មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

មិនគួរឲ្យជឿ! វេជ្ជបណ្ឌិត រកឃើញ សត្វល្អិត រស់នៅ ក្នុងរន្ធត្រចៀក អ្នកជំងឺម្នាក់ (វីដេអូ)

អង់គ្លេស៖ វាគឺជារឿង ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលបុរសម្នាក់ ត្រូវបានគ្រូពេទ្យ រកឃើញថាមាន សត្វល្អិត ម្យ៉ាង មានរូបរាងស្រដៀងនឹង សត្វចង្រិត រស់នៅក្នុងរន្ធត្រចៀករបស់គេ បន្ទាប់ពីគេមាន អារម្មណ៍ថារមាស់ ចំលែកហើយមករកគ្រូពេទ្យ ឲ្យជួយពិនិត្យរកអាការៈជំងឺ។ សត្វល្អិត ដែលរស់នៅ យ៉ាងជ្រៅ ក្នុងរន្ធ ត្រចៀកបុរសខាងលើ មានទំហំប្រមាណ ៧.៦២ សង់ទីម៉ែត្រ។

បន្ទាប់ពីដឹងថាមាន សត្វរស់នៅក្នុង ត្រចៀករបស់បុរសនោះហើយ លោកវេជ្ជបណ្ឌិតក៏បានព្យាយាម ឆ្កឹះសត្វនោះ ចេញពីត្រចៀកបន្តិចម្តងៗ យ៉ាងប្រុងប្រយ័ត្ន ដោយប្រើប្រាស់ដង្កៀបដ៏តូចមួយ ហើយសកម្មភាព នៃការយកសត្វល្អិត របស់លោក វេជ្ជបណ្ឌិតក៏ត្រូវ បានថតជាវីដេអូ បង្ហោះ លើបណ្តាញ អ៊ីនធើណិត ផងដែរ។

លោក Michael Sweet សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ Derby ផ្នែកជីវវិទ្យាសត្វឥតឆ្អឹងខ្នង (invertebrate biology) បានបកស្រាយថា សត្វល្អិតនេះ អាចនឹងបានវារ ចូលក្នុងត្រចៀករបស់មនុស្ស នៅពេលថ្ងៃ ដោយសារតែវាត្រូវការ ស្វែងរកជំរក និងកន្លែងងងឹតដើម្បីលាក់ខ្លួន។ សត្វល្អិត ប្រភេទ នេះគឺជា ជំពូកសត្វចូលចិត្តរស់នៅរំខានដល់គេ ហើយវាមានវត្តមាន នៅពាសពេញ ពិភពលោក វាសំបូរនៅតំបន់ មាន សីតុណ្ណភាពក្តៅល្មម ហើយវាតែងតែ លាក់ខ្លួន នៅពេលថ្ងៃ។

ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកដំបូងនោះទេ ដែលគេប្រទះឃើញសត្វល្អិតរស់នៅក្នុង ត្រចៀករបស់មនុស្សបែបនេះ ពោលគឺកាលពី ខែសីហា កន្លងទៅ បុរសម្នាក់ ត្រូវបានគ្រូពេទ្យរកឃើញ ថាមានសត្វខ្មូត (moth) រស់នៅក្នុងត្រចៀករបស់គាត់ជាង៣ ថ្ងៃ ហើយគាត់ត្រូវបាន គ្រូពេទ្យធ្វើការ វះកាត់ចំណាយពេលជាង ៩០ នាទី ដើម្បីយកវាចេញ។ ហើយកាលពីដើមឆ្នាំ ឯណោះវិញ គ្រូពេទ្យ អូស្ត្រាលី បានរកឃើញថា មានសត្វកន្លាត(ប្រភេទតូច) វារចូលទៅនៅក្នុង ត្រចៀកបុរសម្នាក់ ស្រដៀងគ្នា នឹងករណីទាំង២ ខាងលើដែរ៕

07093140f20eba6e2a96983095591 07093140413f9982c3bb02d099230

សូមទស្សនាវីដេអូ៖

ប្រភព៖ បរទេស

ដកស្រង់ពី៖ ខ្មែរឡូត

Share on Facebook