ខេត្តក្រចេះ ៖ មានសេចក្ដីរាយការណ៍ មួយពីប្រជាពលរដ្ឋ ស៊ីឈ្នួល ដឹកឈើ ឲ្យឈ្មួញតាមម៉ូតូ នៅស្រុកស្នួល ខេត្តក្រចេះ បានឲ្ដឹងថា៖ ជារៀងរាល់ថ្ងៃ ពួកគាត់បានដឹកឈើ ឆ្លងកាត់នៅចំណុចរោងស្បូវ ដែរជាកុងត្រូជជុះ របស់សមត្ថកិច្ចចម្រុះ ស្ថិតនៅជិតស្នាក់ការ ថ្មពុក សមត្ថកិច្ចទាំងនោះ តែងតែប្រដេញយកលុយ ពីអ្នកដឹកបទល្មើស នឹងគំរាមគំហែងរកចាប់ដាក់គុក បើមិនព្រមបង់លុយឲ្យពួកគេ?។ ក្នុងនោះផងដែរ គេសង្កេតឃើញមាន កម្លាំងប៉េអឹម ប៉ូលិស នឹងសមត្ថកិច្ចជាច្រេីន ស្ថាប័នទៀត កំពុងបញ្ឈឡាន ចាំប្រដេញ ជំរិតទាលុយពីក្រុម ដឹកឈើតាមម៉ូតូ នឹងឡានដឹកបទល្មេីស? ដោយស្លៀកពាក់ ឯកសណ្ឋាន ស៊ីវិលធ្វើឲ្យមហាជន ច្រឡំថាជាអ្នកកាសែត នេះមិនខុសអី ពីសត្វស្វា ស៊ីបាយយកមក លាបមាត់ពពែនោះទេ។
ពាក់ព័ន្ធករណីខាងលើ ក្រោយពី សម្ដេច ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរ វៃខ្នោះអ្នកកាសែតណា ដាក់កុងត្រូជជុះ សម្ដេស មិនបានលើកឡើង ពាក់ព័ន្នទៅនឹងសមត្ថកុច្ច ដាក់កុងត្រូជជុះនោះទេ ត្រូវបានក្រុមអ្នកកាសែត នៅកម្ពុជា មានប្រតិកម្មយ៉ាងខ្លាំងផងដែរ ជាហេតុធ្វើឲ្យអ្នកកាសែត នាំគ្នាតាមប្រមាញ់ យកព័ត៌មាន ពីមន្ត្រី ឬសមត្ថកិច្ច ខិលខូចមួយចំនួន នៅពីក្រោយខ្នងបទល្មើសនឹងឃុបឃិយពុករលួយជាមួយបទល្មើស ដើម្បីយកមកចេញផ្សាយ ជូនទៅឲ្យប្រមុខរាជរដ្ឋាភិបាល បានឃើញនឹងបានដឹងពីទង្វើមន្ត្រីខិលខូចទាំងនោះផងដែរ។
ជាក់ស្ដែងក្រុមអ្នកព័ត៌មាន បានឆ្លងកាត់ចំណុចខាងលើកាលពីថ្ងៃទី23 ខែធ្នូ ឆ្នាំ២០១៦ បានប្រទះឃេីញមានសមត្ថកិច្ច ចំនួនពីរនាក់ កុំពុងតែឈ ចាំជំរិតទាលុយ ពីក្រុមម៉ូតូដឹកឈេី ទាំងកណ្ដាលថ្ងៃត្រង់ ដោយគ្មានកោដញញេីត នឹងច្បាប់អំពេីពុករលួយ សូម្បីតែបន្តិចសោះឡេីយ។ តែក្រុមអ្នកព័ត៌មានយេីង មិនបានដឹងថា ជាសមត្ថកិច្ចខាងណានោះទេ ពីព្រោះពួកគេស្លាក់ពាក់ជាសុីវិល ងាយស្រួលបន្លំ ធ្វេីជាអ្នកកាសែត នៅពេលមានគេសួរនាំម្ដងៗ។
នៅថ្ងៃទី២៤ ក៍មានប្រភពរាយការណ៍មួយ បានបញ្ចាក់ប្រាប់យ៉ាងច្បាស់ថា ក្នុងនោះមានម្នាក់ មានឈ្មោះ តាផល គ្មានតួនាទីអ្វីទេ គ្រាន់តែជានាក់ដាំបាយ ឲ្យមេព្រៃថ្មពុក តែប៉ុណ្ណោះ ហេីយ តាផល នេះ ជាមនុស្សរបស់មេព្រៃ ឲ្យដេីរតែសម្លុគេឯង យកលុយរាល់ថ្ងៃ ដោយអួតអាងថា ខ្លួនស្និទ្ធជាមួយនាយផ្នែកថ្មពុក អ្នកណាមិនឲ្យលុយ តា ផល និងប្រាប់ មេព្រៃឲ្យមកចាប់ភ្លាម។
ប្រជាពលរដ្ឋជាច្រេីន បានលេីកឡេីង នឹងដាក់ជាសំនួរខ្លះៗថា៖ តេីទង្វេីរបស់មេព្រៃ នៅថ្មពុក ឲ្យ តាផល ធ្វេីនេះត្រឹមត្រូវដែ ឬទេ? ហេីយបេី តាផល នេះខ្លែងក្លាយពិត ម៉ែននោះ!!? ពលរដ្ឋទាំងអស់ នឹងរងចាំមេីលថា តេីលោក ចៅហ្វាយខេត្តក្រចេះ នឹងលោក លន់ សូផាត ស្នងការនគរបាលខេត្ត ព្រមទាំងលោក គង់ គីមនី អភិ
បាលស្រុកស្នួល នឹងលោក នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត គិតយ៉ាងណាចំពោះ សមត្ថកិច្ចដាក់កុងត្រូជជុះ នៅចំណុចខាងលើនេះ!!?? នឹងជនខ្លែងបន្លំ ធ្វេីជាសមត្ថកិច្ចរូបនេះ ព្រមទាំងបក្សពួកដេីជំរិតទាលុយ ពីពលរដ្ឋ បែបនេះ !? ។
ជំវិញរឿងនេះ អង្គភាព CSN មិនអាចស្វែងរក សុំការបកស្រាយបំភ្លឺណាមួយ ពីនាយផ្នែក រដ្ឋបាលព្រៃឈើ ថ្មពុក បានទេ ពាក់ព័ន្ធថានាយផ្នែក ដាក់មនុស្សរបស់ខ្លួន ឲ្យដើរធ្វើសកម្មភាព គាបជំរិតប្រជាពលករដ្ឋ នឹងឃុបឃិតពុករលួយ ដើម្បីតែប្រយោជន៍ សម្រាប់តែបក្ខពួករបស់ខ្លួន មួយចំនួនតូច មិនតែប៉ុណ្ណោះ ធ្វើឲ្យប៉ះពាល់ មកដល់ស្ថាប័នព័័ត៌មាន ដោយមិនដឹងខ្លួនទៀតផង។ អង្គភាពយើងរង់ចាំ បកស្រាយនៅពេលក្រោយ ហើយនឹងចេញផ្សាយ ជាបន្តបន្ទាប់ទៀត បើមានសមត្ថកិច្ច ឬស្ថាប័នពាក់ព័នណា ធ្វើទង្វើផ្ទុយពីច្បាប់៕ ដោយអ្នក ប្រមាញ់ ព័ត៌មាន 097 777 6000