ឯឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល នឹងបំពាក់ឋានន្តរស័ក្តិដល់នាយទាហាន ចំនួន១១៥នាក់នៅភូមិភាគ២

ចេញផ្សាយដោយ ៖ អង្គភាព CSN

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញទៅជួបសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិ ជូនដល់នាយទាហាន នៅភូមិភាគ២ចំនួន១១៥នាក់ ដែលបានចូលបម្រើកងទ័ព នៅក្នុងឆ្នាំ១៩៧៩ និងមុនឆ្នាំ១៩៧៩។

ក្នុងនោះនាយទាហាន ដែលទទួលបាន ការបំពាក់ឋានន្តរស័ក្តិ ទាំង ១១៥នាក់ រួមមាន ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន២២នាក់ ថ្នាក់វរសេនីយ៍ឯក ចំនួន២៩នាក់ ថ្នាក់វរសេនីយ៍ទោ ចំនួន៤២នាក់ ថ្នាក់វរសេនីយ៍ត្រី ចំនួន១៣នាក់ ថ្នាក់អនុសេនីយ៍ឯក ចំនួន៤នាក់ ថ្នាក់អនុសេនីយ៍ទោ ចំនួន៣នាក់ និងថ្នាក់អនុសេនីយ៍ត្រី ចំនួន២នាក់។

ការបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន ទាំងអស់នេះ គឺជាការ លើកទឹកចិត្ត និងដឹងគុណ ចំពោះការចូលរួមការពារទឹកដី ជូនជាតិមាតុភូមិ នៅគ្រាដ៏លំបាក ឲ្យមានសន្តិភាព រហូតមកដល់បច្ចុប្បន្ន។

បើតាមប្រសាសន៍ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឲ្យដឹងថា នេះជាដំណាក់កាលទី១ នៃការជួបសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិ ជូនដល់នាយទាហាន ដែលចូលបម្រើកងទ័ព នៅក្នុងឆ្នាំ១៩៧៩ ហើយដំណាក់កាលទី២ នឹងធ្វើឡើងបន្តទៀត នៅថ្ងៃ
ខាងមុខ។/

 

img_20161228_105716 img_20161228_104153

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author