ចេញផ្សាយដោយ ៖ អង្គភាព CSN
ខេត្តរតនគិរី ៖ មានសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីឃាតកម្មមួយ បានកើតឡើង កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ពកន្លងមកថ្មីៗនេះ ចេញពីភ្លើងប្រច័ណ្ឌ រហូតដល់ធ្វើអោយប្តីចុង ដែលបានរួមរស់ជាមួយគ្នា អស់ពេល៣ឆ្នាំ កន្លងមកនោះ មោបាំង ទាញចបវាយទៅលើប្រពន្ធ បណ្ដាលឲ្យស្លាប់ នៅនឹងកន្លែង។
បើតាមប្រភពពត៌មាន ពីនាក់ជិតខាង បានបង្ហើបឲ្យដឹងថា ការសម្លាប់ប្រពន្ធនេះ កើតមកពីការប្រច័ណ្ឌ ឲ្យតែស្ត្រីជនរងគ្រោះជាប្រពន្ធ និយាយជាមួយប្រុសណា ក៍មិនបានដែរ គឺជនសង្ស័យ ជាប្ដីចុងនេះខឹងភ្លាម ហើយប្ដីប្រពន្ធពីរនាក់នេេះ ឈ្លួសប្រកែកគ្នារាល់តែថ្ងៃ គឺដោយសាតែប្រច័ណ្ឌ។
ប្រភពខាងលើបានបន្តថា មុនពេលកើតហេតុគេឃើញ ប្ដីប្រពន្ធពីរនាក់នេះ ត្រូវរ៉ូវគ្នាធម្មតា ជនសង្ស័យជាប្ដី បបួលប្រពន្ធ ទៅកន្លែងឡដុតធ្យូង ព្រោះប្ដីប្រាប់ថា កន្លែងនោះ ខ្លួនបានធ្វើឡទុក សំរាប់ដុតធ្យូង នៅភូមមិថ្មដា សង្កាត់បឹង ក្រុងបាសនលុង ខេត្តរតនគិរី ។
ប្រភពបានបន្តថា លុះមកដល់ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ កូនស្រីជនរងគ្រោះ ដោយបាត់ម្តាយ១ថ្ងៃ ១យប់ ក៏ដើររក ដោយរកម្ដាយមិនឃើញ កូនសដ្រឍីបាសនទៅរកលលោក គង់នៅវត្តអូរចេងផងដែរ ក្រោយមក ក៍បានលេចឭ ព័ត៌មានពីប្រជាពលរដ្ឋ ថាបានប្រទះឃើញ ម៉ូតូជនរងគ្រោះ នៅក្បែរចំការស្វាយចន្ទីជាប់និងផ្លូវជាតិ លេខ76 ស្ថិតក្នុងផភូមិអូចេង ដែលជាប់និងភូមិតាអង ទើបកូនស្រីជនរងគ្រោះ បានទៅកន្លែង ដែលម្ដាយថា ទៅដុតឡធ្យួង ក៏ប្រទះឃេីញសព្វម្ដាយនាងតែម្ដង។
ក្រោយពីមានការភ្ញាក់ផ្អើល សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ត្រួតពិនិត្យកន្លែងកើតហេតុ នឹងបានធ្វើ កោសលវិច័យ ឃើញថាស្ត្រេីជនរងគ្រោះ ត្រូវបានតែងតាំងជា ជនសង្ស័យ វាយនឹងរបស់រឹង លើក្បាលពីក្រោយ បណ្ដាលឲ្យស្លាប់តែម្ដង ក្រោយពីពិនិត្យនឹងធ្វើកំណត់ហេតុរួច សាកសព្វស្ត្រីជនរងគ្រោះ ត្រូវបានកម្លាំងសមត្តកិច្ច ដឹកយកទៅប្រគល់ ឲ្យទៅក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ចំណែកឪពុកចុង ចិត្តឃោឃៅនោះ រត់គេចខ្លួនបាត់ បច្ចុប្បន្ន សម្ថកិច្ចកំពង់ស្រាវជ្រាវតាមប្រមាញ់ ចាប់ខ្លនជនសង្ស័យ មកដាក់ទោសផងដែរ ៕