ក្រសួងសុខាភិបាលគួតែមានចំណាត់ការជាបន្ទាន់ ទៅលើគ្លីនិកសុខាបញ្ញាក្នុងការព្យាបាលមិនមានជំនាញ ត្រឹមត្រូវបណ្ដាលឲ្យបុរសម្នាក់បានស្លាប់ក្រោយពេលចាក់ថ្នាំ

ចេញផ្សាយដោយ ៖ អង្គភាព CSN

កណ្តាល ៖ មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណ:បុរសម្នាក់បានស្លាប់ នៅក្នុងគ្លីនិក សុខាបញ្ញា កាលពីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញនេះ ក្រោយពីគ្រូពេទ្យ ធ្វើការចាក់ថ្នាំរួច។

ប្រភពពីក្រុមគ្រួសារ ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ទឹម ទូច ភេទប្រុស អាយុ៤៨ឆ្នាំ មានមុខរបរជាកម្មករសំណង់ រស់នៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ មុនពេលកើតហេតុ ជនរងគ្រោះ មានអាការ:ឈឺពោះធម៌ត្តា នៅលេលាម៉ោងប្រហែល០១ ភ្លាមៗនោះកូននឹងប្រពន្ធ បានយកទៅ ពេទ្យ គ្លីនិកសុខាបញ្ញា ក្រុងតាខ្មៅ ខណៈនោះគ្រូពេទ្យ ឲ្យថ្នាំលេប នឹងចាក់ថ្នាំឲ្យជនរងគ្រោះ ស្រាប់តែប៉ុន្មានម៉ោងក្រោយមក ជនរងគ្រោះ បានប្រកាច់ស្លាប់តែម្ដង។

ប្រភពដដែរបានបន្តថា ក្រោយពីជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ ខាងក្រុមគ្រូពេទ្យគ្លីនិចខាងលើប្រញាប់ប្រញ៉ាយករថយន្ដដឹកសពជនរងគ្រោះ ចេញពីគ្លីនិកដោយមិនអោយ ប្រពន្ធនឹងកូន សួរនាំឡើយ។ ក្រោយមកប្រធានគ្លីនិកនោះ បានទៅសុំចរចារជាមួយក្រុមគ្រួសារ ជនរងគ្រោះ ក្នុងបំណងបំបិទ មិនអោយបែកធ្លាយព័ត៌មានចេញមកក្រៅ ឬដឹងដល់សមត្ថកិច្ច។

ប្រភពបានបង្ហើបឲ្យដឹងថា ដោយមានការអង្វពីខាង គ្លីនិកពេក រហូតមកដល់ម៉ោង១៩ និង៣០នាទី ក៍បានត្រូវរ៉ូវគ្នា ក្នុងតំលៃ៨៥០០ដុល្លារ ។ តែមុនប្រគល់លុយខាងគ្លីនិក មានកិច្ចសន្យាច្បាស់លាស់ មិនអោយបែកធ្លាយថា ពេទ្យគ្លីនិក សុខាបញ្ញា ជាអ្នកចាក់ថ្នាំបណ្តាលអោយស្លាប់ឡើយ បើមិនអញ្ចឹងទេ មិនប្រគល់លុយអោយទេ ចង់ធ្វើអ្វីធ្វើទៅ ។

ប្រភពបានបន្តទៀតថា ដោយមានការស្ដាយស្រណោះប្ដីផង នឹងភ័យខ្លាចផង ប្រពន្ធជនរងគ្រោះ និងកូនក៍បានទៅដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគបាល ក្រុងតាខ្មៅ ដើម្បីអោយជួយអន្តរាគមន៍តែម្ដង។

បើតាមប្រភព ពីពលរដ្ឋរស់នៅជិតខាង បានលួចខ្សឹបប្រាប់ អ្នកយកព័ត៌មានយើងថា ករណីនេះ មិនតែម្ដងនេះទេ កើតមានជាច្រើនដងមកហើយ តែមិនដែរឃើញ មន្ទីសុខាភិបាល ឬក្រសួងសុខាភិបាន ធ្វើកាផ្អាកឬក៍បិទនោះទេ ព្រោះឭថា គ្លីនិកមួមនេះ មានខ្នងនៅពីក្រោយជាអ្នកធំ ហើយមានអំណាចផង? ទើបមន្ទីឬក្រសួង មិនហ៊ានរករឿងឡើយ? ចំណែកខាងអធិការកិច្ចក្រសួង ក៍មិនដែលចុះត្រួតពិនិត្យ ដល់គ្លីនិកនេះផងដែរ?។ ដោយអ្នក ប្រម៉ាញ់ 097 777 6000

 

photo_collage12 img-20161217-wa0215 img-20161217-wa0176

សូមជួយស៊ែរព័ត៌មាននេះផង: