ចេញផ្សាយ ៖ អង្គភាព CSN
ខេត្តមណ្ឌលគិរី ៖ ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកកោះញែក ស្រុកអូររាំង និងស្រុក កែវសីមា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា មួយរយៈពេលកន្លងទៅនេះរថយន្តដឹកឈើរបស់ ឧកញ៉ា តុប វីដា និងរថយន្តដឹកឈោះរបស់ក្រុមហ៊ុន ឌី ធី ស៊ី កំពុងបំផ្លាញផ្លូវជាតិនិងផ្លូវលំ ក្នុងខេត្តមណ្ឌលគិរី យ៉ាងមហន្តរាយហើយមិនឃើញអាជ្ញាធរខេត្តរតនគិរី និងប្រធានមន្ទីរសា ធារណការខេត្តមណ្ឌលគិរី ចាត់វិធានការទប់ស្កាត់ឡើយ។
ប្រភពបានឲ្យដឹងទៀតថា ឧកញ៉ា តុប វីដា និងក្រុមហ៊ុន ឌី ធី ស៊ី បានប្រើរថយន្តយីឌុបធំៗផ្ទុកឈើរាប់សិបតោន បើកបរលើផ្លូវ ជាតិនិងផ្លូវលំក្នុងខេត្តមណ្ឌលគិរីតាមអំពើចិត្ត ហើយក្រុមជញ្ជីងថ្លឹងរថយន្តអត់មានបើកភ្នែក មើលឡើយ។ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី ត្រូវគេសង្ស័យថា ទទួលផលប្រយោជន៍ពីក្រុមឈ្មួញដឹកឈើទើបបណ្តោយឲ្យឈ្មួញបំផ្លាញផ្លូវលំនិងផ្លូវជាតិក្នុង ខេត្តនេះជាបន្តបន្ទាប់ហើយធ្វើមិនដឹងមិនឮអ្វីទាំងអស់។
តាមប្រភពពីសមត្ថកិច្ចតូចតាចក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា រយៈពេលប៉ុន្មានខែ ចុងក្រោយនេះ ឧកញ៉ា តុប វីដា និងក្រុមហ៊ុន ឌី ធី ស៊ី បានប្រើរថយន្តយីឌុបធំៗផ្ទុកឈើរាប់ សិបតោនដឹកចេញពីស្រុកកោះញែក និងបណ្តាស្រុកមួយចំនួនទៀតយ៉ាងគគ្រឹកគគ្រេង ហើយ មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបឡើយ។
ប្រភពដដែរបានបន្តថា ឈើ ដែលដឹកចេញពីស្រុកកោះញែក ត្រូវបានគេយកទៅស្តុកនៅចំណុច ភូមិច្រាប ឃុំ២ធ្នូ ស្រុក ស្នួល ខេត្តក្រចេះ និងដឹកឆ្លងដែនទៅស្រុកយួនយ៉ាងរលូនព្រោះមានការឃុបឃិតពីមន្ត្រីជំនាញ និងសមត្ថកិច្ចពុករលួយ ជាច្រើនស្ថាប័ន។ ហេតុនេះហើយទើបព្រៃឈើ ដែលនៅសេសសល់ ក្នុងស្រុកកោះញែក ស្រុកអូររាំង ស្រុកពេជ្រាដា និងស្រុកកែវសីមា កំពុងប្រឈមនឹង សេចក្តីវិនាស ហើយសូម្បីតែព្រៃដែនជម្រកសត្វ ព្រៃអភិរក្ស និងព្រៃសហគមន៍ក៏កំពុងប្រឈម នឹងការបំផ្លាញយ៉ាងមហន្តរាយដែរ។
ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី បានអំពាវនាវដល់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន ឲ្យចាត់វិធានការបង្ក្រាប ករណីរថយន្តដឹកឈើធំៗបំផ្លាញ ផ្លូវជាតិនិងផ្លូវលំក្នុងខេត្តនេះជាបន្ទាន់ ព្រោះអាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានមន្ទីរសាធារ ណការខេត្តមណ្ឌលគិរី មិនចាត់វិធានការទប់ស្កាត់ឡើយ។ ជាងនេះទៅទៀតរថយន្តធំៗដឹក ប្រេងសាំងនិងដឹកជញ្ជូនទំនិញលើសទម្ងន់ ក៏កំពុងបំផ្លាញផ្លូវក្នុងខេត្តមណ្ឌលគិរី យ៉ាងពេញ បន្ទុកដែរ ព្រោះក្រុមជញ្ជីងថ្លឺងរថយន្តក្នុងខេត្តនេះ គិតតែពីរឿងប្រមូលលុយចែកគ្នា ធ្វើមានធ្វើបាន តាមរបៀពុករលួយយ៉ាងក្រអឺតក្រទម។
ជាក់ស្តែងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ឧកញ៉ា តុប វីដា និងក្រុមហ៊ុន ឌី ធី ស៊ី ដឹកឈើតាមរថយន្តយីឌុបធំៗ បំផ្លាញផ្លូវក្នុងខេត្ត មណ្ឌលគិរី តាមអំពើចិត្ត ហើយលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងប្រធានមន្ទីរ សាធារណការ បែរជារក្សាភាពស្ងៀមស្ងាត់ទៅវិញ៕ដោយអ្នក ប្រមាញ់ 097 777 6000