សាហាវមែនលួចគោទាំងថ្ងៃបរទៅលក់ឲ្យកុងស៊ី ត្រូវបានអ្នកស្រុកឃើញរាយការណ៍មកប៉ូលីស ក្របួចជាប់

ភ្នំពេញ ៖ មុននេះបន្តិច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ពលរដ្ឋប្រទះឃើញ ជនសង្ស័យម្នាក់ ដឹកគោញី១ក្បាល ពីជើងទៅត្បូង ក្នុងគោបំណង ដឹកទៅលក់ឲ្យកន្លែងកុងស៊ី ត្រូវបានអ្នកភូមិម្នាក់ ឈ្មោះ ឌួង សុធី ស្គាល់គោ ក៍មានការភ្ញាក់ផ្អើល បានរាយការណ៍ ទៅឲ្យសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ខែង ឃាត់ខ្លួនមកធ្វើការសាកសួរតែម្ដង។

ជនសង្ស័យក្រោយពីសមត្ថកិច្ច ឃាត់ខ្លួនមកធ្វើការសាសួរ បានសារភាពថា ខ្លួនបានធ្វើសកម្មភាព លួចគោអ្នកស្រុកនេះចំនួន២ដងមកហើយ ទី១ បានលួចគោញី១ក្បាល ដែរម្ចាស់ចង់ឲ្យស៊ីស្មៅ នៅក្បែឡឥដ្ឋ គ្នន្ធា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ទៅលក់ឲ្យឈ្មោះ សេត ក្នុងតម្លៃ ២លានរៀល មកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ ខ្លួនក៍បានលួចដឹកគោញី២១ក្បាលទៀត នៅចំណុចចាស់ដដែរ យកទៅលក់ឲ្យ គេចាំទិញពីខ្លួននៅជ្រោយចង្វា មិនទាន់ដល់គោលដៅផង ក៍ត្រូវបានស្គាល់គោ ហើយប្ដឹងមកប៉ូសីលចាប់តែម្ដង។

ពាក់ពន្ធករណីខាងលើ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យលួចគោអ្នកភូមិ ត្រូវបានឃាត់ខ្លួន មានឈ្មោះ ហ័រ ហ៊ីម ភេទប្រុសអាយុ៤៤៨ឆ្នាំ ស្រុកកំណើត ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មកស្នាក់នៅ ដាំបន្លែនៅនៅភូមិក្ដីចាស់សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានធ្វើសកម្មភាព លួចគោអ្នកភូមិ ចំនួន២លើង ទី១ លួចគោម្ចាស់ឈ្មោះ ឌាង ដែន នៅភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ បានសម្រេច នៅថ្ងៃទី២១ ខែធ្នូ នេះ ជនសង្ស័យ បានធ្វើសកម្មភាព លួចគោ ម្ចាស់ឈ្មោះ អ៉ីស៊ី ផេង ពីកន្លែងឲ្យស៊ី ដឹកចេញតាមផ្លូវមាត់
ទន្លេ ក្នុងទិសដៅទៅជ្រោយចង្វារ ត្រូវបានប្រជាពលរដ្ឋឃើញ ហើយរាយការណ៍ ទើបសមត្ថកុច្ចយើងទៅឃាតខ្លួន ព្រមទាំងវត្ថុតាង គោមេមួយក្បាល យកមកប៉ុស្តិ៍ ធ្វើការសួនាំតែម្ដង។

ជនសង្ស័យ ក្រោយពីសមត្ថកិច្ច សួនាំនឹងធ្វើកំពត់ហេតុ រួច ត្រូវបានបញ្ជូនខ្លួនទៅកាន់ ខណ្ឌជ្រោយចង្វា ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់បន្ត រីឯសត្វគោ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យម្ចាស់វិញផងដែរ។

 

img_20161221_193438

dav
dav
sdr
sdr
sdr
sdr
សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author