មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ទាហ៊ានឈ្មួញឈើឈ្មោះ គង់ ក្រឹង យកកិត្តិយស ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ ទៅឈូសឆាយដីព្រៃធ្វើផ្លូវនឹងធ្វើជំនួញឈើទៅយួន

ចេញផ្សាយដោយ ៖ អង្គភាព CSN

ខេត្តក្រចេះ ៖ បន្ទាប់ពីការបែកធ្លាយ ពាក់ព័រករណី លោក គង់ ក្រឹង យកគ្រឿងចក្រ ឈូសឆាយដីព្រៃ ធ្វើផ្លូវ កន្លងមកថ្មីៗនេះ មន្ត្រីសាលាស្រុកស្នួល មួយរូបសុំមិនបញ្ចេញឈ្មោះ បានបង្ហើមឲ្យភ្នាក់ងារ CSN ដឹងថា៖ លោក គង់ ក្រឹង បានចំណាយលុយអស់ ៦០០០០ម៉ឺនដុល្លារ? ( ប្រាំមួយម៉ឺនដុល្លារ ) ក្នុងការឈូសឆាយដីព្រៃ? នៅចំណុច ឃុំត្រពាំងស្រែ ស្រុកស្នួល ដើម្បីធ្វើផ្លូវដឹកជញ្ជូនឈើ ចេញទៅស្រុកយួន តាមច្រក ( ដេ៣ ) ស្ថិតក្នុង ភូមិជ្រៃ ឃុំ២ធ្នូ ស្រុកស្នួល ការដែរលោក គង់ ក្រឹង អាចធ្វើអ្វីៗ បានតាមអំពើចិត្តនេះ គឺមានការឃុបឃិត ជាមួយមន្ត្រីអាជ្ញាធរ? និងសមត្ថកិច្ចពាក់ព័ន្ធផងដែរ? ទើបអាចធ្វើទៅបាន ដោយរលូន រហូតបានសម្រេច បែបនេះ។

មន្ត្រីអាជ្ញាធរតូចតាច ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ឈ្មួញឈ្មោះ គង់ ក្រឹង បានធ្វើសកម្មភាពឈូសឆាយ ដីព្រៃនៅចំណុចខាងលើ ជាយូរមកហើយ ដោយយកលេសថា ធ្វើផ្លូវសម្រាប់ ឲ្យប្រជាពលរដ្ឋ ធ្វើដំណើរ តែជាក់ស្តែង ឈ្មួញញរូបនេះ ធ្វើផ្លូវសម្រាប់បុគ្គលខ្លួនឯង ងាយស្រួល ក្នុងការដឹកជញ្ជូនឈើ ចេញទៅស្រុកយួន តែប៉ុណ្ណោះ? ។

ប្រភពខាងលើ បានបន្តថា លោក គង់ ក្រឹង បច្ចុប្បន្នគេនៅតែសង្កេតឃើញ បន្តធ្វើសកម្មភាព ដឹកជញ្ជូនឈើ ចេញទៅស្រុកយួន យ៉ាងរំភើយ ដោយមានការឃុបឃិត ពីមន្ត្រីជំនាញ និងសមត្ថកិច្ច ពាក់ព័ន្ធជាច្រើនស្ថាប័ន នឹងមានការត្រូវរ៉ូវគ្នា ជាមួយមេប៉ុស្តិ៍នគរបាល ច្រកត្រពាំងស្រែ ហើយក៍មានការស្និទ្ធ ជាមួយនាយផ្នែក រដ្ឋបាលព្រៃឈើ ស្រុកស្នួលផងដែរ? ទើបលោក គង់ ក្រឹង មានឱកាសរកស៊ីឈើខុសច្បាប់ ដោយគ្មានអ្នករំខាន ដំណើរការបានយ៉ាងរលូន រាប់ឆ្នាំមកនេះ ឡើង ក្លាយជាមេឈ្មួញ មានលុយយ៉ាងក្រាស់ក្រែល ក្លាយជាឯកឧត្តម ជាន់ផ្អៀងដីស្រុកស្នួល ក៍ដោយសាររកស៊ីឈើខុសច្បាប់នេះ។

ប្រភពខ្សឹបខ្សៀវគ្នា ពីអ្នកស្និទ្ធ មេឈ្មួញ គង់ ក្រឹង បាន លេចឮ ចេញមកប្រភពខាងក្រៅ បានឲ្យដឹងថា៖ លោក គង់ ក្រឹង មានតួនាទីមួយទៀតគឺ ធ្វើជាទីប្រឹក្សា ឲ្យមន្ត្រីជាន់ខ្ពស់ម្នាក់ នៅក្រសួងការពារជាតិ? ហើយឈ្មួញរូបនេះ តែងតែយកអំណាច នឹងឥទ្ធិពលរបស់ខ្លួន មកប្រើក្នុងការដឹកជញ្ជូនឈើ ចេញទៅស្រុកយួន? យ៉ាងគគ្រឹកគគ្រេង ទាំងថ្ងៃយប់ សមត្ថកិច្ចតូចតាច នឹងមន្ត្រីជំនាញ កាប៉េកកាប៉ុក មិនអាចហ៊ានទៅក្បែរ ឯកឧត្តមឈ្មួញឈើឡើយ បានតែបើកភ្នែកឈមើល ពីចម្ងាយតែប៉ុណ្ណោះ ព្រោះវាជាចានរបស់មេៗ? ។

ប្រជាពលរដ្ឋ នៅក្នុងស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា សព្វថ្ងៃនេះ ឈ្មួញ គង់ ក្រឹង ជាមេបញ្ជាការរងវរយោធា ការពារព្រំដែន លេខ២០៤ផង ជាមេឈ្មួញរកស៊ីដឹកឈើប្រណីត ចេញទៅស្រុកយួន តាមច្រកព្រំដែននិងច្រករបៀង ក្នុងឃុំ២ធ្នូ ក្នុងមួយថ្ងៃៗ រាប់សិបម៉ែត្រគូប ដោយពុំមានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ សូម្បីតែកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេសដែលចុះបំពេញបេសកកម្ម ក្នុងខេត្តក្រចេះកាលពីពេលថ្មីៗ កន្លងទៅនេះ ក៏មិនហ៊ានប៉ះពាល់ឈ្មួញ ឈ្មោះ គង់ ក្រឹង ដែរ បានត្រឹមតែសម្របសម្រួល ដើម្បីផលប្រ យោជន៍ប៉ុណ្ណោះ? សកម្មភាព នឹងការឃុបឃិត ដោយបើកចំហរបែបនេះ ធ្វើឲ្យមជ្ឈដ្ឋាននានា រិះគន់យ៉ាងពេញបន្ទុក។

ជាងនេះទៅទៀត មានពលរដ្ឋមួយចំនួន ស៊ីឈ្នួលដឹកជញ្ជូនឈើប្រណីត តាមម៉ូតូូ នឹងគោយន្តកន្ត្រៃ យកទៅលក់ឲ្យឈ្មួញឈ្មោះ គង់ ក្រឹង តាមតំបន់ព្រំដែន ក្នុងឃុំ២ធ្នូ ស្រុកស្នួល យ៉ាងគគ្រឹកគគ្រេង ដោយសារតែគេដឹងថា ឈ្មួញម្នាក់នេះ មានខ្នងបង្អែកយ៉ាងរឹងមាំ នៅក្រសួងការពារជាតិ ។

ពាក់ព័ន្ធជុំវិញការលើកឡើង ពីប្រភពនានា ក៍ដូចមន្ត្រី នឹងសមត្ថកិច្ច តូចតាចក្នុងស្រុកស្នួល អង្គភាព CSN មិនអាចស្វែងរក ការបកស្រាយបំភ្លឺណាមួយ ពីលោកគង់ ក្រឹង បានទេ ដោយធ្វើការទំនាក់ទំនង ទៅទូរស័ព្ទ លោកមិនបាន អង្គភាពយើង រង់ចាំការបកស្រាយ នៅពេលក្រោយ ។ សូមបញ្ជាក់ បើគ្មានការបកស្រាយបំភ្លឺណាមួយទេ អង្គភាពយើង នឹងខិតខំស្វែងរកប្រភព ឲ្យកាន់តែច្បាស់ជាងនេះ មកធ្វើការចេញផ្សាយ បន្តបន្ទាប់ ជូនដល់ប្រុខរាជរដ្ឋាភិបាល នឹងប្រជាពលរដ្ឋ ទាំងក្នុងនឹងក្រៅប្រទេស ឲ្យបានជ្រាបតទៅទៀត៕ ដោយអ្នក ប្រមាញ់ ព័ត៌មាន

 

2016-12-24_07-13-35 img_20161224_063941 fb_img_1482535559271 fb_img_1481801231458 2016-12-24_06-42-27

Share on Facebook