ចេញផ្សាយ ៖ អង្គភាព CSN
រតនះគិរី ៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែគំរាមកំហែង ផ្ដាច់យកអាយុជីវិត ប្រជាពលរដ្ឋធ្វើដំណើរ តាមដងផ្លូវសាធារណៈ ជារៀងរាល់ថ្ងៃ ជាក់ស្ដែង កាលពីវេលាម៉ោង៨ នឹង៤៥នាទីយប់ ថ្ងៃ២៣ ខែធ្នូ ២០១៦ មានករណីគ្រោះចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ត សាំង យ៉ុង នឹងម៉ូតូ នៅចំណុចភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី បណ្ដាលឲ្យបុរស ២នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។
ប្រភពនៅកន្លែងកលតហេតុ បានឲ្យដឹងថា មុនពេលកលតហេតុ គេឃើញរថយន្តសាំងយ៉ុង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2N.6342 បើកបរក្នុងទិសដៅ ពី លិចទៅកើត រីឯម៉ូតូបើកបរក្នុងទិសដៅ ពីកើតទៅលិច មកដល់ចំណុចកើតហេតុ រថយន្តបង្កខាងលើ បានបត់
ឆ្វេង ស្រប់ពេលយប់ងងឹត ជនរងគ្រោះមើលមិនឃើញ បានជ្រុលទៅបុករថយន្ត យ៉ាងពេញទំហឹង បណ្ដាលឲ្យម៉ូតូ នឹងរថយន្ត រងការខូចខាតទាំងសង់ខាង រីឯជនរងគ្រោះ ដោយរងរបួសធ្ងន់ ស្លាប់ទាំង២នាក់តែម្ដង។
១,ឈ្មោះយ៉ុនយិនអាយុ១៩ឆ្នាំរស់នៅភូមិកើតហែត្ត ជាកម្មករសំណង់២,ម្នាក់ទៀតរស់នៅខែត្តកំពុងធំ ជាកម្មករសំណង់ជាមួយគ្នាប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ ទី១ ឈ្មោះ យ៉ុន ហិន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅ ភូមិកើតហេតុខាងលើ ជាកម្មករសំណង់ ទី២ មិិនទាន់ស្គាល់ អត្តសញ្ញាណ រស់នៅខេត្តកំពង់ធំ ក្រោយពសមត្ថកិច្ច ធ្វើការវាស់វេងរួច សពជនរងគ្រោះ ទាំង២នាក់ ប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯរយន្តបង្ក នឹងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការរដ្ធាននគបាលស្រុកកូនមុំ រងចាំកាដោះស្រាយពេលក្រោយ។/