេច ដឹកចេញពីព្រៃការពារសត្វព្រៃស្រែពក ។

ប្រជាពលរដ្ឋ នឹងប្រជាសហគមន៍ រស់នៅតំបន់នោះ បានបន្តឲ្យដឹងថា ការដឹកជញ្ជូនជន្លង់ម្រេច គឺដឹកទាំងយប់ទាំងថ្ងៃ មិនដែលឃើញ សមត្ថកិច្ចជុំនាញ ឬស្ថាប័នពាក់ពន្ធ័ ធ្វើការទប់ស្កាត់ នឹងបង្ក្រាបម្តងណាឡើយ សង្ស័យជំនាះទាំងនោះ ត្រូវថ្នាំសណ្ដំរបស់ក្រុមហ៊ុន នឹងជនខិលខូច ទាំងនោះអស់ហើយ ទើបបណ្ដោយឲ្យជនខឹលខូច ចូលកាប់បំផ្លាញយ៉ាអនាធិបតេយ្យ មឹនខ្វល់អំពីសម្បត្តិរដ្ឋទល់តែសោះ។

ប្រភពពីមន្ត្រីរាជការតូចតាច១ចំនួន នៅខេត្តមណ្ឌលគិរីបានលួចខ្សិបឲ្យដឹងថា? ពាក់ព័ន្ធករណីខាងលើនេះ គឺមានមន្ត្រីប៉េអឹម១រូបនៅខេត្ត ( ហៅថា៣៣ ) ជាមេការក្រុុមហ៊ុនខាងលើនេះ ហើយក៍ជាអ្នកកាង? ឲ្យពួកជនខិលខូច ក្នុងការចូកាប់បំផ្លាញឈើ នៅក្នុងតំបន់ព្រៃការពារ ជម្រកសត្វព្រៃ ស្រែពកនេះផងដែរ?។

ពាក់ព័ន្ធករណីនេះ អង្គភាព CSN យើង មិនអាចស្វែងរកការបំភ្លឺ ណាមួយ ពីក្រុមហ៊ុន ដំណាំម្រេច វែលបាយ អូរ បានទេ។ តែ លោក ឌឹម ប៊ុនធឿន នាយកបរិស្ថានស្រែពក បានមានប្រសាសន៍ នៅពេលថ្មីៗនេះថា ការកាប់ឈើជន្លង់ម្រេច របស់ក្រុមហ៊ុនខាងនេះ គឺខុស
ច្បាប់ទាំងស្រុង។ លោកបន្តថា ពួកក្រុមនោះ បានលួចចូលកាប់ក្នុងតំបន់ ខាងក្រោយក្រុមហ៊ុន និងនៅមុខក្រុមហ៊ុន ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃ កន្លងទៅនេះ ខាងលោកចាប់បានមួយគ្រឿងដែរ បច្ចុប្បន្នកំពុងកសាងសំណុំរឿង។

ទោះយ៉ាយណា ប្រជាពលរដ្ឋ នឹងប្រជាសសហគមន៍ បាននាំគ្នាលើកឡើងថា ក្នុងការចាប់ឬបង្ក្រាប មានការចន្លោះប្រហោងជាច្រើន ចូលទៅកាប់ នឹងដឹកជញ្ជូន យ៉ាងអនាធិបតេយ្យ ក្នុង១ថ្ងៃៗ រាប់សិបគ្រឿង តែបង្ក្រាប បានតែមួយចំនួនតូច ឬធ្វើឡើងទៅលើឈ្មួញណា ដែរមិនបានបង់លុយឲ្យប៉ុណ្ណោះ៕ ដោយអ្នក ប្រម៉ាញ់ 097 777 6000

 

img_20161217_164211

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author